ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានឧបត្ថម្ភថវិកា ១លានដុល្លាអាម៉េរិកជាលេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រែយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ ក្នុងជំនួបសវនាការនៃពិធីប្រគល់ និងទទួលថវិកានេះ លោកជំទាវបណ្ឌិត...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អ្នកដែលជេររាជរដ្ឋាភិបាល និងជេរគណបក្សប្រជាជនកម្ពុជាខ្លាំងបំផុត មិនប្រាកដថាបុគ្គលនោះ ជាអ្នកប្រឆាំងពិតប្រាកដនោះទេ ព្រោះថាជួនកាល បន្ទាប់ពីជេររួច គេនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាអ្វីដែលសម្តេចហៅថា «យុទ្ធសាស្រ្តតេជោ»។ ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលប្រារព្ធនៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើទៅរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា គួរតែបង្កើតកម្មវិធីប្រលងប្រណាំង មន្ត្រីកសិកម្មឃុំដែលមានការងារសកម្ម ជាគំរូល្អ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករ។ សម្ដេតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសសម្ដេច បន្ដដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២...
ភ្នំពេញ ៖ នៅចំពោះមុខអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភាថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារ ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៥-២០២៧។ បច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន ៦ ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលក្នុងអត្រាការប្រាក់ ០,៧% ក្នុងមួយឆ្នាំសម្រាប់ធ្វើជាទុនបង្វិលដោយមានទឹកប្រាក់សរុបប្រមាណ ១,៩ លានដុល្លារ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាខេត្តបន្ថែមទៀត ដែលគ្របដណ្ដប់លើដំណាំដែលមានសក្ដានុពលខ្ពស់ដូចជាស្វាយចន្ទី...
ភ្នំពេញ៖សមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភាបានគាំទ្រទាំងស្រុងនូវគោលនយោបាយទូទៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្មថា ជាគោលនយោបាយដ៏ត្រឹមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនីតិកាលទី៧ នៃរដ្ឋសភា។ សមាជរដ្ឋសភានិងព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកយកប្រធានបទស្តីពីវិស័យកសិកម្ម មកប្រជុំពិភាក្សា។ នៅក្នុងនោះសមាជិកសមាជចំនួន២៣ បានឡើងមតិយោបល់ ក៏ដូចជាបានគំាទ្រលើ កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្ម។ សម្តេចមហាបវរធិបតី ហ៊ុន...
លោកគ្រូតា សាន គីមស៊ាន ប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយរោគាពាធ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ លោកគ្រូតាក្រមាមាស សាន គីមស៊ាន បានរួមចំណែកយ៉ាងសកម្មនៅក្នុងការចូលរួមគាស់កកាយ បង្កើតចងក្រងនូវក្បាច់គុនល្បុក្កតោឱ្យមានជីវិតរស់រានរហូតមកដល់បច្ចុប្បន្ន និងបានចងក្រងជាសៀវភៅគុនល្បុក្កតោថ្នាក់ក្រមាមាស។ លោកគ្រូតាសាន គីមស៊ាន គឺជាគ្រូតាម្នាក់ក្នុងចំណោមគ្រូតាក្បាច់គុនល្បុក្កតោមួយចំនួនតូចដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ទាប់ពីភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក១៥ឆ្នាំ លោកក៏បានវិលត្រឡប់ចូលមករស់នៅប្រទេសកម្ពុជាវិញនាឆ្នាំ១៩៩៥ ហើយបានចាប់ផ្ដើមប្រមូលគ្រូតាក្បាច់គុនល្បុក្កតោដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ១០នាក់ដើម្បីរៀបចំស្រាវជ្រាវ និងចងក្រងក្បាច់គុនល្បុក្កតោឱ្យមានរូបរាងឡើងវិញ។...
ជប៉ុន៖ កាលពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលប្រមាណ ១៣៥ក្រុមហ៊ុន នៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមការសម្របសម្រួលរៀបចំដោយសមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។ កិច្ចប្រជុំទាំងនេះ មានគោលបំណងជំរុញនិងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី...
ឧត្តរមានជ័យ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារមន្ទីរ តំណាងឲ្យលោកប្រធានមន្ទីរ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ អមដំណើរជាមួយគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវចំនួន ១ខ្សែ (ផ្លូវភូមិប្រសាទបី-កន្ទុយជូន-វល្លិ៍យាវ) ដោយក្រាលល្បាយក្រួស ប្រវែងសរុប ១២ ៨០០ម៉ែត្រ ទទឹង...
កណ្តាល៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈប្រតិភូមកពីស្ថានទូតអង់គ្លេស និងគណៈប្រតិភូតំណាងក្រុមហ៊ុនឯកជនចំនួនប្រមាណ ៥០នាក់ បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។ នៅក្នុងដំណើរទស្សនកិច្ចនេះ បានកត់សម្គាល់ឃើញថា ក្រុមគណៈប្រតិភូបានបង្ហាញទឹកមុខសប្បាយរីករាយ និងយល់ឃើញថា ព្រលានថ្មីនេះមានលក្ខណៈទំនើប និងថ្មី ដែលបង្ហាញអំពីភាពអស្ចារ្យរបស់កម្ពុជា និងខណៈដែលប្រទេសកម្ពុជា គឺមានសក្តានុពលជាច្រើនផ្សេងទៀត។ តាមការលើកឡើងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន...
នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៩ ជូនប្រជាពលរដ្ឋអាស្រ័យផលនៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ មានប្រសាសន៍សំណេះសំណាលមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងអស់ លោកជំទាវប្រធានមូលនិធិបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...