ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរបាន ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសការពង្រឹងសមត្ថភាពមន្ដ្រីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទជាដើម។ ថ្លែងក្នុងឱកាសនោះឯកឧត្តម នេត សាវឿន បានបង្ហាញអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើការជំរុញការអភិវឌ្ឍ និងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់...
ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ កំពុងបន្តធ្វើការរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលប្រាសាទនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ស្ថិតក្នុងស្រុកជាំក្សាន្ត។ ការងាររុករកនេះ ស្ថិតក្រោមគម្រោងជំនួយរបស់ UNESCO បន្ទាប់ពីសង្គ្រាមឈ្លានពានថៃ របស់ថៃនាពេលកន្លងមក លើដែនអធិបតេយ្យភាពកម្ពុជា។ សូមជម្រាបជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតជាទម្ងន់នូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម...
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យថាមពល រ៉ែ និងវិស័យ ប្រេងកាត ដែលជាវិស័យមានកាលានុវត្តភាព សម្រាប់ការចូលរួមវិនិយោគពីវិស័យឯកជន ដើម្បីចូលរួមចំណែកដល់អភិវឌ្ឍន៍ជាតិ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងពិធីបិទវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះថា វិស័យរ៉ែ គឺជាវិស័យយុទ្ធសាស្រ្តមួយ ដែលពិភពលោកបានអភិវឌ្ឍន៍ ក្នុងនោះសម្រាប់កម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់នៅលើអភិវឌ្ឍន៍នេះផងដែរ។ ឯកឧត្តម...
មន្ត្រីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានធ្វើការបំផ្ទុះគ្រាប់បែកចង្កោមប្រភេទ M85 និងមានកូនវាចំនួន ៥៦គ្រាប់ ដែលមិនទាន់ផ្ទុះ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ យោងតាមមន្ត្រី CMAC នៅទីតាំងនោះបានឱ្យដឹងថា គ្រាប់កាំភ្លើងបានបាញ់ចេញពីប្រទេសថៃ ក្នុងអំឡុងសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីកម្ពុជា និងបានធ្លាក់ចូលវាលស្រែ និងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីព្រំដែនប្រទេសទាំងពីរ។ គ្រាប់បែកចង្កោម (Cluster Munitions)...
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា រួមជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ព្រមទាំងតំណាងមកពីស្ថានទូតចិន, ជប៉ុន, ឥណ្ឌូណេស៊ី, វៀតណាម និងឡាវ បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងទទួលស្ដាប់បទបង្ហាញយ៉ាងលម្អិតពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអង្គភាពស៊ីម៉ាក់ (CMAC)។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា...
ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា វិធានការជាយុទ្ធសាស្ត្រចំនួន ៦ចំណុច ត្រូវបានគិតគូរ និងដាក់ចេញសម្រាប់អនុវត្តក្នុងការរៀបចំមុខងារបណ្តុះបណ្តាលមន្ត្រី នៃគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈនៅតាមបណ្តាក្រសួង-ស្ថាប័ននានា។ ការដាក់ចេញនូវវិធានការនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកម្រិតអន្តរក្រសួង-ស្ថាប័ន នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីក្រុមការងារលើកកម្ពស់ប្រសិទ្ធភាពការងារ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ជាច្រើនរូប។ យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងាររៀបចំមុខងារបណ្តុះបណ្តាល នៃ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ ជាមួយ ឯកឧត្តម Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី, ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី, ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។...
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញចូលរួម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ (កិច្ចប្រជុំចង្អៀត) នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
ក្នុងឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា នឹងអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ មូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» បានបង្ហាញពីសុច្ឆន្ទៈរបស់កាកបាទក្រហមកម្ពុជា ក្នុងការអំពាវនាវបងប្អូន រួមជាតិគ្រប់មជ្ឈដ្ឋាន បន្តរួមកម្លាំងសាមគ្គីភាពជាតិរឹងមាំ ដើម្បីភាពធន់ និងត្រូវនាំគ្នាជម្នះលើរាល់ការលំបាកទាំងឡាយ ក្នុងស្ថានភាព មិនប្រាកដប្រជាផ្នែកនយោបាយ សេដ្ឋកិច្ច វិបត្តិភ័យ ទំនាស់តាមតំបន់នានានៅក្នុងសកលលោក។ ដោយឡែកសម្រាប់កម្ពុជា...