ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីថែទាំផ្លូវឲ្យបានល្អ សម្រាប់ផ្តល់ ជាប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងកាត់បន្ថយការចំណាយ ទាំងពេលវេលា និងថវិកាជាដើម។ ជុំវិញការអភិវឌ្ឍន៍នេះ, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន គឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Lin Baifeng បានលើកឡើងថា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បាន សម្ពោធដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ» របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចំណាយថវិកាសាងសង់ និងបំពាក់បច្ចេកវិទ្យាប្រព័ន្ធទិន្នន័យព័ត៌មានជាង ៣លានដុល្លារ ក្រោមកិច្ចសហការពីវិស័យឯកជន។ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ការកសាងអគារមជ្ឈមណ្ឌលនេះ ក្នុងគោលបំណងផ្តល់នូវសេវាកម្មជូនដល់រោងចក្រ សហគ្រាស សិប្បកម្ម គោលដៅអាជីវកម្ម និងលំនៅដ្ឋាន...
2024/10/23 03:33:49 pm 8 ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ(១/៤) មួយក្រុមទៀតហើយ គឺក្រុមបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ស្របពេលក្រុមឈើតុំខេត្តពោធិ៍សាត់ ត្រូវការ ១ពិន្ទុទៀត ដើម្បីធានកៅអីវគ្គបន្ដ ។ រីឯជំនួបបង្គ្រប់ជុំទី១ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម...
«យុវជនដើរតួនាទីសំខាន់ក្នុងការចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ភាពស្អាតកាន់តែខ្លាំងឡើង ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ ក្នុងការរស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត និងសុខភាពរបស់ខ្លួនបានល្អ ក៏ដូចជាការចូលរួមចំណែកថែរក្សាសុខភាពបរិស្ថាន-សង្គមឱ្យបានស្អាត នៅកម្ពុជា និងនៅលើឆាកអន្តរជាតិ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅអំឡុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី យុវជនបរិស្ថាន ចូលរួមលុបបំបាត់ ការប្រើប្រាស់គ្រឿងញៀន និងបញ្ចប់ជំងឺអេដស៍នៅកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងកោតរសើរចំោះក្រុមយុវជន ដែលបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសង្គមនានា ហើយជំរុញបន្តលើកកម្ពស់ការស្រឡាញ់បរិស្ថាន ចែករំលែកចំណេះដឹងនេះទៅអ្នកផ្សេងទៀត។ ក្នុងនោះដែរយុវជនត្រូវចៀសវាងការប៉ះពាល់នឹងគ្រឿងញៀន...
កំពង់ឆ្នាំង៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបេសកកម្មការងាររបស់ខ្លួន ដោយមានឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម...
បន្ទាប់ពីបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ប្រាសាទបាទជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះនៃសំណង់របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថិរភាពជាដើម។ វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឬសញែកថ្ម។ ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ពន្ធជណ្តើរនេះបានរងការខូចខាតជាថ្មី។ អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុចខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ នៅក្នុងឱកាសនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតីដែលបានដាក់ចេញ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបាន និងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញមកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ (AIPA 45) នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កម្ពុជាត្រូវតែជំរុញធ្វើពិពិធកម្មលើវិស័យកសិកម្ម ផលិត និងការកែច្នៃទៅជាផលិតផលសម្រេចផ្សេងៗឱ្យបានច្រើន ដើម្បីគាំទ្រដល់ កំណើននៃការនាំចេញ ការបង្កើតតម្លៃបន្ថែម និងបង្កើតកម្លាំងពលកម្មផងដែរ។ អ្នកជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា គឺលោកបណ្ឌិត ហុង វណ្ណៈ លើកឡើងនៅក្នុង កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍន៍ និងការកែច្នៃផលិតផលចេញវិស័យកសិកម្ម នេះថា ជុំវិញវិស័យកសិកម្មនេះ ឃើញថា រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកហើយ ក្នុងនោះវិស័យឯកជនក៏កំពុងខិតខំក្នុងការដាំដុះផងដែរ ស្របពេលការនាំចេញក៏មាន កំណើនជាបណ្តើរៗ តែនាំចេញភាគច្រើនគឺជាកសិផលស្រស់។...