កម្សាន្ដ
ឈុំ ចាន់ដារ៉ា ធ្លាប់ចង់ឈប់សម្តែងដោយសាររឿងមួយនេះ!
ទស្សនិកជនប្រាកដជាបានតាមដានទស្សនា រឿង «ផ្ទះស៊ីជម្ពូ» ដែលបានបញ្ចប់កន្លងទៅថ្មីៗនេះ ក្នុងនោះកញ្ញា ឈុំ ចាន់ដារ៉ា សម្តែងជាតួអង្គ ដាវី
ទស្សនិកជនប្រាកដជាបានតាមដានទស្សនា រឿង «ផ្ទះស៊ីជម្ពូ» ដែលបានបញ្ចប់កន្លងទៅថ្មីៗនេះ ក្នុងនោះកញ្ញា ឈុំ ចាន់ដារ៉ា សម្តែងជាតួអង្គ ដាវី ដែលជាតួអង្គមួយតម្រូវអោយនាងកាច ឆ្នាស់ ពិសេសតាមដណ្តើមតួឯកប្រុសដោយហ៊ានប្រើគ្រប់វិធីទាំងអស់។


មានទស្សនិកជនមួយចំនួនតូចបានបញ្ចេញមតិទៅលើការសម្តែងរបស់កញ្ញា ដែលមើលទៅហួសហេតុសម្តែងជ្រុល និងមានខ្លះរហូតប្រើពាក្យសម្តីមិនសមរម្យជាច្រើន រហូតដល់កញ្ញាចង់បោះបង់ការសម្តែងព្រោះប៉ះពាល់ដល់អារម្មណ៍ខ្លាំង។

បើយោងតាមរយះគណនីហ្វេកប៊ុកឈ្មោះ ប៊ុន ចាន់និមល ដែលជាផលិតករបានបង្ហោះវីដេអូរួមជាមួយនិងកញ្ញាឈុំ ចាន់ដារ៉ា បានបកស្រាយពីបញ្ហានេះ និងបាននិយាយរឿងក្នុងចិត្តអំពីមតិរិះគន់ជាច្រើន ដែលធ្វើឲកញ្ញាពិបាកទទួលយកជាខ្លាំង។ ក្នុងនោះដែលផលិតករឿងបានបកស្រាយថាកញ្ញាគ្រាន់តែចង់សម្តែងឱ្យបានល្អ និងសម្តែងទៅតាមសាច់រឿងដែលដឹកនាំគាត់ចង់បានតែប៉ុណ្ណោះ ។


ទោះជាយ៉ាង ដារ៉ា ក៏នៅតែលើកទឹកចិត្តខ្លួនឯងបន្តការសម្តែងជូនបងប្អូនទស្សនានៅសាច់រឿងបែបថ្មី ដែលមានចរិតបែបកាច ស្លូត គឺមានគ្រប់ទម្រង់។ កញ្ញា ឈុំ ចាន់ដារ៉ា បានបញ្ជាក់ថាអរគុណដល់អ្នកគាំទ្រដែលតែងតែ លើកទឹកចិត្តដល់នាងកន្លងមកទើបធ្វើឲ្យនាងមានថ្ងៃនេះដែលអាចបន្តការសម្តែងជូនបងប្អូនទស្សនិកជន ក៏ដូចជាការបង្ហាញពីសមត្ថភាពថ្មីៗរបស់នាងផងដែរ៕


អត្ថបទដោយ៖ Lyn
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧