នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្តីពីការការពារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងកម្មពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March)ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន ដែលចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុ-ថៃ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានដឹកនាំអង្គប្រជុំ ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអញ្ចើញចូលរួមពីលោកលោកស្រីជាស្នងការរង នាយការិយាល័យជំនាញទាំង៣៣ អធិការនគរបាលខណ្ឌទាំង១៤...
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលេីកឡេីងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ជាពិសេសគោលនយោបាយ “មានហូប មានប្រេី មានបាន និងមានរហូត” ដោយសង្កត់ធ្ងន់លេីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង លេីកកម្ពស់ជីវភាពប្រជាកសិករ និងចូលរួមទ្រទ្រង់កំណេីនសេដ្ឋកិច្ចជាតិ។ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីកសិកម្មឃុំទាំងអស់ នៅពេលចុះជួយប្រជាកសិករ...
ភ្នំពេញ ៖ ប្រធានសមាគមធនាគារនៅកម្ពុជា ប្តេជ្ញាធានានូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងផ្តល់សេវាហិរញ្ញវត្ថុដែលមានការទទួលខុស ត្រូវ សម្រាប់រួមចំណែកគាំទ្រដល់សុខុមាលភាពរបស់ប្រជាជន តម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម។ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជាបន្តរីក ចម្រើន ប្រកបដោយទំនួលខុសត្រូវ និងបរិយាបន្ន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញថា វិស័យធនាគារ និងហិរញ្ញវត្ថុ កម្ពុជា បាននិងកំពុងវិវត្តប្រកបដោយចីរភាព ការទទួលខុសត្រូវ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៤។ កិច្ចប្រជុំនេះទទួលបានការអញ្ជើញចូលរួមដោយតំណាងក្រសួង ស្ថាប័នសាមីទាំង៤ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈ ផងដែរ។ មន្ត្រីដែលត្រូវជ្រើសរើសតាមរយៈការប្រឡងប្រជែងរួមមាន៖ (១) «មន្រ្តីកសិកម្មឃុំ» ក្របខណ្ឌក្រសួងកសិកម្ម...
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូជាអ្នកវិនិយោគមកពី ២៦ក្រុមហ៊ុន ពីប្រទេសឥណ្ឌា ដើម្បីស្វែងរកដៃគូវិនិយោគជាមួយភាគីកម្ពុជា។ ការរៀបចំជំនួប ពិភាក្សាវិនិយោគរួមគ្នារវាងក្រុមហ៊ុនមកពីប្រទេសឥណ្ឌា និងក្រុមហ៊ុនកម្ពុជា ធ្វើឡើងនាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។ ជំនួបរវាងក្រុមអ្នកវិនិយោគមកពីប្រទេសឥណ្ឌា និងក្រុមអ្នកវិនិយោគកម្ពុជា ជាព្រឹត្តិការណ៍សំខាន់មួយ ដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំឡើង។ ជាក់ស្ដែងសម្រាប់ការរៀបចំនៅក្នុងឆ្នាំ២០២៥នេះ ស្ថានទូតឥណ្ឌា បានដឹកនាំក្រុមអ្នកវិនិយោគរហូតដល់ ២៦ក្រុមហ៊ុន ដើម្បីស្វែងរកដៃគូវិនិយោគរួមគ្នា ជាមួយបណ្ដាក្រុមហ៊ុន និងអ្នកវិនិយោគនៅកម្ពុជា។ ក្នុងពិធីបើកដែលរៀបចំឡើងនៅថ្ងៃនេះ...
ខេត្តព្រះវិហារ ត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងពិធីប្រគល់ជ័យលាភី ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណសាលាខេត្តព្រះវិហារ។ ពិធីនេះក៏មានវត្តមានជាគណ:អធិបតីពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ គណ:ប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត...
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមករកទីសុវត្ថិភាពបណ្ដោះអាសន្នចំនួន ២០០គ្រួសារ ស្ថិតក្នុងវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ រួមមានថ្នាក់ដឹកនាំគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកអភិបាលស្រុកបន្ទាយអំពិល និងលោក...
ភ្នំពេញ៖ ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីនមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ភាពជាដៃគូ មិនមែនត្រឹមតែជាផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ វាថែម ទាំងជាការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវជោគ វាសនារួមគ្នា។ ការគាំទ្ររបស់ប្រទេសចិន គឺមិនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ កិច្ចសហ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានណែនាំដល់បងប្អូននៃក្រុម ឆាណែលតេលេក្រាមសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ជួយប្រាប់ដល់ជនស៊ីវិល ឬជាសាច់ញាតិ ឲ្យចុចចូលគ្រុបឆាណែលតេលេក្រាមសមាគមអតីតយុទ្ធជនឲ្យកាន់តែច្រើន ដើម្បីឈ្វេងយល់អំពីព័ត៌មានអតីតយុទ្ធជន ឬនិវត្តជនកម្ពុជាបន្ថែមទៀត។ តាមរយៈសារសំឡេង ដែលផ្សាយក្នុងឆាណែលតេលេក្រាមសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីងាយស្រួលទទួលបានព័ត៌មាន ស្តីពីអតីតយុទ្ធជនបងប្អូនជាសមាជិកក្នុងគ្រុបទាំងអស់គប្បីជួយណែនាំ និងប្រាប់បន្តដល់អ្នកផ្សេងៗទៀតឲ្យចុចចូលនៅក្នុងឆាណែលនេះ ខណៈនាពេលខាងមុខនេះរាជរដ្ឋាភិបាលនឹងបញ្ចូលនិវត្តជនមកបន្ថែមទៀត ដូច្នេះសូមឲ្យបងប្អូន...
ត្បូងឃ្មុំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ...