ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារ Daiichi Junior Cup កម្រិតអាយុក្រោម ១២ឆ្នាំ និង១៤ឆ្នាំ ដែលជាមាគ៌ាដ៏សំខាន់ ក្នុងការលើកកម្ពស់សកម្មភាពកីឡាដល់កុមារតាមសហគមន៍ និងរួមចំណែកអភិវឌ្ឍយុវជននៅកម្ពុជា។ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធជាផ្លូវការការប្រកួតបាល់ទាត់កុមារ Daiichi...
ភាពញញឹម និងសេចក្តីត្រេកអរបានរីកសុសសាយពេញឃុំបានៀវ ខណៈដែលប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៥ ទទួលបានអំណោយដ៏ថ្លៃថ្លានូវអណ្តូងទឹកស្អាតចំនួន ១០ កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ ជាពិសេសក្នុងរដូវប្រាំង។ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមជាមួយក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ...
កណ្តាល៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦គឺជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតំណាងឲ្យខេត្ត។ នេះជាការបញ្ជាក់ពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទការប្រកួតមធ្យមសិក្សាប្រចាំឆ្នាំ កាលពីម្សិលមិញ នាទីលានទាត់ខេត្តកណ្តាល ។ អភិបាលរងខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាលបានរៀបចំការប្រកួតនានាជាច្រើន ដើម្បី ឲ្យ កុមារ យុវជន និងមហាជន ចូលរួមប្រកួតប្រជែង រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាខេត្ត...
យោងកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផ្ញើជូនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីកម្រិតទី៣ (AFC Challenge League) វគ្គផ្ដាច់ព្រ័ត្រត្រូវលេងនៅប្រទេសគូវ៉ែត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ ប្រភពបានបញ្ជាក់បន្ថែមថាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្លឹបប្រទេសគូវ៉ែត Al Kuwait SC ជាមួយក្លឹបជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង ធ្វើនៅក្នុងពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad វេលាម៉ោង៧និង១៥នាទីយប់នៅប្រទេសគូវ៉ែត ត្រូវនឹងម៉ោង...
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ វី ស្រីខួច បានបង្ហាញខ្លួនជាថ្មី លើសង្វៀនប្រដាល់សកលអាជីពប្រចាំខែ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយបានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ Sahel ដោយពិន្ទុ តែជ័យជម្នះនេះ ហាក់មិនសូវធ្វើឲ្យកញ្ញាពេញចិត្តនឹងគុណផលខ្លួនសម្រេចបានឡើយ ក្រោយខកខានប្រកួតយូរពេក។ ស្រីខួច បានលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខ្លួនបានខកខានប្រកួតប្រដាល់សកល ហើយការត្រឡប់មកវិញនេះ កញ្ញាសង្កេតឃើញកម្លាំងហាក់ថយចុះ ស្របពេលគូប្រកួតមានកាយសម្បទាល្អ សមត្ថភាព និងបច្ចេកទេសល្អផង បានធ្វើឲ្យកញ្ញារាងពិបាក។ តែយ៉ាងណាបើមានឱកាស ស្រីខួច ប្ដេជ្ញាខំប្រឹងហ្វឹកហាត់ និងធ្វើឲ្យបានកាន់តែល្អជាងនេះ។...
ឆ្លងកាត់ការប្រកួត ៣សប្ដាហ៍ សម្រាប់វគ្គ Regular ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី១០ ឆ្នាំ២០២៦ កីឡាករ ញ៉ែម ចន្ទ័ដាវណ្ណ នៃក្រុមការពារជើងឯក CFU Gaming បានមើលឃើញកម្រិតលេងរវាងក្រុមខ្លាំង និងក្រុមខ្សោយ ហាក់មិនសូវមានតុល្យភាព តែបែបនេះក្ដី ក៏គេនៅតែគោរពគូប្រកួតជានិច្ច មិនថាជួបក្រុមកម្រិតណាឡើយ។ បន្ទាប់ពីជួយក្រុមបន្ដយកឈ្នះក្រុម See You Soon កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករមានបទពិសោធន៍ជោគជ័យ ទាំងការប្រកួតក្នុង និងក្រៅស្រុករូបនេះ ថា ក្រុមខ្លាំងពិតជាខ្លាំង ហើយក្រុមខ្សោយ ហាក់នៅមានកម្រិត លេងមិនសូវស្មាដៃគ្នា...
“King Power Out” ជាបដារបស់បាតុករដែលជាអ្នកគាំទ្រក្លិបបាល់ទាត់ Leicester City ដាក់នៅពីមុខអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងការវិនិយោគរបស់ម្ចាស់ក្លិបជនជាតិថៃ។ ការប្រឆាំងតវ៉ារបស់អ្នកគាំទ្រធ្វើឡើងបន្ទាប់ពី Leicester City នឹងធ្លាក់ទៅកាន់ក្របខណ្ឌទីបីអង់គ្លេស League One ទោះនៅសល់ ២ ប្រកួតទៀតចប់រដូវកាល។ បរាជ័យមិនមែនជារឿងចម្លែកទេនៅក្នុងវិស័យកីឡា តែការដឹកនាំ ការវិនិយោគដែលគ្មានចក្ខុវិស័យ គ្មានឆន្ទៈ ជាមូលហេតុដែលធ្វើឱ្យក្លិបជួបនឹងបរាជ័យជាបន្តបន្ទាប់។ ការចេញមកបាតុកម្មររបសអ្នកគាំទ្រ មិនមែនមិនពេញចិត្តតែនឹងលទ្ធផលប៉ុណ្ណោះទេ ការវិនិយោគរបស់អ្នកជំនួះញថៃ Aiyawatt Srivaddhanaprabha...
ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញ Lamine Yamal នឹងត្រូវអវត្តមានពី Barcelona រហូតដល់ចប់រដូវកាលតែរំពឹងថានឹងជាទាន់ World Cup។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះ មានបញ្ហាសរសៃរពួរជើងខាងឆ្វេង អំឡុងពេលស៊ុតបាល់ពិន័យ ១១ ម៉ែត្រឱ្យ Barcelona យកឈ្នះ Celta Vigo ១-០ កាលពីយប់ថ្ងៃពុធកន្លងទៅ។ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ ១១ ម៉ែត្រនោះនៅនាទីទី...
ក្រុមវិសាខា បានចំណេញ ៣គ្រាប់ក្នុងដៃ ក្រោយជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ដែលបានយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-០ កាលពីរាត្រីថ្ងៃពុធកន្លងទៅ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីក្រុមដំរីជ័យ នាសប្ដាហ៍ក្រោយ។ ជំនួបនៅកីឡដ្ឋានវិសាខា ដែលមានអ្នកទស្សនាជាង ៤ពាន់នាក់នេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខ ២-០ ដែលគ្រាប់ទី១ ដោយបានដោយប្រធានក្រុម Jahodinskis...
ក្លឹបបាល់ទាត់ប្រទេសគូវ៉ែត Al Kuwait SC ឡើងទៅជួបព្រះខ័នរាជស្វាយរៀងវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League) ក្រោយឈ្នះក្លឹបបាល់ទាត់ប្រទេសកៀហ្ស៊ីស៊ីស្ថាន Muras United ២ទល់នឹង១ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ជំនួបនេះលេងបាន៣៦នាទី Muras នាំមុខមុនដោយគ្រាប់បាល់ហ្វ្រីឃីករបស់កីឡាករ Zhaparov។ តែជិតចប់វគ្គទី១ នាទី៤៥ បូក៣ កីឡាករ Mohamed Marhoonជួយឱ្យ...