ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៍ BTV តាមសារតេឡេក្រាម អោយដឹងថាចាប់ពីដើមរដូវរស្សារហូតមកដល់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំនេះ កសិករនៅក្នុងខេត្តសម្រេចធ្វើស្រែបានចំនួន ១ម៉ឺន៥ពាន់ ៦៨៨ហិចតា ក្នុងនោះស្រូវស្រាលចំនួន១ម៉ឺន១ពាន់៤៤៨ហិចតា ស្រូវកណ្ដាលចំនួន ៤ពាន់ ៣៦ហិចតា និងស្រូវធ្ងន់ចំនួន ២០៤ហិចតា ស្មើនិង៩.៣៦% នៃផែនការផលិតស្រូវប្រចាំឆ្នាំ ១៦៧ពាន់៥៥០ហិចតា និងភ្ជួរដាស់ដីបន្ថែមបាន២ម៉ឺន៨ពាន់៣៦៧ហិចតា...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលអំណោយសប្បុរសជន និងចុះសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំងអំណោយគ្រឿងបរិភោគ ឧបភោគប្រគល់ជូននាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។ ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី២...
ភ្នំពេញ៖ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព ឬនិយាយបានថា ជាប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវលក្ខខណ្ឌកំណត់សំខាន់ៗចំនួន០៣ ជូនដល់សមាជិក ប.ស.ស. ដែលមានសិទ្ធិ អាចនឹងទទួលបានដោយស្របច្បាប់។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួន មានដូចជា៖ ១) បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន, ២)...
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ទៅលើសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នាំអ្នកជំងឺ ម៉ន វេត ភេទ ស្រី អាយុ ៤២ឆ្នាំ មានដុំសាច់ពកកទំហំធំ ដែលកើតរយៈពេល១២ឆ្នាំមកហើយ មកពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ថ្លៃអាហារហូបចុក ធ្វើដំណើរ ព្រមទាំងថវិកាមួយចំនួន ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ”ការយកចិត្តទុកដាក់ថ្ងៃ នេះ និងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនៅថ្ងៃអនាគត”។ ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ភូម៉ាកូ អូណូដា...
អាជ្ញាធរក្រុងអរិយក្សត្រ បានចាប់ផ្តើមបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់បាក់ដាវ ក្នុងរយៈពេល១៥ថ្ងៃ ពោលចាប់ពីថ្ងៃទី០២ខែមិថុនា រហូតដល់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល នៅថ្ងៃទី០២ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៤ភូមិ គឺភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម និងភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ មានចំនួន ២,៩៥២ក្បាលដី។ នៅក្នុងកម្មវិធី ឯកឧត្ដម នុត...
មន្ត្រីរាជការតាមមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុកនានាដែលមានឥរិយាបថ ទម្លាប់មិនល្អចាំបាច់ត្រូវកែប្រែទម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាក៏សាងអភិវឌ្ឍន៍ បម្រើពលរដ្ឋឲ្យបានល្អ រីឯកងកម្លាំងទាំងបី ក៏ត្រូវសហការគ្នាល្អ ជាមួយគណៈអភិបាលស្រុក ដើម្បីចូលរួមដោះស្រាយ បញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលនាព្រឹកម៉ិញនេះ នៅសាលាស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានឲ្យដឹងថា ចំណុចសំខាន់នៃឥរិយាបថ ទម្លាប់មិនល្អរបស់មន្ត្រីរាជការដែលចាំបាច់ត្រូវកែប្រែទម្លាប់...
ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ករណី ជនសង្ស័យ ហង្ស សំណាង អ្នកសារព័ត៌មានម្នាក់ រួមទាំងបក្សពួក០២នាក់ទៀត ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង៣នាក់ ពីបទ ទី១ធ្វើឲ្យខូចទឹកចិត្តកងទ័ព , ទី២ ញុះញង់ឱ្យមានការរើសអើង និងទី៣ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា៤៧២, ៤៩៤,...
ស.ស.យ.ក. តែងតែចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើការងារសេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើនសាមគ្គីភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស។ ក្រុមគ្រួសារស.ស.យ.ក. ក៏បានចូលរួមចំណែក ក្នុងពេលដែលសង្គមកម្ពុជាឆ្លងកាត់នូវវិបត្តិនានា ដោយចូលរួមជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដែលក្រុមគ្រួសារ សមាជិក...
កំពង់ឆ្នាំង៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមបន្តយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ដែលយុទ្ធនាការនេះ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃនេះតទៅ នៅគ្រប់មណ្ឌលសុខភាពទាំង៤៥មណ្ឌលនៅក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាំវុធ និងមន្ត្រីរាជការ ត្រូវនាំគ្នាមកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញអោយបានគ្រប់ៗគ្នាចាប់ពីថ្ងៃនេះតទៅ។ ប្រទេសកម្ពុជាយើងពិតជាមានភ័ព្វសំណាងណាស់ដែលសម្តេចតេជោ...