នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។ ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ឆ្នាំ២០២៤កន្លងមកវាបានជាមួយគោអ្នកភូមិប្រមាណ៣ទៅ៤ដងក្នុងឆ្នាំ២០២៤រួចមកហើយ។ បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះបានបញ្ជាក់ប្រាប់ថាតាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូនបានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រឡង់ ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។ ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងដោយធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវៈចម្រុះទាំងនេះដោយសារតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ...
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការវិនិយោគបរទេសក្នុងប្រទេសកម្ពុជា ដោយមានទុនវិនិយោគសរុបចំនួនប្រមាណ ៣,២ពាន់លានដុល្លារ។ ក្នុងឱកាសអញ្ជើញចូលរួមពិធីជប់លៀងឆ្នាំថ្មីលើកទី៥ របស់សហព័ន្ធសហគ្រិនចិនមកពីខេត្តហ៊ូណាន ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន គឺមានការវិវឌ្ឍរីកចម្រើន និងស៊ីជម្រៅជាបន្តបន្ទាប់ ទោះសម័យកាលមានការផ្លាស់ប្តូរ ណាបែបណាក្នុងសាកលលោក...
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អមដំណើរដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការចំនួន ២១០គ្រួសារ នៅស្រុកវើនសៃ ខេត្តរតនគិរី។ បើតាមការលើកឡើង...
នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក...
ត្រីសម្រាប់ធ្វើប្រហុក ផ្អក បានចាប់ផ្តើមត្រូវខ្លាំង នៅក្នុងខ្នើតខែបុស្សនេះ ខណៈពេលដែលត្រីចាប់ផ្តើមត្រូវគេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង ត្រៀមទុកសម្រាប់ការបរិភោគប្រចាំឆ្នាំ។ ប្រជាពលរដ្ឋដែលចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង មានមកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងមួយចំនួនទៀត ជាអ្នកខេត្តកំពង់ឆ្នាំង ដែលពួកគាត់រស់នៅប៉ែកខាងលើឆ្ងាយពីដែននេសាទ៕
ស្វាយរៀង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្ត្រីពន្ធនាគារ ត្រូវសាមគ្គីផ្ទៃក្នុង និងរួម អនុវត្តការងារតាមឋានានុក្រមដែលបានចាត់តាំងនៅក្នុងអង្គភាព។ ការថ្លែងនិងមានប្រសាសន៍របស់អគ្គានុរក្សថ្នាក់លេខ១ បែបនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញប្រកាសតែងតាំង លោកឧត្តមអគារនុរក្សថ្នាក់លេខ៣ គង់ សំអាត ជាប្រធានពន្ធនាគារខេត្តស្វាយរៀង ជំនួសលោក សួស សាខូ ដែលត្រូវចូលនិវត្តថ្ងៃទី៨ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប៉េង ពោធិសា...
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្តព្រមទាំងអាជ្ញាធរក្រុង-ស្រុកទាំង១៣។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា សន្និបទនេះធ្វើឡើង ដើម្បីចូលរួមធ្វើការឆ្លុះបញ្ចាំងពីលទ្ធផលការងារ ដែលយើងសម្រេចបាន បញ្ហាប្រឈមដែលយើងជួបប្រទះ...
នៅថ្ងៃពុធ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានរាយណ៍ពីវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្ដើមពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បើគិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥% ក្នុងនោះរួមមាន៖ ១)ការពារជើងក្រោម សម្រេចបាន...
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍សវនកម្ម ដើម្បីរកចំនុចរួមលើការងារសវនកម្ម នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការ ដោយបានធ្វើការពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួនពីររួមមាន៖ ទី១ -ពិនិត្យពិភាក្សាលើរបាយការណ៍សវនកម្ម...
អ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ បានអះអាងថា ច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីការពារសន្ដិភាពដែលរកបានយ៉ាងលំបាកនៅកម្ពុជា ខណៈដែលក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់តែងតែកៀរគរបង្កើតចលនាខុសច្បាប់នានាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម សម្រាប់ការពារសន្ដិភាពដែលរកបានយ៉ាងលំបាកនៅកម្ពុជា ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករឱ្យបានឆាប់បំផុត។ លោកបានថ្លែងថា ការចូលរួមថែរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេស គឺជាការចាំបាច់ តែមានក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូចកំពុងធ្វើសកម្មភាពទុច្ចរិតគ្រប់រូបភាព។ ដូច្នេ្នុងនាមលោកជាអ្នកនយោបាយ និងជាពលរដ្ឋផង សូមប្រកាសគាំទ្រឱ្យមានច្បាប់ភេរវកម្មនៅកម្ពុជា ហើយសូមសម្ដេចបវរធិបតី...