កីឡា
មកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
ភ្នំពេញ: មួយឈុតនេះពេញចិត្តអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរ ជាមួយការប្រកួតដ៏កក្រើកសង្វៀនជំនួបប៉ះសុទ្ធកណ្តាប់ដៃមហាទម្ងន់ លេងជាមួយកែងជ្រែកអាកាស។
ជំនួបលើកនេះប្រមូលផ្តុំសុទ្ធតែកំពូលអ្នកប្រយុទ្ធខ្លាំងៗ កីឡាករដែលនឹងមានវត្តមាននៅលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នាថ្ងៃអាទិត្យនេះ ដោយការប្រកួតប៉ះជាមួយអន្តរជាតិនឹងវាយអង្រួនសង្វៀនប៊ូសស្ត្រង ជាពិសេសកាន់តែអស្ចារ្យផ្អើលអ្នកទស្សនា រវាងអ្នកប្រយុទ្ធកណ្តាបដៃ ឈឿង ល្វៃ ត្រូវតទល់អ្នកខ្លាំងមកពីប្រទេស ម៉ារ៉ុក អ្នកប្រដាល់ចិត្តសឿង ឃីម បូរ៉ា ប៉ះជាមួយ ហ្វាប៊ី ឌីអាស ស៊ូសា អ្នកលេងស្នៀតជើងខ្លាំង ចាន់ ប៊ុនហឿន ត្រូវល្បងកណ្តាប់ដៃមកពីប្រទេសអូស្ត្រាលី តោកំណាចគុនខ្មែ ហុង សុវណ្ណចាន់សុធី តតាំងជាមួយ ស៊ែងអាធីត ឌេនចាំប៉ា នឹងគូអន្តរជាតិ រិទ្ធី ឆៅ អ្នកលេងកែងឆេះជង្គង់ហោះត្រូវជួបតតាំងជាមួយជើងខ្លាំងមកពី អាហ្វហ្គានីស្ថាន។
ពេលវេលាដ៏អស្ចារ្យនេះ កីឡាករប្រកួតគ្រប់រូបនិងល្បងគ្នាដោយវាយចំនួន ៣ទឹក ក្នុងមួយទឹកមានរយ:ពេល ៣នាទី ដើម្បីប្រយុទ្ធវាយអង្រួនសង្វៀនប៊ូសស្ត្រង កុំភ្លេចរង់ចាំទស្សនានៅថ្ងៃអាទិត្យនេះទាំងអស់គ្នា។
ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីម៉ោង ៦ល្ងាចតទៅ និងផ្សាយផ្ទាល់លើគហទំព័រហ្វេសប៊ុក Bayon and BTV KunKhmer ។
កុំភ្លេចណាវត្តមានរបស់បងប្អូនជាកម្លាំងចិត្តសម្រាប់កីឡាករគុនខ្មែររបស់យើងស្រែកហ៊ោគាំទ្រវិស័យប្រដាល់គុនខ្មែរជួបគ្នានៅថ្ងៃអាទិត្យ ១៤-មិថុនា-២០២៦ ទីតាំង បាយ័នស្ទឹងមានជ័យ វេលាម៉ោង ៦ល្ងាច។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន19 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ





