ខេត្តកំពង់ធំ៖ ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ឆ្នាំ២០២៦ ក្រោមប្រធានបទ ” កីឡាបរិយាបន្នដើម្បីសុខដុមរមនាក្នុងសង្គម”កាលពីចុងសប្តាហ៍កន្លងទៅ នៅតាមដងស្ទឹងសែន នៃខេត្តកំពង់ធំ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថាការរៀបចំទិវាកីឡាអាស៊ាននេះ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន...
ក្រុមជម្រើសជាតិកីឡាយុទ្ធគុនចម្រុះកម្ពុជា បានត្រឡប់មកមាតុភូមិវិញ ក្រោយបញ្ចប់ការប្រកួតបេសកកម្មក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី(GAMMA Asian Championship) ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយនាំមកជាមួយនូវមេដាយចំនួន ៣គ្រឿងជូនជាតិ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង។ ក្រោយត្រឡប់មកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ម៉ុក សាំងហ៊ុន អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ បានវាយតម្លៃខ្ពស់...
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រោយទទួលបានការណែនាំពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកាខាងមុខនេះ ត្រូវបានធ្វើឡើងតាមលំនាំហ្គេម និងតាមនិយាមស្តង់ដាកីឡាក្នុងការរៀបចំតាមប្រភេទកីឡានីមួយៗ ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេក...
ការប្រកួតបើកឆាកពូល B នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានបញ្ចប់ជាមួយលទ្ធផលដ៏ស្វិតស្វាញ ដោយក្រុមបាល់ទាត់ខេត្តឧត្ដរមានជ័យ បានត្រឹមស្មើក្រុមភ្ញៀវខេត្តបន្ទាយមានជ័យ ១-១ គ្រាដែលសមាគមកីឡាបាល់ខេត្តកណ្ដាល រកបាន ៣ពិន្ទុ ក្រោយយកឈ្នះទាំងប្រផិតប្រផើយ លើក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ៣-២។ ជំនួបដ៏ជក់ចិត្តកាលពីល្ងាចថ្ងៃទី២២ ខែកក្កដា នៅទីលានវិទ្យាល័យ...
ប្រតិភូកីឡារាំកម្ពុជាសរុបចំនួន២២នាក់បានចេញដំណើរហើយ នៅថ្ងៃពុធម្សិលមិញនេះ ដើម្បីចូលរួមប្រកួតកីឡារាំ ជ្រើសរើសជើងឯកអាស៊ី និងអាស៊ាន ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ខណៈលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាបានបង្ហាញក្តីសង្ឃឹមនាំមេដាយជូនជាតិ។ លោកជំទាវ ញ៉ែម មរកត បានលើកឡើងថា នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់កម្រិតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ដោយសហព័ន្ធកីឡារាំកម្ពុជាបានផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីរាំកម្ពុជាឱ្យចូលរួមប្រកួតទទួលបានបទពិសោធន៍អន្តរជាតិ ហើយក៏ជាការពង្រឹងសមត្ថភាពក្រុមជម្រើសជាតិឱ្យកាន់តែល្អប្រសើរ ជាពិសេសគឺដណ្តើមមេដាយជូនជាតិមាតុភូមិផងដែរ។ កាលពីព្រឹត្តិការណ៍ដូចគ្នា នៅឆ្នាំ ២០២៥...
សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា នឹងបញ្ជូនអត្តពលិក ៣២ នាក់ចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦“11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ ក្នុងសន្និសីទសារព័ត៍មាន កាលពីចុងសប្តាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ស្តីពីការត្រៀមលក្ខណៈទៅចូលចូលរួមការប្រកួតខាងលើ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី...
កម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅសប្ដាហ៍នេះ។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ មានគណៈកម្មការពាក់ព័ន្ធជាច្រើនចូលរួម ដូចជាគណៈកម្មការស្ដ្រីកីឡា គណៈកម្មការវិជ្ជសាស្ដ្រ គណៈកម្មការដូពីង...
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បញ្ចប់ពូលB ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី២ ប្រចាំតំបន់អាស៊ាន ASEAN Women’s Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃទី១៦ ខែកក្កដានេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុនក្រុមទាំងពីរ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាចុងសប្ដាហ៍នេះ។ បច្ចុប្បន្នក្រុមទាំងពីរ សុទ្ធតែបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើតរៀងខ្លួន កាលពីថ្មីៗ កម្ពុជា កំពុងឈរកំពូលតារាង ក្រោយយកឈ្នះទីម័រខាងកើត ៣-១ ខណៈឥណ្ឌូនេស៊ី...
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហ្វីលីពីន បើឆាកពូលA ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៥៖៣០នាទីល្ងាច ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅកម្ពុជា នាមជ្ឈមណ្ឌលកីឡា Condon City។ នេះជាការប្រកួតដំបូង ក្នុងចំណោម ២ប្រកួត នៃពូល A ដែលក្រុមបាល់ទះកម្ពុជា ត្រូវឆ្លងកាត់ មុនជំនួបបន្ទាប់ ដោយត្រូវជួបក្រុមខ្លាំងប្រចាំតំបន់ឥណ្ឌូនេស៊ី នាថ្ងៃទី១៦...
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ (១/២) នៃពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ៣-១ កាលពីល្ងាចថ្ងៃចន្ទកន្លងទៅ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការប្រកួតដំបូងក្នុងពូលB របស់ក្រុមបាល់ទាត់នារីកម្ពុជានេះ ត្រូវបានទីម័រខាងកើត នាំមុខ ១គ្រាប់មុន ត្រឹមរយៈពេល ២នាទី ដោយកីឡាការិនី Juleica Da Costa...