ព័ត៌មាន
ថ្នាក់ដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី រំលេចនូវសមិទ្ធផលនៃការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្ម
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានរំលេចនូវសមិទ្ធផលសំខាន់ៗ តាមរយៈការតភ្ជាប់ទំនាក់ទំនងធុរកិច្ច ការបង្កើនទំហំពាណិជ្ជកម្ម និងការគាំទ្រដល់ក្រុមហ៊ុនឥណ្ឌូនេស៊ីដែលកំពុងប្រតិបត្តិការ ដែលមានបំណងពង្រីកអាជីវកម្មនៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បាន អនុញ្ញាតទទួលជួបសម្តែងការគួរសម និងជម្រាបលា របស់ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងអាណត្តិបេសកកម្មកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព និងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
ជាការឆ្លើយតប, ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ធ្វើឱ្យបេសកកម្មការទូត របស់ឯកឧត្តម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាត្រូវបញ្ចប់អាណត្តិ ប៉ុន្តែឯកឧត្តមនឹងនៅ តែបន្តជាស្ពានចម្លងដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច ឥណ្ឌូនេស៊ីជាបន្តទៀត។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានរំលេចនូវសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន ការតភ្ជាប់ទំនាក់ទំនងធុរកិច្ច បង្កើនទំហំពាណិជ្ជកម្ម តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងអ្នកវិនិយោគឥណ្ឌូនេស៊ី និងកម្ពុជា ដែលបង្កលក្ខណៈងាយស្រួលដល់ការស្វែង យល់ពីសក្តានុពលវិនិយោគ និងការគាំទ្រដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលកំពុងប្រតិបត្តិការ និងមានបំណងពង្រីកអាជីវកម្មនៅកម្ពុជា ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន