នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រកបដោយសុវត្ថិភាពហើយដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា...
កំពង់ឆ្នាំង៖ ឧបករណ៍នេសាទ«ជន»ប្រើម៉ាស៊ីន ៥គ្រឿងក្នុងចំណោម «ជន»ប្រើម៉ាស៊ីនជាង៣០គ្រឿងរបស់ជនជាតិខ្មែរឥស្លាម ត្រូវបានកម្លាំងកងទ័ពក្របួចបាននៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចចុងកោះ ភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រតិបត្តការនេះ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងចំនួន២៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរង ចាប់បានមនុស្ស៩នាក់ និងកាណូតរុញជន រួមនិងសម្ភារៈជន៥គ្រឿង។ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី...
ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv តាម សារ telegram អោយដឹងថា គិតមកដល់ថ្ងៃទី ៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ កសិករដែលបានបង្ករបង្កើតផលស្រូវប្រដេញទឹក និងស្រែប្រាំងពីដើមរដូវ បច្ចុប្បន្នបានធ្វើការប្រមូលទុកដាក់ផលស្រូវសម្រាប់បម្រើការហូបចុក និងបម្រើទីផ្សារបាន ចំនួនប្រមាណជាង៧ពាន់តោននៅលើផ្ទៃដី១ពាន់ ៧៥៩ហិចតា។ លោកបានបញ្ជាក់បន្ថែមថា នៅរដូវប្រាំងឆ្នាំ២០២៤.២០២៥ ស្វាយរៀងពលរដ្ឋបានធ្វើស្រែប្រដេញទឹក...
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅ យុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានបង្ហាញវឌ្ឍនភាពសំខាន់ៗ ក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ សហគ្រិនខ្មែរ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមមាន៖ • កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ខេត្ត នាថ្ងៃទី០៥ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានកសាងផ្លូវក្រាលកៅស៊ូ DBST កំណាត់ផ្លូវខេត្ត លេខ១ PL១ ប្រវែង៥១០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ លោកជំទាវ បាន ស្រីមុំ...
ប៉ៃលិន៖ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន...
ភ្នំពេញ ៖ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដុងវ៉ុង នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញវឌ្ឍនភាពវិស័យអប់រំនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ប្រារព្ធឡើងនារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រវាងលោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប...
កីឡាករ ឃឹម បូរ៉ា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្នុងដំណើរឆ្ពោះទៅប្រទេសអេស្ប៉ាញ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួត «Ganzberg គុនខ្មែរ ស៊ុបពើរហ្វៃត៍-អេស្ប៉ាញ» ដែលជាបេសកកម្មដ៏កក់ក្ដៅ ដ្បិតមានឪពុកម្ដាយ និងបងប្អូនបង្កើតទៅជាមួយ ហើយបានប្ដេជ្ញាចិត្តខ្ពស់ នឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីគុនខ្មែរ និងអ្នកគាំទ្រ ។ នេះបើតាមការលើកឡើង មុនប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរ បានធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីរាត្រីថ្ងៃអង្គារ ត្រៀមការប្រកួតនាយប់រំលងអធ្រាត្រថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ...
ក្លឹបកម្សាន្តមួយកន្លែងយីហោ « មីតណាយក្លឹប » ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បណ្តាលឱ្យមានមនុស្សចំនួន០៩នាក់ ត្រូវស្លាប់ និងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរស្តុបឬស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យោងតាមប្រភព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ មានជាងមួយក្រុមបានធ្វើការផ្សារដែកនៅក្នុងក្លឹបខាងលើ ខណៈក្រុមបុគ្គលិកមួយចំនួនកំពុងសម្រាកនៅក្នុងទីតាំង ។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លិចចេញជាអណ្តាតភ្លើងឆាបឆេះឡើងមកលាយលំជាមួយផ្សែងខ្មួរខ្មាញ់យ៉ាងសន្ធោរសន្ធៅ...