នៅទីស្តីការក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅគ្រប់កម្រិតមណ្ឌលសុខភាព ដល់មន្ទីរពេទ្យជាតិ ខេត្ត ស្រុក ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងតាមប្រព័ន្ធ Zoom មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដូចខាងក្រោម៖ ១)...
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងជំនួបជាមួយឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតទាំងអស់ដែលបានអញ្ជើញក្នុងជំនួប ដើម្បីជ្រាបពីការវិវត្តស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងកើតឡើង។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា បើទោះបីខ្លឹមសារជំនួបនៅថ្ងៃនេះមិនដូចសព្វដង ប៉ុន្តែនេះជាពេលវេលាដ៏សំខាន់ក្នុងការពន្យល់ដល់បណ្តាអង្គទូតពីការបញ្ជូនបញ្ហាវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជូនលិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់នៅលើបណ្ដាញសង្គមនៅថ្ងៃនេះថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិទើបរាយការណ៍មកថា នៅថ្ងៃចន្ទទី ១៦ មិថុនា ២០២៥...
បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី១៦ ខែមិថុនានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនពលករខ្មែត្រូវមកពីប្រទេសថៃ តាមច្រកអន្តរជាតិទាំងពីរក្នុងខេត្តបន្ទាយមានជ័យ ក្រុមការងារចម្រុះក្រសួង ខេត្ត កងកម្លាំងពាក់ព័ន្ធ បាននឹងកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្នរយៈពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសារពិសេសសម្តេចតេជោ...
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសនីហ្សេរីយ៉ា ដឹកនាំដោយលោក Mohammed Goni Alkali នាយកប្រតិបត្តិនៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ក្នុងឱកាសបំពេញទស្សនកិច្ចការងារចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់ បន្លែផ្លែ ឈើក្នុងស្រុកវិញ ដោយព្រមានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ប្រសិនបើយោធាថៃ មិនព្រមផ្លាស់ប្ដូរ ការសម្រេចចិត្តក្នុងបិទច្រកព្រំដែននោះ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ មុនដឹកនាំកិច្ចប្រជុំពេញ អង្គព្រឹទ្ធសភា បានឆ្លៀតឱកាសផ្ញើសារពិសេសជូនជនរួមជាតិ ដោយបានបញ្ជាក់ថា ប្រើសិនបើភាគីថៃ មិន បើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងលែងឱ្យមានការនាំចូលទំនិញគ្រប់...
គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា បានប្រាប់ឱ្យដឹងថា ដោយសារការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះតម្រូវការជ្រើសរើសកម្លាំងពលកម្ម ក៏កាន់តែមានភាពចាំបាច់ដើម្បីបម្រើការងារដែលខ្វះខាត។ លោកស្រី កៅ ពិជ្ជរ៉ា បុគ្គលិកផ្នែកធនធានមនុស្ស នៃធនាគារកាណាឌីយ៉ា នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងឱ្យដឹងថា ដើម្បីឆ្លើយតបតម្រូវការកើនឡើង និងខណៈធនាគារបានកំពុងពង្រីកសាខាជាច្រើនថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដូច្នេះតម្រូវការជ្រើសរើសបុគ្គលិកនៅតែបន្តមាន ទាំងនៅស្នាក់កណ្តាលរាជធានីភ្នំពេញ និងស្នាក់ការតាមបណ្តាខេត្ត ក្នុងនោះត្រូវការបុគ្គលិកខាងផ្នែកលក់ ផ្នែកទំនាក់ទំនង និងផ្នែកបច្ចេកវិទ្យាជាដើម។...
ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលកំពុងធ្វើដំណើរពីទីក្រុងហុងកុង ទៅកាន់ទីក្រុងដេលី ត្រូវបានបង្ខំឱ្យបត់ត្រលប់ទៅវិញភ្លាមៗ បន្ទាប់ពីហោះឡើង ដោយសារតែសង្ស័យថាមានបញ្ហាបច្ចេកទេស។ សេចក្ដីរាយការណ៍នៅថ្ងៃចន្ទ (១៦ មិថុនា) នេះបានឱ្យដឹងថា ជើងហោះហើរ AI315 ដែលដំណើរការដោយយន្តហោះប៊ូអ៊ីង 787-8 Dreamliner បានចាកចេញពីទីក្រុងហុងកុង តាមការគ្រោងទុក ប៉ុន្តែបានហោះត្រឡប់ទៅក្រុងហុងកុងវិញនៅកណ្តាលអាកាស បន្ទាប់ពីអាកាសយានិក បានសង្កេតឃើញប្រព័ន្ធដំណើរការខុសប្រក្រតី នេះបើយោងតាមប្រភពដែលដឹងពីឧប្បត្តិហេតុនោះ។ យន្តហោះមួយគ្រឿងនោះបានចុះចតដោយសុវត្ថិភាពក្នុងទីក្រុងហុងកុង ហើយអ្នកដំណើរទាំងអស់ត្រូវរាយការណ៍ថាមានសុវត្ថិភាព។ បច្ចុប្បន្នក្រុមបច្ចេកទេសកំពុងត្រួតពិនិត្យយន្តហោះដើម្បីកំណត់ពីមូលហេតុនៃបញ្ហានេះ៕
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ – សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចនឹងអញ្ជើញថ្លែងសារពិសេសចំនួន ៣...
ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាពន្យាពេល ២៤ ម៉ោងឲ្យភាគីថៃ បើកច្រកព្រំដែនជាឯកតោភាគីឲ្យដូចដើមវិញ បើមិនដូច្នោះទេ កម្ពុជានឹងបិទការនាំចូលទំនិញ បន្លែ ផ្លែឈើទាំងអស់ជាមួយថៃ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យដឹងថា លោកជំទាវ ផែថងថាន...