ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា
ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺមានរយៈពេល ៣ឆ្នាំហើយ នៃការចូលមរណភាពរបស់លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង។
ក្នុងមនោសញ្ចេតនាស្រឡាញ់ ដ៍ជ្រាលជ្រៅបំផុតចំពោះប្អូន ដែលធ្លាប់ មានអនុស្សាវរីយ៍ ជាមួយគ្នារាប់មិនអស់ក្នុងអតីតកាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តំណាងគ្រួសារទាំងមូល ព្រមទាំង ឯកឧត្តម តាន់បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធត្រូវជាបុត្រីបានមូលមតិគ្នា ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៣ឆ្នាំ ឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុនសុថា ដែលពិធីនេះ បានប្រារព្ធធ្វើ នៅព្រឹកថ្ងៃអង្គារ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ពិធីនេះបានយាងនិមន្ត សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំលឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេច ព្រះសង្ឃនាយករងទី១ ,សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួងរ៉ា សម្តេច ព្រះសង្ឃនាយករងទី២ ,សម្តេចព្រះ ពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន និង សម្តេច ព្រះមង្គល មុនីរង្សី ហ៊ូ ឈីវនាថ សមាជិកថរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា សរុប៩ព្រះអង្គ ប្រារព្ធពិធីជាលំដាប់លំដោយ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។
ក្នុងពិធីនេះក៏មានការប្រារព្ធពិធី ថ្វាយបង្គំព្រះពុទ្ធរូបធ្វើបទនមស្ការសមាទានសីលតាមសិក្ខាបទ ដើម្បីរំឭកនឹកគុណព្រះរតនត្រៃ និងព្រះសម្មាសម្ពុទ្ធព្រះមរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាលបន្សល់ទុកអោយពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិ ដែលពុទ្ធឱវាទ និងព្រះធម៌វិន័យ របស់ព្រះអង្គ គឺជាប្រទីបបំភ្លឺ ផ្លូវដល់មនុស្សលោកគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អជាកុសល លះបង់អំពើបាបសាង នូវកុសលទានតម្កល់ទុកសំរាប់អនាគតជាតិ។
ពិសេសនោះពុទ្ធបរិស័ទគ្រប់រូបត្រូវគោរពប្រតិបត្ត និងដឹងគុណចំពោះបុព្វការីជនមានមាតាបិតាទាំងរូបលោកនៅមានអាយុសង្ខា ឬមរណៈកាលទៅហើយក្ដី ដូចដែល សម្តេចលោកជំទាវ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោក ស្រី ជាបង ជាស្វាមី ជាបុត្រី ព្រមទាំងក្រុមគ្រួសារ បាននិងកំពុង ប្រណិបត្តិក្នុងពេលនេះ គឺបានបង្ហាញនូវក្តីស្រឡាញ់ កត្តញូ កត្ត វេទិតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សម្រាប់ជាការតបស្នងសងគុណ ចំពោះបុព្វការីជន ដែលបានធ្វើមរណកាល ទៅកាន់ បរលោកខាងមុខយ៉ាងពិតប្រាកដ។
សូមរំលឹកជូនថា លោកជំទាវមហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្រសូត្រនៅថ្ងៃសុក្រ៨កើត ខែផល្គុនឆ្នាំរកា ព.ស ២៥០០ ត្រូវនឹងថ្ងៃទី៨ ខែ មីនាឆ្នាំ១៩៥៧និងមានទទួលមរណភាពនៅថ្ងៃសុក្រ១៣កើតខែមាឃ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ត្រូវនឹងថ្ងៃទី៣ខែកុម្ភះឆ្នំា២០២៣ក្នុងជន្មាយុ៦៧ឆ្នាំ។ ការទទួលអនិច្ចកម្មរបស់លោកជំទាវមហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ គឺជាការបាត់បង់មួយដ៏ធំធេង នូវ មាតា ជីដូន ដែលមានព្រហម្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះកូនចៅ។ថ្មីដ្បិត តែរូបកាយនិងជីវិត របស់លោកជំទាវ បានបាត់បង់ ក៍ពិតមែន តែដំបូន្មានប្រកបដោយមធុរស និងព្រហ្មវិហារធម៌ សេចក្តីល្អ និងគុណធម៌ដ៏ឧត្តុង្គឧត្តមវិសុទ្ធថ្លៃថ្លា និងគំរូនៃសេចក្តីអង់អាចក្នុងការតស៊ូជំន្នះឧបសគ្គគ្រប់បែបយ៉ាង របស់លោកជំទាវ មហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ នឹងស្ថិតនៅក្នុងការចងចាំ របស់កូនចៅ និងញាតមិត្តទាំងអស់ឥតមានថ្ងៃបំភ្លេចបានឡើយ។
ក្នុងឱកាសពិធីបុណ្យនេះសម្តេចអ្នកឧកញ៉ា ឯកឧត្តមលោកជំទាវអ្នកផ្តើមបុណ្យនិងក្រុមគ្រួសារបានវេរទេយ្យវត្ថុនិងគ្រឿងអត្ថបរិក្ខានិងបច្ច័យថ្វាយនិងប្រគេនសម្តេចព្រះសង្ឃនាយក សម្តេច ព្រះសង្ឃនាយករងនិងព្រះ សម្តេច ព្រះមហាថេរ ទាំង៩ព្រះអង្គប្រកបដោយ សទ្ធាជ្រះថ្លាបំផុត ព្រមទាំងអញ្ជើ្ញរាប់ព្រះសង្ឃ៦៩ព្រអង្គជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធមាតាបិតាបុព្វការីជនដែលបានចែកឋានទៅកាន់ បរលោកខាងមុខហើយនោះដែលរួមមាន៖ វិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បិតា មាតាបង្កើត សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនវិញ្ញាណក្ខ័ន អ្នកឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុននាង និងមហាឧបាសិកា ឌីប៉ុក បិតាមាតបង្កើតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាពិសេស ជូនវិញ្ញញាណក្ខន្ធ លោកជំទាវ មហសទ្ធាភិរ័ក្ខធម្មសិរីរត៍ ប៊ុន សុថា ដែលបានចូលមរណកាល អស់រយៈពេលគម្រប់៣ឆ្នាំនាថ្ងៃនេះ រួមទាំងវិញ្ញាណក្ខន្ធញាតិការសាច់សារលោហិតក្នុងសង្សារវដ្តទាំងអស់ អញ្ជើញមកទទួលយក មនុញ្ញផល ដែល សម្តេច,អ្នកឧកញ៉ា,ឯកឧត្តម,លោកជំទាវ លោក លោកស្រី ឧទ្ទិសជូន ក្នុងពេលនេះ និងបានសោយសុខក្នុងឋានដ៍ ខ្ពង់ខ្ពស់និងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
តាមរយៈអំណាច នៃផល្លានិសង្ឃ កើតចេញពី ពិធីបុណ្យទក្ខិណានុប្បទានក្នុងថ្ងៃនេះ សម្តេចព្រះសង្ឃនាយក,សម្តេច ព្រះសង្ឃនាយករង,សម្តេច ព្រះមហាថេរ, ព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សូមលើកថ្វាយ គុណបុណ្យព្រះរតនត្រៃ និងវត្ថុសក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណា ចក្រកម្ពុជា សូមជួយបីបាច់រក្សា និងប្រោសព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនសម្តេច អគ្គមហាសេនាបតីតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ស្ថិតនៅជាម្លប់ដ៍ត្រជាក់ សំរាប់កូនចៅ ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត ជាពិសេសដើម្បីជាសរសរស្តម្ភ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្ថិតនៅជាគ្រឹះដ៍រឹងមាំក្នុងការថែរក្សា ការពារសុខសន្តិភាពជាយូរអង្វែងតរៀងទៅ៕
























































-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន4 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន4 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន4 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន4 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក