ភ្នំពេញ៖ សមណនិស្សិត និងសិស្សនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ប្រមាណជាង ៤០០អង្គ/នាក់ បានចូលរួមសិក្សាឈ្វេងយល់ពីសាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាមានវាគ្មិនជំនាញ ដើម្បីធ្វើការពន្យល់បន្ថែម ពីការវិវត្តន៍ជាបន្តបន្ទាប់ នៃវប្បធម៌ អរិយធម៌ និងបច្ចេកវិទ្យាវិវឌ្ឍន៍ថ្មីទាំងអស់នេះ ។ ក្នុងសិក្ខាសាលាស្តីពី “សាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦...
ក្រុមកីឡាអេឡិចត្រូនិក Pro Esports នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួត MPL Cambodia រដូវកាលទី១០ បន្ទាប់ពីយកឈ្នះក្រុម Vigor Apex ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Upper Bracket ស្របពេលក្រុម Galaxy Legends បានវាយបកឈ្នះក្រុមការពារជើងឯក CFU Gaming គួរឲ្យភ្ញាក់ផ្អើល ក្នុងលទ្ធផល ៣-២ នៅវគ្គដូចគ្នា នៅថ្ងៃទី១៤...
ឈានចូលមកដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦នេះ ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ បានបន្តការងារកំណែទម្រង់ ដោយចុះធ្វើ ជំរឿនមន្ត្រីរាជការ ជាក់ស្ដែងនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនមន្ត្រីរាជការនៅក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែ ឧសភា។ ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បានចុះបំពេញការងារ ជំរឿនមន្ត្រីរាជការ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនគឺចាប់រាប់ពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ...
ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2 (Health Information Management System – DHIS2)។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល គឺមិនមែនត្រឹមតែផ្តោតលើបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះតែមួយមុខទេ ប៉ុន្តែគឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យមានសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវ...
ភ្នំពេញ៖ ម្ចាស់ចម្ការ ទុរេន និងប្រធានសហគមន៍ទុរេនបែកអន្លូង បានលើកឡើងថា ទុរេនរបស់ខ្មែរកំពុងមានទីផ្សារ និងតម្លៃល្អ ហើយទិន្នផលទុរេនឆ្នាំនេះ គឺផ្តល់បានល្អ ដែលមានកំណើនប្រមាណ ៣០% បើធៀបនឹងឆ្នាំមុន ខណៈប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ និងបន្តពហិកាផលិតផលនាំចូល។ ពួកគេ គាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេនពីថៃ។ ម្ចាស់ចម្ការទុរេន រិទ្ធិដានី ស្ថិតនៅខេត្តកោះកុង ប្រាប់ BTV ថា សព្វថ្ងៃ ទីផ្សារទុរេនខ្មែរ មានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ...
និស្សិតសិក្សាជំនាញផ្នែកគណនេយ្យ សវកម្ម និងពន្ធដារ បានចាត់ទុកព្រឹត្តិការណ៍ស្ដីពីអាជីពការងារ គណនេយ្យ សវនកម្ម និង ពន្ធដារ គឺជាមានសារៈសំខាន់ណាស់ ក្នុងការសិក្សាស្វែងយល់បង្កើនចំណេះដឹងបន្ថែមលើកាលានុវត្តភាពថ្មីៗ និងក៏ជាឱកាសក្នុងការ ស្វែងរកការងារ ខណៈដែលកំពុងទទួលបាននូវបរិយាកាសវិនិយោគថ្មីៗបន្ថែម។ និស្សិតមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងសន្និសីទស្តីពីអាជីពផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ ដែលរៀបចំដោយខេមអេដ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ នេះថា...
ការដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារអា មេរិក កើនឡើងជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ និងការនាំចូលជាង ១,៣ ពាន់លានដុល្លារ។ ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសទីផ្សារវៀតណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជា ឈរក្នុងលំដាប់ទី៣ បន្ទាបពីការនំាចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងរយៈពេល...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរួចរាល់ ដើម្បីចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ និង១៦ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកចំនួន២ ក្នុងខេត្តព្រះវិហារ ដែលនាំយកឱកាសការងារចំនួនជាង ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើតយោធិនបម្រុង ដែលនឹងត្រូវបន្តចេញពីយោធិនកាតព្វកិច្ច រហូតដល់អាយុ៤៥ឆ្នាំ ដើម្បីបុព្វហេតុការ ពារជាតិពេលជាតិត្រូវការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា នេះ បានថ្លែងថា ការបង្កើតយោធិនបម្រុង គឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជាតិ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឱ្យរៀបសាងសង់ «ស្តូប» សម្រាប់ការគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព និងនគរបាល ដែលបានពលីជីវិតក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា រួមទាំងឆ្លាក់អំពីព្រឹត្តិការណ៍នានាដែលកើតចេញពីការឈ្លានពានរបស់ថៃ នៅក្នុងវិមានឈ្នះ ឈ្នះ ផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គំនិតផ្ដួចផ្ដើមគិតគូរអំពីការធ្វើ «ស្តូប»...