ភាពយន្ដខ្មែរ
ក្រោយបាត់មុខក្នុងខ្សែភាពយន្តមួយរយៈ សុខ សោម៉ាវត្តី វិលត្រឡប់មកវិញជាមួយរឿងថ្មី
បានស្ងាត់បាត់មុខពីការសម្តែងក្នុងខ្សែរភាពយន្តភាគមកជាយូរមកហើយ។ ឥលូវនេះតារាសម្តែងស្រីពោរពេញទៅដោយទេពកោសល្យម្នាក់នេះបានបង្ហាញវត្តមាននៅក្នុងខ្សែរភាពយន្តថ្មីមួយគឺរឿង « មិត្ត» ។
តារាសម្តែង សុខ សោម៉ាវត្តី បានស្ងាត់បាត់មុខពីការសម្តែងក្នុងខ្សែរភាពយន្តភាគមកជាយូរមកហើយ។ ឥលូវ តារាសម្តែងស្រីពោរពេញទៅដោយទេពកោសល្យម្នាក់នេះបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តថ្មីមួយគឺ រឿង « មិត្ត»។

នៅក្នុងខ្សែភាពយន្តភាកថ្មី ប្រិយមិត្តនឹងបានឃើញនៅទេពកោសល្យក្នុងការសម្តែងរបស់តារាសម្តែងជើងចាស់រូបនេះ។ ដែលកន្លងមកមិនថាតួកម្សត់ តួកាច ឬ តួកំប្លែងក៏តារាសម្តែងស្រីរូបនេះសម្តែងចេញមកបានយ៉ាងល្អ។

ការវិលត្រឡប់មកវិញលើកនេះរបស់អ្នកនាង សុខ សោម៉ាវត្តី ពិតជាទទួលនៅឈុតឆាកលំបាកៗជាច្រើនទើបសក្តិសមទៅនឹងសមត្ថភាព។


រឿង « មិត្ត» គឺជាខ្សែភាពយន្តឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់មិត្តសម្លាញ់ស្រីបួននាក់។ ដែលពោរពេញទៅដោយអារម្មណ៍ស្រឡាញ់ ចិត្តស្អប់ ភាពក្បត់ចាក់ពីក្រោយខ្នង សង្រ្គាមពាក្យសំដី និងជំនន់ទឹកភ្នែក។


ចង់ដឹងថាសាច់រឿងទាំងមូលមានភាពក្តៅគគុកខ្លាំងយ៉ាងណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរ រឿង « មិត្ត» ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន នៅរៀងរាល់ថ្ងៃ ព្រហស្បតិ៍ – សុក្រ ចាប់ពីម៉ោង ៩យប់តទៅ៕
អត្ថបទដោយ៖ Momo
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន2 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន2 days agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន2 days agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន2 days agoជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
-
ព័ត៌មាន2 days agoហ្វ្រង់កូហ្វូនី លើកឡើងពីក្តីបារម្ភស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យគោរពសេចក្ដីប្រកាសរួម
-
ព័ត៌មាន2 days agoក្រសួងសាធារណការ ជូនដំណឹង ស្តីពីការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា)