នៅថ្ងៃព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស.) បានចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ” ដលមានោលបំណង ៣ ចម្បងគឺ៖ ១-ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារដែលចេញដោយ រ.ល.អ.ស.។ ២-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុង រ.ល.អ.ស.។ ៣-ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការនៃ...
ភ្នំពេញ៖ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញវីដេអូ និងកោតសរសើរ សិស្សនិទ្ទេស អេ សាលាប៊ែលធីម្នាក់ពូកែវោហាសាស្រ្ត ចែករំលែកបទពិសោធន៍ដល់សិស្សដទៃ។ សម្ដេចតេជោ បានសរសេរថា ចៅស្រីទោះតាមិនដឹងថាចៅឈ្មោះអ្វី? កូនចៅអ្នកណា?នៅឯណា?តែតាពិត ជាសូមកោតសរសើរដោយស្មោះចំពោះការលើកឡើងនូវបទពិសោធន៍របស់ចៅសម្រាប់ចែករំលែកដល់សិស្សផ្សេងទៀត។ សម្ដេចតេជោ មានប្រសាសន៍ថា កត្តាទាំង ៤ ដែលចៅបានលើកឡើងក៏បានផ្តល់បទពិសោធន៍ដល់មនុស្សផ្សេងទៀតក្រៅពីសិស្សរាប់ទាំងតាផងដែរ។ សម្ដេចតេជោសង្គត់ធ្ងន់ថា ចំណុចពិសេសមួយគឺវោហារសាស្ត្ររបស់ចៅពិតជាល្អណាស់។ តាគឺអ្នក...
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន នាល្ងាចថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០២៥នេះ ឲ្យដឹងថា ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស ពីបទ បើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ គួរបញ្ជាក់ផងដែរ...
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរំលឹកទៅដល់មន្ត្រីពន្ធនាគារទាំងអស់ មិនត្រូវប្រព្រឹត្តិសកម្មភាពអ្វីមួយ ដែលមានស្ថានភាពជាការរំលោភបំពានសិទ្ធិ របស់អ្នកជាប់ពន្ធនាគារនោះទេ ។ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ចំពោះក្នុងការលើកកម្ពស់ការរស់នៅ ក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ...
ភ្នំពេញ ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នាយកដ្ឋានគ្រប់គ្រងសំណល់គ្រោះថ្នាក់ មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកទឹកផុស អាជ្ញាធរមូលដ្ឋាន ឃុំតាំងក្រសាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យតាំងក្រសាំង និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាច្រើននាក់ បានចុះអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត...
ភ្នំពេញ៖ដើម្បីឆ្ពោះទៅកាន់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី២ ឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងសម្របតាមគោលការណ៍ដែលមានចែង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំជាមួយប្រធាន និងអនុប្រធាន នៃអនុគណៈកម្មនីមួយៗ។ អង្គប្រជុំបានពិភាក្សាផ្តល់ធាតុចូលបន្ថែមទៅលើការងារជារួមរួមមាន៖ ១)ការរៀបចំបែងចែកបន្ទប់សម្រាប់បេក្ខជន និងក្រុមការងារនៅក្នុងមណ្ឌលប្រឡង ២)ការរៀបចំក្រុមការងារនៃអនុគណៈកម្មការ ៣)ការរៀបចំសេចក្តីជូនដំណឹង សេចក្តីណែនាំ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធការប្រឡង...
ប្រជានេសាទបង្ហាញទឹកមុខសប្បាយរីករាយប្រមូលផលត្រីប្រហុក ខណៈទិន្នផលត្រីក្នុងឆ្នាំនេះកើនឡើងចំនួនប្រមាណ ១០% បើធៀបទៅនឹងឆ្នាំមុនៗ។ នេះបើតាមការបញ្ជាក់របស់ ឯឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។ ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឱកាសចុះទស្សនកិច្ចពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ផលនេសាទឆ្នាំនេះ មានកំណើនយ៉ាងច្រើនសន្ទឹកសន្ធាប់ ហើយផលនេសាទដាយត្រីប្លែកខុសពីរាល់ឆ្នាំ គឺមានការកើនឡើងប្រមាណ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ២០២៥នេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក នង គន្ធាវី បានដឹកនាំក្រុមប្រតិភូ ទៅចូលរួមប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក ដែលនិងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ខាងមុខនេះ។ ផ្តល់បទសម្ភាសន៍រៀបចេញដំណើរ លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុក រដ្ឋផេនស៊ីវេនញ៉ា...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងអភិវឌ្ឍន៍ជនបទ» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រាបជូនអង្គសិក្ខាសាលាថា ស្របតាមអនុលោមស្នូលយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលការណ៍ណែនាំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈ...
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារបានផ្តល់អំណោយមនុស្សធម៌ ដោយបានបរិច្ចាគ សម្ភារៈ បរិក្ខារពេទ្យ ប្រមាណ១៧ មុខ គិតជាទឹកប្រាក់សរុបមានចំនួន ជាង៧ម៉ឺនដុលារ បានប្រគល់ជូនដល់មន្ទីពេទ្យ ព្រះកេតុលាមា(១៧៩) ដើម្បីទុកប្រើប្រាស់ក្នុងការពិនិត្យព្យាបាលដល់ជំងឺកងទ័ព និង ប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា សម្ភារៈ បិរក្ខាពេទ្យ ទាំងនេះ ត្រូវបានព្យាបាលលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍...