អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយការកាយប្រព័ន្ធលូថ្មី ដាក់ជាច្រើនកន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីបញ្ចៀសការកក់ស្ទះប្រព័ន្ធលូទឹកស្អុយដោយសារមានទឹកភ្លៀងធ្លាក់មកម្តងៗក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតបណ្តាលឲ្យមានការកកើស្ទះ និងជនលិចក្រុងនោះ នាព្រឹកថ្ងៃទី៥ កក្កដា ឆ្នាំ២០២៥។ មន្រ្តីជំនាញ បានឲ្យដឹងថា ការកាយប្រព័ន្ធលូទឹកស្អុយជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត គឺដោយសារកន្លងមកនោះ នៅទីតាំងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងស្រុង តែងតែរងផលប៉ះពាល់ ដោយសារការកក់ស្ទះប្រព័ន្ធលូទឹកស្អុយបណ្តាលឲ្យមានការជនលិចជារៀងរាល់ពេល នៅគ្រប់ទីកន្លែងក្នុងក្រុង មើលឃើញពីបញ្ហាប្រឈមទាំងអស់នេះហើយ ទើបអាជ្ញាធរក្រុង និងសង្កាត់បានធ្វើការរុករកទីតាំងដែលមានបញ្ហាប្រឈមជាងគេ ដើម្បីធ្វើការកែសម្រួលប្រព័ន្ធលូទាំងនោះកុំឲ្យមានការកក់ស្ទះបន្តទៀតនៅពេលមានភ្លៀងធ្លាក់មកម្តងៗវាបណ្តាលឲ្យមានការជនលិចក្នុងមូលដ្ឋានក្រុងនោះ។ ជាមួយគ្នានោះដែរ មន្រ្តីជំនាញក៏បានអំពាវនាវស្មើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវទុកដាក់សំរាមឲ្យបានល្អប្រសើរកុំបោះចោលពាសវាលពាសកាលនាំឲ្យមានការកក់ស្ទះចូលក្នុងប្រព័ន្ធវាអាចបណ្តាលឲ្យមានការកក់ស្ទះជនលិចនៅពេលមានភ្លៀងមកម្តងៗ ហូរពុំរួចដោយសារតែកក់ស្ទះសំរាមនេះ។...
ព្រះសង្ឃរួមនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ បាននាំគ្នាស្រុះស្រួលគ្នា ធ្វើនំអន្សមដោយផ្ទាល់ជាច្រើន ដើម្បីយកមកចែកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ ជាមួយនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្មារតីខ្មែររួបរួមសាមគ្គី លើកទឹកចិត្តដល់កងទ័ពដែលកំពុងតែ ឈរជើងការពារបូរណភាពទឹកដី ពីការឈ្លានពានពីសត្រូវឈ្លានពានចង់បានទឹកដីកម្ពុជា ក៏ដូចជាបញ្ជាក់ឱ្យទឹកចិត្តខ្មែរជួយខ្មែរ បានចូលរួមចំណែកយ៉ាងធំធេង ជាមួយកងទ័ពរបស់យើង។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចំណាយវិកា រួបរួមគ្នាធ្វើនំអន្សម...
រដ្ឋបាលក្រុងសិរីសោភ័ណ ចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ក្រុមហ៊ុន គ្លូប៊ល អេកសិន ហ្វរ អិនវ៉ាយរិនម៉ិន អេវែរណេស ផាប់ប្លីក លីមីធីត ខមភេនី (ក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា) ដើម្បី ពង្រឹង ពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម កាកសំណល់រឹង នៅទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការចុះអនុស្សារណៈយោគយល់គ្នា នេះដែរក៏មានការចូលរួមពីលោក ឃ្លោក...
នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ដើម្បីពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន និងជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ចុះបង្រ្កាបជើងជ្រូក និងស្លាបមាន់ បង្កក ជិត៤តោន ដែលលួចដឹកពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ។ ប្រតិបត្តិការនេះដែរបានធ្វើឡើងនៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បើតាមការបញ្ជាក់ពីលោក ហ៊ុន សារ៉ាត់ អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ...
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការអបអរសាទរដល់ម្ចាស់ចម្ការទុរេនខ្មែរ ខណៈដែលមកដល់ពេលនេះ មានចម្ការទុរេនចំនួន ១២២ ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ចេញផ្សាយនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់...
កំពត ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិព្រឹក្សាខារាម ហៅ «វត្តតូប» ស្ថិតក្នុង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណាយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមជុំវិញ ការលើកឡើងថា អាជ្ញាធរបានយកទីធ្លារមុខសាលាសង្កាត់អូរឬស្សីទី៤ជាកន្លែងសម្រាប់ទទួលបញ្ញើរម៉ូតូរបស់ប្រជាពលរដ្ឋរួចមក លោកចៅសង្កាត់ បានចេញមុខសូមធ្វើសេចក្តីស្រាយបំភ្លឺ ។ លោកអៀង សុខឃីម ចៅសង្កាត់អូរឬស្សីទី៤ នៃរដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា ៖ លោកទទួលយក និងទទួលស្គាល់ថា ពិតជាមានការយកម៉ូតូមកសុំផ្ញើរពីសំណាក់បងប្អូនពលរដ្ឋនៅក្បែរៗសាលាសង្កាត់ ដោយពួកគាត់មានលំនៅឋាននៅខាងលើអាគារ ទើបមិនមានទីតាំងសម្រាប់ផ្ញើរនៅពេលយប់ ។ បញ្ញើរម៉ូតូ ដោយសុំការយោគយល់ជាមួយអាជ្ញាធរនោះ គឺពលរដ្ឋសុំតែពេលយប់នោះទេ លុះព្រឹកឡើងពួកគាត់បានមកទទួលម៉ូតូយកទៅវិញហើយ ដើម្បីចេញទៅធ្វើការងារ និងប្រកបរបររកស៊ីទទួលទានរៀងៗខ្លួន...
(កណ្តាល) ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានស្រុកលើកដែក នៅថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០២៥ នៅវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាលបានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ដែលកំពុងរៀនបំប៉នបន្ថែមត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ ។ នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា...
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋចំនួន ៥៩២៥ នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី២ ក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្ដត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុក ពញាក្រែក ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២...