ភ្នំពេញ៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរទន្លេសាបបានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបានបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ចំណុច ដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរទន្លេសាប និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំនេះ...
ភ្នំពេញ៖ ក្រោយបានពិនិត្យឃើញថានៅមានយានដ្ឋានមួយចំនួនពុំទាន់បានចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងរំលឹកដល់ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន មេត្តារួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីនិងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋាន ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៨ ខែមករានេះ បានឱ្យដឹងទៀតថា បើផុតឱសានវាទនេះ ក្រសួងនឹងផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំ ចុះបញ្ជីយានដ្ឋានកែច្នៃដំឡើងរថយន្ត និងចាត់វិធានការចុះបិទទីតាំងដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យានដ្ឋាន ស្របតាមមាត្រា៣២ នៃអនុក្រឹត្យលេខ ១៨០...
ឧត្តរមានជ័យ៖ ស្ពានថ្ម និងស្ពានឈើចំនួន៥កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសាងសង់រួច សម្រាប់ពលរដ្ឋប្រើប្រាស់ ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលទៅមកប្រកបដោយភាពងាយស្រួល។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋានស្រុកអន្លង់វែង បានចុះពិនិត្យជាក់ស្តែង លើកសាងស្ពានថ្ម និងស្ពានឈើចំនួន...
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៤ ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥កន្លងមកនេះ។ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម កើត ឆែ...
នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាបបានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៥ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជាគណៈអភិបាលខេត្ត នាយក ,នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលផ្តល់អនុសាសន៍គន្លឹះ និងចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងមន្ទីរពេទ្យដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន និងបង្កលក្ខណៈឱ្យមានការចូលរួមពីគ្រប់អ្នកជំនាញទាំងអស់ ក្នុងគោលដៅប្រយោជន៍រួម ដើម្បីធ្វើឱ្យមន្ទីរពេទ្យមានលទ្ធភាពពង្រឹង និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះក្នុងការងារដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យប្រចាំថ្ងៃឲ្យបានរលូន និងការចូលរួមសហការគ្នាចាប់ពីកម្រិតថ្នាក់ដឹកនាំរហូតដល់មន្ត្រីរាជការ និងបុគ្គលិកគ្រប់ឋានានុក្រម។ ជាចងកយ...
អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមករានេះ បានបង្ហាញ តួលេខបឋមថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាបានបានទទួលភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនា មានប្រមាណ៦លាន៧សែននាក់ កើនឡើង២២.៩% បើប្រៀបធៀបឆ្នាំ២០២៣ ហើយកំណើនភ្ញៀវអន្តរជាតិនេះ គឺបានកើតឡើងដោយសារ កត្តាសុខសន្តិភាព បូករួមកម្ពុជា បានរួមគ្នាល្អ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ស្នាមញញឹមរាក់ទាក់ និងភាពកក់ក្តៅជូនភ្ញៀវ។ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTVថា ចំណោមភ្ញៀវទេសចរអន្តរជាតិសរុប៦លាន៧សែននាក់នោះ ភាគច្រើនគឺជាភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ មកពីប្រទេសថៃ...
យោងតាមមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើង តាមការបោះឆ្នោតអសកល។ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់...
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ រឿង”កុលាបប៉ៃលិន” និងពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិកជនទស្សនារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅសាលសន្និសីទចតុម្មុខ។ លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះថា នៅថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នាយកដ្ឋាន...
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង និងពន្លឿនការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ដើម្បីរក្សាបាននូវសុពលភាព នៃសមាជិកភាពរបស់ខ្លួន ដែលទទួលស្គាល់ដោយក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិ និងព្រលឹងជាតិមួយនេះ។ ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានកោះប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានការចូលរួមពីឯកឧត្តម...