ភាពធុញទ្រាន់ និងមិនសប្បាយចិត្ត បានបន្តកើនឡើងខ្លាំងក្នុងចំណោមអ្នកស្រុក និងអ្នកដំណើរ ខណៈក្រុមបាតុករប្រមូលផ្តុំគ្នាតវ៉ានៅមុខនិវេសនដ្ឋានប្រធានាធិបតី ដើម្បីគាំទ្រ ឬរារាំងអាជ្ញាធរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មិនឱ្យអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានផ្អាកពីតំណែង។ ការតវ៉ាបានចាប់ផ្តើមរំខានអ្នកស្រុកជាច្រើននៅតំបន់ដូចជា ហានណាម-ដុង (Hannam-dong) និង យ៉ុងសាន-ហ្គូ (Yongsan-gu) ដែលជាបរិវេណស្នាក់នៅរបស់ប្រធានាធិបតី ក៏ដូចជាបុគ្គលិកដែលតែងតែធ្វើដំណើរឆ្លងកាត់តំបន់នោះ។ រដ្ឋាភិបាលទីក្រុងរណប សេអ៊ូល បានប្រកាសកាលពីថ្ងៃអង្គារ (០៧ មករា) ថា...
យោធាអ៊ីរ៉ង់បានសម្ញែងអាវុធការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ ៧ មករា ក្នុងសមយុទ្ធយោធារបស់ខ្លួន។ មីស៊ីល និងប្រព័ន្ធរ៉ាដាជាដើម ត្រូវបានបង្ហាញនៅឯសមយុទ្ធក្នុងខេត្ត Isfahan ភាគខាងត្បូង។ នៅក្នុងការបង្ហាញការត្រៀមខ្លួនខាងយោធា លោកឧត្តមសេនីយទោ ហ្កាដើ រ៉ាហ៊ីមហ្សាដេ (Ghadir Rahimzadeh) មេបញ្ជាការទីស្នាក់ការការពារដែនអាកាស ខាតាំ អាល់- អានប៊ីយ៉ា (Khatam al-Anbiya) បានប្រកាសពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសថ្មី និងមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលជាផ្នែកមួយនៃសមយុទ្ធយោធានាពេលខាងមុខ ដែលបង្ហាញពីសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់។ មេបញ្ជាការរូបនេះបាននិយាយថា...
ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា គិតចាប់ពីថ្ងៃទី១ រហូតមកដល់ត្រឹមរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ មានការចូលរួមគាំទ្រពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ចំនួនប្រមាណ ៣,៦០០ នាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបចំនួន ៩១៣,៦៩៦ ដុល្លារអាម៉េរិក។ យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រហូតមកទល់ពេលនេះ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត...
សប្បុរសជនចំនួនជាងពីររយនាក់បានចូលរួមបរិច្ចាគឈាមក្នុងកម្មវិធី«បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ។ កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល។ នៅក្នុងកម្មវិធីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ការបរិច្ចាគឈាម អាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការរបស់យើង ជាពិសេស សិស្សមន្ត្រី និងកម្មសិក្សាការីជំនាន់ក្រោយ ព្រោះវាអាចជួយធ្វើអោយយើងទាំងអស់គ្នាជាខ្មែរ មានការផ្សារភ្ជាប់គ្នា ពោល គឺរវាងអ្នកមានសុខភាពល្អ...
ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិតទាំងយប់ទាំងថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយបានសម្លាប់មនុស្ស១២៦នាក់ និងបានបំផ្លាញអគារជាង៣.០០០ខ្នង នៅតំបន់ដាច់ស្រយាលនៃតំបន់ទីបេរបស់ចិន ជិតភ្នំ Everest ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនCCTV បានឱ្យដឹងថា មនុស្ស១៨៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារលើជើងភ្នំហិម៉ាឡៃ នៅម៉ោងប្រហែល ៩ ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារទី៧មករាសប្ដាហ៍នេះ។ ប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំមួយត្រូវបានចាប់ផ្តើម ដោយមានអ្នករស់រានមានជីវិតស្ថិតក្រោមសម្ពាធបន្ថែម ខណៈសីតុណ្ហភាពត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់ -១៦អង្សាសេនៅពេលយប់ជ្រៅ។ ការរញ្ជួយដីឺជារឿងធម្មតានៅក្នុងតំបន់ ដែលស្ថិតនៅលើបន្ទាត់នៃគន្លងប្រេះក្រោមដីផ្នែកភូគព្ភសាស្ត្រដ៏សំខាន់មួយ ប៉ុន្តែកាលពីថ្ងៃអង្គារ គឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមទិន្នន័យពីការស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ ដែលបានវាយប្រហារក្នុងជម្រៅ...
ក្រុមហាម៉ាស នៅតែប្រកាន់ជំហរទាមទាររបស់ខ្លួន កាលពីថ្ងៃអង្គារទី៧មករាសប្ដាហ៍នេះ ឲ្យអ៊ីស្រាអែលបញ្ចប់ទាំងស្រុងរាល់ការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងណាមួយដើម្បីដោះលែងចំណាប់ខ្មាំង ហើយបាននិយាយថាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានធ្វេសប្រហែលក្នុងការនិយាយថាក្រុមហាម៉ាសនឹងជួបគ្រោះមហន្តរាយ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃលោកស្បថចូលកាន់តំណែងថ្ងៃទី២០ ខែមករាទេនោះ។ មន្ត្រីមកពីក្រុមសកម្មប្រយុទ្ធ និងអ៊ីស្រាអែល បាននឹងកំពុងជួបពិភាក្សាជាមួយភាគីកាតា និងក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតអស់រយៈពេលជាច្រើនខែ ដើម្បីឈានដល់បទឈប់បាញ់នៅហ្កាហ្សា។ រដ្ឋបាលអាមេរិកដែលជិតផុតអណ្ត បានអំពាវនាវឱ្យមានការជំរុញចុងក្រោយសម្រាប់កិច្ចព្រមព្រៀងមួយ មុនពេលលោក Joe Biden ចាកចេញពីតំណែង ហើយមនុស្សជាច្រើននៅក្នុងតំបន់នេះ ឥឡូវនេះចាត់ទុកការចូលកាន់តំណែងរបស់លោក Trump...
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះថា រហូតមកដល់ពេលនេះ សហគមន៍កសិកម្មមួយនេះបានដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពរបស់ខ្លួន ទាំងខាងផ្នែកផលិតកម្ម និងទីផ្សារ ដែលនឹងត្រូវការការចូលរួមកាន់តែច្រើន ទាំងពីសំណាក់កសិករនិងដៃគូពាណិជ្ជកម្ម។ ឯកឧត្តម ហ្វីណង់ បានលើកឡើងបែបនេះ ភ្ជាប់ជាមួយរូបភាពនាអំឡុងពេលនាំដៃគូពាណិជ្ជកម្ម និងទីផ្សារ ដែលគ្រោងនឹងចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបរបស់យើងនៅត្រាំកក់ ពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មបន្លែនៃសហគមន៍។ ឯកឧត្តមបានសរសេរថា៖«រហូតមកដល់ពេលនេះ សហគមន៍កសិកម្មមួយនេះបានដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពរបស់ខ្លួន...
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអង្គារ (០៧ មករា) ថា លោកយល់អំពីមូលហេតុដែលរុស្ស៊ី ប្រកាន់ជំហរថា អ៊ុយក្រែន មិនគួរជាផ្នែកនៃអង្គការណាតូ (NATO) ហើយថាលោកនឹងមិនជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ មុនពេលចូលកាន់តំណែង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋ Florida លោក ត្រាំ ក៏បានស្តីបន្ទោសប្រធានាធិបតីបក្សប្រជាធិបតេយ្យដែលកំពុងអស់អាណត្តិ គឺលោក ចូ បៃដិន...
ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន ប្រធានគណៈកម្មាការអង្កេត បោសសម្អាតនិងប្រឆាំងអំពើពុករលួយនៃ រដ្នសភានិងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត បានជួបសំណេះសំណាលជាមួយព្រះសង្ឃយាយជីតាជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមមានជ័យ (ហៅវត្តដំណាក់ត្រាច) លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីសាលាបឋមសិក្សា និងមត្តេយ្យសិក្សាឧត្តមមានជ័យ ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតជាង៩០០នាក់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភារដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត...
មនុស្សរាប់រយនាក់ដែលគាំទ្រលោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងក្រុមអ្នកដែលកំពុងអំពាវនាវឱ្យចាប់ខ្លួនលោកជាបន្ទាន់ បានប្រមូលផ្តុំគ្នានៅជិតលំនៅដ្ឋានប្រធានាធិបតីនៅថ្ងៃពុធទី៨មករានេះ មួយថ្ងៃបន្ទាប់ពីតុលាការបានបន្តដីកាឃុំខ្លួនលោកជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។ ក្រុមអ្នកគាំទ្រប្រហែល៦០០នាក់បានប្រមូលផ្តុំគ្នានៅផ្លូវមួយក្បែរស្ថានីយ៍រថភ្លើង ហានកាងជីន (Hangangjin)ភាគច្រើនមកពីក្រុមពលរដ្ឋអភិរក្សដែលដឹកនាំដោយមេដឹកនាំសាសនា លោក ជេអ៊ុន ក្វាងហ៊ុន (Jeon Kwang-hoon)និងសហជីពសេរីភាព(Freedom Union)ដែលជាអង្គការអភិរក្សមួយផ្សេងទៀត។ ដោយកាន់ដំបងភ្លើងពណ៌ក្រហម និងគ្រវីទង់ជាតិកូរ៉េខាងត្បូង និងអាមេរិក ក្រុមអ្នកគាំទ្របានស្រកថា ចាប់ខ្លួនលោក លចេ -មីយ៉ុង (Lee Jae-myung) ដោយសំដៅលើមេដឹកនាំបក្សប្រឆាំង...