កោះកុង៖ អាជ្ញាធរខេត្តកោះកុង និងមន្រ្តីប្រចាំការ បានឲ្យដឹងថា មានពលករខ្មែរជិត៤០នាក់ ហើយដែលបានឆ្លងដែនមកកាន់កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានប្រាប់នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្រុមការងារប្រចាំការនៅតំបន់ព្រំដែនចាំយាម បានទទួលពលករជិត៤០នាក់ ភាគច្រើនពួកគាត់បម្រើការងារផ្នែកសេវាកម្មទេសចរណ៍ ចុះទូកនេសាទ និងធ្វើកសិកម្ម។ បើតាមលោកអភិបាលរងខេត្ត ក្រុមការងារត្រៀមរថយន្តដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើត ប៉ុន្តែបានកក់តាក់ស៊ីរួចរាល់ហើយ តាំងពីពួកគាត់នៅប្រទេសថៃ។ គួរជម្រាបថា ថ្ងៃនេះអាជ្ញាធរខេត្តកោះកុង...
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ជាខួបលើកទី៦៣ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៥) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យព្រះរាជាណាចក្រកម្ពុជា ឈ្នះក្តីលើប្រទេសថៃ ក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ និងក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ ក្នុងឱកាសនេះថ្នាក់ដឹកនាំ មន្រ្ដីរាជការ ជនរួមជាតិខ្មែរទូទាំងក្នុងប្រទេស និងក្រៅប្រទេសបានផ្ញើសាររម្លឹក និងអបអរសាទរចំពោះខួបនៃជ័យជម្នះរបស់កម្ពុជា។ ក្នុងឱកាសនេះ សម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ បានអញ្ជើញចូលរួមបើកកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលរៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ បន្ទាប់ពីថ្លែងសន្ទរកថា របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ...
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយចូលរួមរត់ ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើរសារទៅកាន់ប្រជាពលរដ្ឋ អំពីការរៀបចំពីពិធីដង្ហែរថ្មើរជើង គាំទ្ររាជរដ្ឋាភិបាល និងកងទ័ពជួរមុខ ចំពោះការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលនឹងរៀបចំនៅ១៨ ខែមិថុនា សប្ដាហ៍ក្រោយ។ ឯកឧត្ដមប្រធាន ស.ស.យ.ក បានបញ្ជាក់ថា ពិធីដង្ហែរថ្មើរជើងនេះ ជួបជុំគ្នានៅកោះពេជ្រ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ បានដឹកនាំប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខពាំនាំការផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត...
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសមាគម អ.ម.ត...
ថ្ងៃនេះ ទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។ ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ...
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា...
ភ្នំពេញ ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ខ្លីនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ថា«កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។ ឯកឧត្តមរដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ។ សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥...