ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ នៃការបង្ការបង្ក្រាបបទល្មើសជាក់ស្ដែងជូនដល់សិក្ខាកាមនគរបាលចំនួន១៥១ នាក់នៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជាណីភ្នំពេញ បានលើកឡើងនាព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ២០២៥ថា តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង ជូនដល់សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៧ សរុប១៥១នាក់ ដើម្បីចែករំលែក បទពិសោធន៍ជាក់ស្តែង...
សហជីពតំណាងកម្មករ និយោជិតរាប់ម៉ឺននាក់នៅកម្ពុជា បានបង្ហាញការគាំទ្រឱ្យមានការបង្កើតច្បាប់ កំណត់ក្រុម ឬបុគ្គលណាដែលមានគម្រោងគុបគិត បង្កើតចលាចល បង្កភាពវឹកវរ បង្កឱ្យមានជម្លោះ ប្រឆាំងជ្រុលនិយម ប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ទៅជាភេរវករ។ ការគាំទ្រនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបាន បញ្ជាក់ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីម្សិលមិញ។ សម្តេចតេជោថ្លែងថា៖ «ខ្ញុំយល់ថា វាដល់ពេលហើយដែលយើងត្រូវកសាងច្បាប់ និងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការឬអំពើគុបគិត បង្កើតចលនាប្រឆាំងជ្រុលនិយមបង្កភាពវឹកវរ អសន្តិសុខក្នុងសង្គមបង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ...
វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុងចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាន មានដំរីអាស៊ីចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល នៅកម្ពុជា ហើយភាគច្រើនពួកវារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត។ នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម...
ខ្សែប្រយុទ្ធ Bournemouth, Evanilson នឹងត្រូវអវត្តមានមួយរយៈធំបន្ទាប់ពីទទួលការវះកាត់របួសជើង។ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានទទួលរងរបួស និងផ្លាស់ប្តូរចេញនៅនាទីទី ៨២ នៃការប្រកួតកាលពីថ្ងៃសៅរ៍នៅពេល Bournemouth យកឈ្នះ Everton ១-០។ ក្លិបបានបញ្ជាក់ថា ការវះកាត់ទទួលបានជោគជ័យ តែមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការសម្រាកព្យាបាលរបួសរបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះឡើយ។ Evanilson បានស៊ុតបញ្ចូលទី ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ ប្រកួត បន្ទាប់ពីផ្លាស់មកកាន់ Bournemouth ផ្ទេរពី...
លោក Didier Deschamps ដែលជាគ្រូបង្វឹកកាន់តំណែងដឹកនាំក្រុមជម្រើសជាតិបារាំងយូរបំផុត នឹងមិនបន្តកិច្ចសន្យាដែលនឹងផុតសុពលភាពនៅឆ្នាំ ២០២៦ នោះឡើយ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់បារាំង។ កិច្ចសន្យារបស់បុរសវ័យ ៥៦ ឆ្នាំរូបនេះនឹងដំណើរការដល់ចប់ World Cup 2026 ដែលមិនទាន់ធ្វើការប្រកួតជម្រុះនៅឡើយ។ លោក Didier Deschamps បានមកកាន់តំណែងដឹកនាំក្រុមជម្រើសជាតិបារាំងនៅឆ្នាំ ២០១២ បន្តពីមិត្តរួមអាជីពដែលឈ្នះជើងឯក World Cup 1998 ជាមួយគ្នាគឺលោក Laurent...
Guangzhou FC ក្លិបបាល់ទាត់ដែលជោគជ័យបំផុតនៅទឹកដីចិន នឹងមិនមានមុខនៅក្របខណ្ឌបាល់ទាត់ចិនឡើយនៅរដូវកាលក្រោយ ដោយសារតែមិនអាចសងបំណុលដែលជំពាក់ជាច្រើន ខណៈជើងឯកលីគចិន ៨ សម័យមួយនេះ ត្រូវបានសមាគមបាល់ទាត់ចិន CFA ដកសិទ្ធិពីគ្រប់ការប្រកួតក្នុងស្រុកទាំងអស់នៅពេលរដូវកាលថ្មីចាប់ផ្តើម។ ក្នុងរជ្ជកាលជោគជ័យគេឃើញ Guangzhou FC បញ្ចប់លេខបួននៅ FIFA Club World Cup និងធ្លាប់បានចុះកិច្ចព្រមព្រៀងសហការជាមួយ Real Madrid ក្នុងបញ្ជូនកីឡាករយុវជនទៅហ្វឹកហាត់នៅទឹកដីអេស្ប៉ាញ រួមជាមួយនឹងការបញ្ចេញគម្រោងសាងសង់កីឡដ្ឋានថ្មីដែលអាចផ្ទុកទស្សនិកជនបាន ១០ ម៉ឺននាក់ផងដែរ។...
ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung min-Son បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តស្នាក់នៅជាមួយ Tottenham Hotspur ដល់ឆ្នាំ ២០២៦។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះនៅឆ្នាំ ២០១៥ ផ្ទេរពី Bayer Leverkusen និងបានស៊ុតបញ្ចូលទីសរុប ១៦៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣១ ប្រកួតឱ្យ Spurs។ គិតតែនៅ Premier League កីឡាករជម្រើសជាតិកូរ៉េរូបនេះបង្ហាញខ្លួនសរុប...
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ជាប្រធាន កាលពីថ្មីៗ បានសម្រេចជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនីប្រកួតប្រចាំសប្ដាហ៍តាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗ ដោយត្រូវគោរពតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាការិនីប្រព្រឹត្តកំហុសដដែលៗ ប្រឈមនឹងការដកសិទ្ធបញ្ឈប់ការប្រកួតរៀងរហូត ។ យោងតាមលិខិត ដែលបានចម្លងជូនក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ដោយពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនីតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗមួយចំនួន មិនទាន់បានយកចិត្តទុកដាក់ដល់សុខភាព កាយសម្បទា និងគុណផលរបស់កីឡាករ-កីឡាការិនីនឡយ ។...
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌប្ញស្សីកែវ ចុះពិនិត្យប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ បន្តរហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែលស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះបាននិងកំពុងសាងសង់ជិតរួចរាល់។ ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ...
ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក និងជា ការផ្សាភ្ជាប់ នៃការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ខណៈដែលផ្សារមួយនេះកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។ លោកស្រី ទួច សុភី ប្រធានគ្រប់គ្រងផ្សារសមាគមខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទំនើបសូរិយា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីគម្រោងបង្កើតផ្សារសមាគមខ្មែរ និងការលក់ផលិតផលខ្មែរនេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេល ជិត១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ដើម្បីជួយធ្វើទីផ្សារ ជំរុញឱ្យ ពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន...