ឧត្តរមានជ័យ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី យាងដឹកនាំព្រះមន្រ្តីសង្ឃ និងសប្បុរសជន ចុះសួរសុខទុក្ខ និងប្រទានថវិកា ថ្នាំពេទ្យ និងគ្រឿងបរិភោគដល់កងទ័ព និងជនភៀសសឹកចំនួន ១៣៤០គ្រួសារ នៅទីតាំងភូមិអូតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង នៅឧត្តរមានជ័យ។ ក្នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥...
ដូចសព្វមួយដង រាល់ការប្រឡងប្រជែង ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ការតាក់តែងវិញ្ញាសា ត្រូវដំណើរការនៅពេលព្រឹក ការប្រឡងប្រជែងនៅពេលរសៀល ស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការ បានមកដល់មណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីព្រលឹមស្រាងៗ ដើម្បីបំពេញតួនាទីភារកិច្ចរបស់ខ្លួន តាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការនានា ដែលបានកំណត់។ ខណៈនេះ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនានា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន ៥៩រូប បាន និងកំពុងរៀបចំតាក់តែងវិញ្ញាសា ដោយមានឯកឧត្តម យក់ ប៊ុនណា...
ភ្នំពេញ ៖ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់សារព័ត៌មានថៃដែលថា កម្ពុជាបានប្រើប្រាស់ដ្រូនហោះចូលក្នុងទឹកដីថៃ។ ជាក់ស្ដែងជាញឹកញយ សារព័ត៌មានថៃ តែងតែបំភ្លៃព័ត៌មាន វាយប្រហារមកលើកម្ពុជា ដោយធ្វើការផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាជាអ្នកបាញ់មុន កម្ពុជាអ្នកប្រើប្រាស់អាវុធធុនធ្ងន់ កម្ពុជាបាញ់ទៅលើមូលដ្ឋានជនស៊ីវិល ឬកម្ពុជារំលោភបទឈប់បាញ់ជាដើម ដែលទាំងនេះគឺសុទ្ធតែជាព័ត៌មានបំភ្លៃបង្កើតឡើងដោយសារព័ត៌មានថៃទាំងអស់។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖«ថ្មីៗនេះ ថៃបានយកវីដេអូក្លែងក្លាយ មកបកស្រាយ...
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន សរុបចំនួន ១ពាន់គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ។ ដោយមើលឃើញពីការលះបង់របស់វីរកងទ័ពកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ដល់ការតស៊ូរបស់កងទ័ព,...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ បន្ទាប់ពីបានបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ពជាបន្តបន្ទាប់។ សម្ដេចតេជោ បានសរសេរថា យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ខណៈ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ សម្ដេចតេជោបានបញ្ជាក់ថា ៖«ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ ២ កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី»។...
តាកែវ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ សីហា ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នាយចំណង់ ម៉ៅ ស៊ា ស្ថិតនៅក្នុងភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ជាយោធិនពលីក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃវរៈសេនាតូចលេខ៣៨២។ ជាមួយនឹងកាលៈទេសៈដ៏សោកសៅនៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
ឧត្តរមានជ័យ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពពលីចំនួន ៤រូប និងនាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនក្រុមគ្រួសារសព បន្ទាប់ពីបានពលីក្នុងការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបន្ទាប់ព្រំដែន កាលពីចុងខែកក្កដា ឆ្នាំ២០២៥។...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាព ប្រកបដោយជោគជ័យ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បន្ទាប់ពីបានបំពេញបេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥មក ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ (15th SWSP) និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ (6th WCSP)។ លទ្ឋផលនៃបេសកកម្មការទូតសភា របស់គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី លម្អិតដូចមាននៅក្នុងសេចក្តីប្រកាសព័ត៌មាន ភ្ជាប់មកជាមួយ៕
ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសក្នុងអំឡុងពេលប្រយុទ្ធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលកាត់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំនិងមន្ត្រីច្បាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានមានប្រសាសន៍ ផ្តាំផ្ញើដល់បេក្ខជនថា “ទោះបីជាពេលនេះ មានកត្តាជាច្រើនបានកើតឡើងក៏ដោយ តែសូមប្អូនៗ ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានភាពជោគជ័យប្រឡងប្រជែងនេះ។” ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ដំណើរការនៃការប្រឡងប្រជែងត្រូវបានរៀបចំឡើងក្រោមនិយាមមួយ (និយាមនីតិប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល) និងស្របគោលការណ៍ជ្រើសរើសមន្ត្រីរាជការរបស់សម្តេចធិបតី...