ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមែនខ្វះអាវុធឬកម្លាំងទ័ពដើម្បីប្រយុគ្នាទេ ប៉ុន្ដែកម្ពុជាមិនចងច្បាំងគ្នាជាមួយអ្នកណាទេ ប៉ុន្ដែកម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការការពារខ្លួនពីការឈ្លានពានរបស់ប្រទេសដទៃ។ សម្ដេចតេជោ បានថ្លែងថា តាមរយៈការបង្ហាញរបស់ក្រុមយោធាជ្រុលនិយមថៃ បានបង្ហាញយ៉ាងច្បាស់ថា ភាគីថៃចង់ប្រយុទ្ធគ្នាជាមួយកម្ពុជា ជាជាងទៅរកការដោះស្រាយតាមផ្លូវតុលាការ។ សម្ដេចបន្ថែមថាកម្ពុជាមិនចងច្បាំងគ្នាជាមួយប្រទេសណាទេ ដូច្នេះហើយទើបកម្ពុជាជ្រើសរើសយកដំណោះស្រាយសន្ដិភាព តាមរយៈការចរចា និងការអនុវត្តច្បាប់ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតី...
ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធនៃកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាបញ្ជូនករណីវិវាទព្រំដែនកម្ពុជា-ថៃ នៃ តំបន់ទាំងបួន៖ បញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ ICJ ព្រោះកម្ពុជាបានដឹងច្បាស់ថាតំបន់នេះនឹងមិនអាចដោះស្រាយជាមួយភាគីថៃបានទេ។ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា នៃសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតនៅឯទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះសព្ទសាធុការពរជ័យចំពោះ សម្ដេចព្រះមហាក្សត្រី...
គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១២ ខែមិថុនា កន្លងមកនេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគឧបភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខការពារព្រំដែន ក្នុងខេត្តព្រះវិហារ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា...
នៅក្នុងកិច្ចប្រជុំ កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានប្រាប់ទៅភាកីថៃ និងបានបដិសេធយ៉ាងដាច់ខាតថា កម្ពុជាមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាងដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។ នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ឡាំ ជា បានជម្រាបជូនសមភាគីថៃថា ដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ មិនលម្អៀង...
ក្រោយបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ កិច្ចប្រជុំបានបញ្ចប់ទៅដោយរលូតន និងបានឯកភាពគ្នាអនុម័តលើរបៀបវារៈចំនួន ៤ ផងដែរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របៀបវារៈទាំង ៤ ដែលភាគីទាំងពីរបានឯកភាពគ្នាអនុម័តរួមមាន៖ ទី១. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤...
នាព្រឹកព្រលឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានចូលរួមសហការរៀបចំ និងរត់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣ នៅសួនច្បារមុខវត្តបទុមវតី ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា។...
ជំនាញបច្ចេកទេសគឺស្ពានដ៏រឹងមាំឆ្ពោះទៅកាន់អនាគដ៏ភ្លឺស្វាង។ នេះបើតាមប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈភិបាលខេត្តកណ្តាល បានថ្លែងក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ដែលរៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។ នៅក្នុងអង្គពិធី ឯកឧត្តមគួច ចំរើន បានមានប្រសាសន៍ បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
(កណ្តាល) ក្នុងខណះតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ដិត ហុីង ប៊ុនហៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង១ខ្សែប្រវែង ១៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ណុប រ័ត្ននិមល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹងបានថ្លែងថា ប្រជាពលរដ្ឋគឺជាកំលាំងភស្ថុភា និងឧសទិព្វ ដើម្បីបន្ថែមជាកំលាំងថាមពល និងការលើកទឹកចិត្តដ៏ខ្លាំងក្លា ដល់កងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ ឯកឧត្តម...
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បញ្ជាក់ថា ក្រោយថៃបិទច្រកព្រំដែនជាឯកតោភាគី គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង បន្តបិទទាំងស្រុងសម្រាប់ការចរាចរណ៍ទំនិញ ខណៈច្រកថ្មើជើងបើកដំណើរការធម្មតា ។ ដោយឡែកច្រកព្រំដែន៤ផ្សេងទៀត បន្តបើកដំណើរការជាធម្មតាដោយបើកនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង៤រសៀល។ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងបន្ថែមថា...