ភាពយន្ដខ្មែរ
ស្រាយចម្ងល់ហ្វេនៗ ក្នុងរឿង «សុំឱកាសសារភាពស្នេហ៍» លម្អិតក្នុងអត្ថបទនេះ
បន្ទាប់ពីរឿង «មេម៉ាយសម្បូរស្នេហ៍» ឈានដល់ភាគបញ្ចប់ រឿង «សុំឱកាសសារភាពស្នេហ៍» នឹងចូលខ្លួនមកជំនួសដើម្បីបំរើជាការកម្សាន្តដល់ទស្សនិកជនជាបន្ត។
បាំងតែមួយសប្តាហ៍ទេ រឿងភាគខ្មែរថ្មីដែលទស្សនិកជនកំពុងតែទន្ទឹងរង់ចាំ កាន់តែគៀកថ្ងៃចាក់ផ្សាយមែនទែនហើយ។ បន្ទាប់ពី រឿង «មេម៉ាយសម្បូរស្នេហ៍» ឈានដល់ភាគបញ្ចប់ រឿង «សុំឱកាសសារភាពស្នេហ៍» នឹងចូលខ្លួនមកជំនួសដើម្បីបំរើជាការកម្សាន្តដល់ទស្សនិកជនជាបន្ត។


កុំឱ្យហ្វេនៗសួរច្រើនពេក ថ្ងៃនេះអេដមីននឹងមកបញ្ជាក់ពីថ្ងៃចាក់ផ្សាយ ក៏ដូចជាសង្ខេបពីសាច់រឿងខ្លះៗដល់អ្នកទាំងអស់គ្នា។
រឿង «សុំឱកាសសារភាពស្នេហ៍» សម្តែងដោយតារាប្រុសរូបសង្ហាលោក ម៉ឺន ឯកសុភារិទ្ធិ (តួអង្គ ថានៈ) តួស្រីញញឹមស្រស់កញ្ញា ចិនចិន (តួអង្គ មេត្តា) និងតារាប្រុសស្រីជាច្រើនរូបទៀត ដែលសុទ្ធសឹងតែជាតារាពោរពេញទៅដោយសមត្ថភាពក្នុងការសម្តែង។


ងាកមកចាប់អារម្មណ៍ជាមួយនឹងសាច់រឿងវិញ មេត្តា និងថានៈ បានស្គាល់គ្នាដោយចៃដន្យនៅពេលដែលមេត្តាត្រូវបានមនុស្សមិនស្គាល់មុខមួយក្រុមតាមធ្វើបាប ក្រោយមកពួកគេក៏បានជួបគ្នាជារឿយៗ។ ក្រោយមក ថានៈ ក៏បានជួបជាមួយនឹង អេម៉ា ដែលស្គាល់ថាជាបងស្រីចញ្ចឹមរបស់មេត្តា អេម៉ាដោយសារតែមានចិត្តច្រណែន អេម៉ាក៏គ្រប់ធ្វើគ្រប់វិធីដើម្បអោយថានៈយល់ច្រឡំលើមេត្តាថាជាក្មេងស្រីចិត្តគំនិតអាក្រក់ និងមិនគួរអោយស្រលាញ់។ ថានៈ យល់ច្រឡំលើមេត្តាហើយចាប់ផ្តើមស្អប់មេត្តាជាខ្លាំង … ។


អេដមីន សុំបញ្ជាក់ត្រឹមតែប៉ុននេះសិន តទៅមុខទៀតទុកឱ្យហ្វេនៗរង់ចាំតាមដានជាបន្តចុះណា ធានាថាទស្សនាដាច់បាយដាច់ទឹកដូចរឿង «សត្រូវកំពូលស្នេហ៍» ទៀតហើយ។
រឿង «សុំឱកាសសារភាពស្នេហ៍» ចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ០៣ ខែកុម្ភៈ រៀងរាល់ថ្ងៃ ចន្ទ | ព្រហស្បតិ៍ វេលាម៉ោង ៨ | ៩យប់ លើកញ្ចក់ទូរទ្សន៍ បាយ័ន៕






អត្ថបទដោយ៖ Ha Ti
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧