កីឡា
កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសាងនូវក្ដីសង្ឃឹមអ៊ុតកៅអីវគ្គបន្ដ ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី ក្រោយយកឈ្នះក្រុមជម្រើសជាតិ U19 ហ្វីលីពីន ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ឈរលេខ២ ក្នុងពូលC បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ ស្មើក្រុមកំពូលតារាង U19 អូស្ដ្រាលី ហើយក្រុមយុវជន U19 កម្ពុជា ក៏កំពុងឈរលេខ២ ក្នុងតារាងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេ ក្នុងចំណោមពូលទាំង ៣ ផងដែរ ដោយចាញ់ប្រៀបក្រុមវៀតណាម ដែលអស់ការប្រកួត ឈរលេខ១ មាន ៣ពិន្ទុស្មើគ្នា គ្រាដែលម៉ាឡេស៊ី ឈរលេខ៣ តែត្រូវរង់ចាំការប្រកួតកាត់សេចក្ដីបញ្ចប់ពូលB នៅរាត្រីថ្ងៃចន្ទនេះ។
ផ្អែកលើលទ្ធផលបច្ចុប្បន្ន ក្រុមជម្រើសជាតិ U19 កម្ពុជា ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលB មុនឈានដល់ជំនួបបញ្ចប់ពូលC របស់ខ្លួន ទល់នឹងក្រុមខ្លាំង U19 អូស្ដ្រាលី នាថ្ងៃទី៩ ខែមិថុនាស្អែក ដើម្បីកំណត់ជោគវាសនាក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតក្រុមឈរកំពូលតារាងទាំង ៣ និងក្រុមលេខ២ ល្អជាងគេ ១ក្រុម នឹងទទួលបានកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រនេះ។
បច្ចុប្បន្នការប្រកួតពូលA បានបញ្ចប់ជាស្ថាពរ ដោយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានឈរកំពូលតារាង រកបាន ៩ពិន្ទុពេញ គ្រាដែលវៀតណាម ឈរលេខ២ មាន ៦ពិន្ទុ តែដោយមិនគិតលទ្ធផលជួបក្រុមបាតតារាង ពួកគេមាន ៣ពិន្ទុ និងផលគ្រាប់បាល់ប៉ុណ្ណោះ យកទៅប្រជែងកៅអីក្រុមលេខ២ ល្អជាងគេ។ ចំណែកពូលB ក្រុមយុវជន U19 សៀម និងម៉ាឡេស៊ី ដែលរកបាន ៦ពិន្ទុស្មើគ្នា ហើយជំនួបបញ្ចប់ពូលនារាត្រីថ្ងៃទី៨ ខែមិថុនានេះ ដើម្បីប្រជែងកៅអីកំពូលតារាង។
ក្រឡេកមកចាប់អារម្មណ៍ក្រុមគោព្រៃជំទង់កម្ពុជា ដែលមាន ៣ពិន្ទុក្នុងដៃ ដោយមិនគិតពីលទ្ធផលពូលA ឬពូលB គឺត្រូវការឈ្នះក្រុមជម្រើសជាតិ U19 អូស្ដ្រាលី ដាច់ខាត ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែករណីភ្លាត់ស្មើ ក៏មិនអស់សង្ឃឹមដែរ តែត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលB រវាងក្រុមឈរលេខ១ និងលេខ២ ថ្ងៃនេះ បើមានក្រុមណាមួយឈ្នះ ឱកាសមាសឡើងវគ្គបន្ដ នឹងបានមកកម្ពុជា ទោះបីកម្ពុជា ស្មើអូស្ដ្រាលីក៏ដោយ។ ប៉ុន្ដែបើកម្ពុជា បរាជ័យទល់នឹងអូស្ដ្រាលីវិញនោះ គឺឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រណៃពានរង្វាន់យុវជនប្រចាំតំបន់នេះ នឹងត្រូវបាត់បង់តែម្ដង។
សូមបញ្ជាក់ថា ពានរង្វាន់យុវជន U19 ប្រចាំតំបន់អាស៊ាន ឆ្នាំនេះ មាន ១១ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះពូលA និងពូលB មាន ៤ក្រុម ខណៈពូលC មាន ៣ក្រុម ។ ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល ក្រុមឈរលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុមនឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះការកំណត់ក្រុមលេខ២ ល្អជាងគេ សម្រាប់បេក្ខភាពក្រុមលេខ២ ពូលA និងពូលB នឹងត្រូវមិនគិតបញ្ចូលទ្ធផលជួបក្រុមបាតតារាង នៃពូលនីមួយៗឡើយ ដោយសារពូលC មានតែ ៣ក្រុម៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣