ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់កម្លាំងដែលឈរជើងជួរមុខតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះដែរឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរ និងផ្តាំផ្ញើរដល់កងកម្លាំងដែលកំពុងមានកាតព្វកិច្ចឈរជើងជួរមុខនៅតាមខ្សែរបន្ទាត់ពញរំដែនកម្ពុជា ថៃ ទាំងអស់ធ្វើយ៉ាងណាត្រូវរក្សាការអត់ធ្មត់...
នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះថេរានុត្ថេរៈទាំងពីរគណៈ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកព្រឹទ្ធសភា...
ក្រោយជំនួបជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលដឹកដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងយកយកដី ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា ក្រោយជំនួប សម្ដេចតេជោ ហ៊ុន សែន អនុញ្ញតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្តែងការគួសម នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤...
«ប្រជាពលរដ្ឋខ្មែរមានមោទនភាពនិងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគេយល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិននៅក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកយកករណីនេះជាឧទាហរណ៍ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ប៉ែន បូណា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន...
ស្វាយរៀង ÷ តំណាងពលរដ្ឋភូមិឫស្សីអម ភូមិព្រៃចំណារ និងភូមិស្មាច់ ឃុំខ្សែត ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង លោកស្រី គុណ ចន្ធី និងលោកស្រីថោង សាខន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើរដល់ក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវ(ហាក់ ហេង)ជួយពន្លឿនការងារជួសផ្លូវអោយបានឆាប់ដើម្បីដាក់អោយពួកគាត់ប្រើប្រាស់។ តំណាងដ៏ដែលបានបញ្ជាក់ថាការដែលពួកគាត់ចេញមកស្នើសុំពន្លឿនការងារជួសជុលផ្លូវ ពីព្រោះផ្លូវនេះជារៀងរាល់ថ្ងៃ ការធ្វើដំណើរ ការដឹកជញ្ជូន របស់ពលរដ្ឋ កម្មករ ពិសេសសិស្សានុសិស្ស ទៅសាលា មានការយឺតយ៉ាវយ៉ាងខ្លាំងដោយផ្លូវមានភាពមិនប្រក្រតី...
ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាប្រាប់ BTV នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា កម្ពុជាបានឯកភាព ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគីនៅទីក្រុង តូក្យូ...
ភ្នំពេញ : អ្នកជំនាញប្រឹក្សាយោបល់ហិរញ្ញវត្ថុ ថា តម្លៃទីផ្សារហាងឆេងមាសដែលកំពុងប្រែប្រួល និងបានហក់ឡើងវិញ ក្នុងរង្វង់ប្រមាណជិត ៣ ៣៧០ ដុល្លារក្នុងមួយអោន ដោយសារគម្រោងតម្លើងពន្ធគយនៃការនាំចូលដែក និងអាលុយមីញ៉ូម និងគម្រោងកាត់អត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក និងរួមជាមួយកត្តាភូមិសាស្រ្តនយោបាយនានា។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីការប្រែប្រួលតម្លៃទីផ្សារហាងឆេងមាសជាសកល និងតម្លៃមាសក្នុងពេលបច្ចុប្បន្ន នេះថា...
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥ តោន...
កណ្តាល៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈប្រតិភូមកពីស្ថានទូតថៃប្រចាំនៅកម្ពុជា និងគណៈប្រតិភូធុរកិច្ចថៃ ចំនួនជិត៥០នាក់បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានជំរាបជូនភ្ញៀវថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា។ ហើយថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០...