ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុ ញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោកអគ្គនាយកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពដ៏ល្អ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោ...
ពោធិ៍សាត់៖ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ លោក រុន សារី អភិបាលរងខេត្ត លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ តំណាងអភិបាលក្រុង-ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន៣៧រូប...
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។ ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន់ នៅដាយត្រីគន្លងលេខ៣A (ដាយរាជធានីភ្នំពេញ)។ ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង។ សូមបញ្ជាក់ថា ត្រីរាជ១ក្បាលនេះ...
ភ្នំពេញ ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡាដ្ឋានមរតកតេជោ ដែលមានមហាជនចូលរួមប្រមាណជិត ៥ម៉ឺននាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់បាល់ ថតរូបអនុស្សាវរីយ៍ និងសំណេះសំណាលក្នុងព្រឹត្តិការណ៍នេះផងដែរ។ ដើម្បីឲ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះដំណើរការទៅដោយរលូន និងជោគជ័យ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមសន្តិបណ្ឌិត នេត...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៤នេះបានរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» ដើម្បីជំរុញការធ្វើទំនាក់ទំនង និងកិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម។ ពិព័រណ៍នេះ បានរៀបចំឡេីងនៅផ្សាររាត្រីសាន់សាញ តំបន់បឹងកក់ រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ស្នាដៃរបស់វារីវប្បកម្មខ្មែរ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ អំពីគុណ ភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ កា រផ្គត់ផ្គង់បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការ ទំនាក់ទំនងកិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងឆ្លង របៀបវារៈសំខាន់ៗ ដូចខាងក្រោម៖ ១. សេចក្តីព្រាងច្បាប់ស្ដីពីជលផល សេចក្តីព្រាងច្បាប់នេះ...
ភ្នំពេញ៖ ខណៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហៅកាត់ភាសាអង់គ្លេស RUA បានទទួលជោគជ័យជាខ្លាំងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ជាមួយឯកឧត្តមសាកលវិទ្យាធិការ បានអះអាងបន្តអភិវឌ្ឍធនធានមនុស្សវិស័យកសិកម្មនេះឲ្យកាន់តែមានប្រសិទ្ធភាពទៅមុខបន្ថែមទៀត ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតសាកលវិទ្យាល័យភូមិន្ទកសិកម្ម (១៩៦៤-២០២៤) កាលពីព្រឹកថ្ងៃទី៦ ខែធ្នូនេះ បានមានប្រសាសន៍ថា ដើម្បីធ្វើឲ្យវិស័យកសិកម្មកាន់តែមានភាពជឿនលឿនទៅមុខបន្តទៀត សាកលវិទ្យាល័យ បាននិងកំពុងព្រឹងជំរុ ញខ្លួនកាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែសកម្ម ក្នុងការជួយបណ្ដុះបណ្ដាដល់យុជនជំនាន់ថ្មី ដែលសិក្សាផ្នែកកសិកម្មឲ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការរៀននូវប្េស...
ប៉ៃលិន៖ យោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ត្រូវបានបញ្ជូនចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាថ្ងៃទី០៦ ខែធ្នូ នេះ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ គណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការរៀបចំពិធីសំណេះសំ ណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» នាពេលនេះ គឺបានបញ្ជាក់ឱ្យ ឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី...
ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារ លើកកម្ពស់ការយល់ដឹងពី របបអាហារមានសុខភាពល្អ និងកាត់បន្ថយជាតិប្រៃ ជូនមន្ទីរព័ត៌មាន រាជធានី-ខេត្ត អ្នកគ្រប់គ្រងកម្មវិធីវិទ្យុ និងទូរទស្សន៍ ទាំងរដ្ឋ និងឯកជន ក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា សិក្ខាសាលានាពេលនេះ គឺជាកិច្ចសហប្រតិបតិ្តការរវាងក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងជូនដល់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ឆ្នាំ២០២៤...
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នៅតំបន់ស្រអែមមានដូចជា សេវាកម្មស្នាក់នៅ សេវាកម្មកម្សាន្ត សេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ការចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នេះ ក្នុងគោលបំណង ដើម្បីប្រមូលទិន្នន័យព័ត៌មានទាក់ទងនឹងសេវាកម្ម ជំរុញការផ្សាព្វផ្សាយសេវាកម្មទេសចរណ៍ វាស់ស្ទង់អំពីតម្រូវការ និងស្ថិតិភ្ញៀវទេសចរមកទស្សនាកម្សាន្ត រមណីយដ្ឋានប្រាសាទព្រះវិហារ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ-បរទេស មកស្នាក់នៅ និងលេងកម្សាន្តក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារមានចំនួនសរុប៤៩២០នាក់ក្នុងនោះ៖ ភ្ញៀវទេសចរជាតិមានចំនួន ៤៥៨៩នាក់ កើនឡើង៥១% ភ្ញៀវបរទេសចមានចំនួន៣៣១នាក់ កើនឡើង៨៤% បើធៀបនឹងខែតុលា...