ព្រឹត្តិការណ៍
សមិទ្ធផលថ្មី! ហ្វតតេ ឡាយហ្វ៍ ផ្តល់ជូនផលិតផលការពារលើជំងឺធ្ងន់ធ្ងររហូតដល់ ៤០ មុខ
តតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ បានដាក់ឱ្យប្រើប្រាស់នូវផលិតផលបន្ថែមថ្មីការពារលើជំងឺធ្ងន់ធ្ងរ ជាច្រើនមុខ ជាលក្ខណះបុគ្គល និងជាក្រុម។
ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ បានដាក់ឱ្យប្រើប្រាស់នូវផលិតផលបន្ថែមថ្មីការពារលើជំងឺធ្ងន់ធ្ងរ ជាច្រើនមុខ ជាលក្ខណះបុគ្គល និងជាក្រុម។ កម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផលិតផលថ្មីនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ០៣ មករា ២០២២ នៅសណ្ឋាគារភ្នំពេញ។
ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក មានបេសកកម្មក្នុងការផ្តល់ជូនការប្រឹក្សាហិរញ្ញវត្ថុ ដែលលោកអ្នកអាចទទួលបានការការពារ និងការសន្សំតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះដល់អតិថិជនរបស់យើង។ ដើម្បីសម្រេចបាននូវបេសកកម្ម ក្រុមហ៊ុនតែងតែរិះរក និងបង្កើតនូវផលិតផលថ្មីៗជានិច្ចដើម្បីបំពេញតម្រូវការអតិថិជន។


លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានលើកឡើងថា «ដូចដែលយើងបានដឹងហើយថា ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ គឺជាក្រុមហ៊ុនដែលឈានមុខគេលើវិស័យធានារ៉ាប់រងទូទៅនៅកម្ពុជា។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន ហ្វតតេ មានអាយុកាលជាង ២០ ឆ្នាំ មកហើយ» ។ លោក ចំរើនឫទ្ធិ បានបន្ថែមថា «សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការយល់ដឹងរបស់ប្រជាជនកម្ពុជាលើវិស័យធានារ៉ាប់រងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដោយហេតុផលនេះហើយទើបយើងបានបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នេះឡើងក្នុងឆ្នាំ ២០១៩» ។
លោក យក់ ចំរើនឫទ្ធិ “សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ យើងតែងតែបង្កើតនូវអ្វីដែលថ្មីៗ ជាពិសេសយើងផ្តោតសំខាន់ទៅលើការអប់រំប្រជាជនកម្ពុជាអំពី សារៈសំខាន់នៃការសន្សំប្រាក់ ដោយមានគោលដៅច្បាស់លាស់ និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ តាមរយៈគម្រោង ដែលមានរយៈពេលពី ១០ ឆ្នាំ ដល់ ៣៥ ឆ្នាំ ដើម្បីឱ្យពួកគាត់មានថវិកាមួយកញ្ចប់សម្រាប់ការសិក្សាររបស់កូន បើកអាជីវកម្ម ទិញផ្ទះ ទិញរថយន្តថ្មី ឬមានប្រាក់សម្រាប់ចូលនិវត្តន៍ ដែលក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ នឹងជួយសម្រេចក្តីបំណងរបស់គាត់បាន”។
ជាមួយនឹងសេដ្ឋកិច្ចមានការរីកចម្រើន និងការផ្លាស់ប្តូររបៀបរស់នៅ ប្រជាជនកម្ពុជាក៏មានបញ្ហាប្រឈមផងដែរ ជាមួយនឹងជំងឺធ្ងន់ធ្ងរផ្សេងៗដូចជា៖ ជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺ គាំងបេះដូង ជំងឺតម្រងនោម និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ ប៉ុន្តែ ដោយសារមានការរីកចម្រើនផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាក្នុងការព្យាបាល និងថែទាំអ្នកជំងឺ ជំងឺធ្ងន់ធ្ងរភាគច្រើនអាចព្យាបាលបាន។



លោកប្រធានក្រុមប្រឹក្សាភិបាល បញ្ជាក់បន្ថែមថា “ដោយមើលឃើញអំពីបញ្ហាប្រឈមកើតឡើងដោយសារជំងឺធ្ងន់ធ្ងរ និងកាចសាហាវជាច្រើនរបស់ប្រជាជនកម្ពុជាយើងនៅពេលបច្ចុប្បន្ន ក្នុងនោះ ក្រុមគ្រួសារខ្លះបានធ្លាក់ខ្លួនក្នុងវិបត្តិហិរញ្ញវត្ថុ ដោយសារតែចំណាយច្រើនក្នុងការព្យាបាល ហេតុដូចនេះហើយទើបក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បង្កើតផលិតផលធានាលើជំងឺធ្ងន់ធ្ងរនេះឡើង ដោយធានាទៅលើជំងឺធ្ងន់ធ្ងរទាំងនោះ ដើម្បីជួយសម្រាលបន្ទុកក្នុងការចំណាយរបស់ប្រជាជនកម្ពុជាយើងនៅពេលដែលគាត់មានជំងឺធ្ងន់ធ្ងរ ប្រសិនបើគាត់បានប្រើប្រាស់សេវាធានារ៉ាប់រងរបស់យើង គឺខាងក្រុមហ៊ុនជាអ្នកធានាទៅតាមការសន្យា”។
គួរបញ្ជាក់ផងដែរថា អតិថិជនអាចទទួលបានការការពារជំងឺធ្ងន់ធ្ងរនេះ ដោយបន្ថែមលើបណ្ណ សន្យារ៉ាប់រងមូលដ្ឋាន ដូចជា គម្រោងគាំពារ និងបណ្ណសន្យារ៉ាប់រងអាយុជីវិតជាក្រុម របស់ ហ្វតតេ ឡាយហ្វ៍។



គួររម្លឹកផងដែរថា ហ្វតតេ ឡាយហ្វ៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកតែមួយគត់នៅកម្ពុជា។ ហ្វតតេ ឡាយហ្វ៍ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ គិតត្រឹមបំណាច់ខែវិច្ឆិកា ២០២១ នេះ ហ្វតតេ ឡាយហ្វ៍ មានអតិថិជនសរុបរហូតជាង ៥៥ ម៉ឺននាក់។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានធ្វើសំណងជូនប្រជាជនកម្ពុជាជាង ៩ ពាន់នាក់ គិតជាទឹកប្រាក់ប្រហែល ២ លានដុល្លារ។ បច្ចុប្បន្ន ហ្វតតេ ឡាយហ្វ៍ មានផលិតផលធានារ៉ាប់រងអាយុជីវិតជាច្រើនប្រភេទដូចជា៖ បណ្ណសន្យារ៉ាប់រងគម្រោងគាំពារ បណ្ណសន្យារ៉ាប់រងគម្រោងការសិក្សា បណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់ជាក្រុម និងបណ្ណសន្យារ៉ាប់រងការពារជាក្រុមទូលំទូលាយ។ល៕

-
ព័ត៌មាន6 days ago
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប
-
កីឡា1 week ago
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
-
កីឡា1 week ago
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
-
កីឡា1 week ago
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
-
កីឡា1 week ago
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
-
ព័ត៌មាន1 week ago
កម្ពុជាច្រានចោលការបន្តផ្សាយព័ត៌មានមិនពិតរបស់ភាគីថៃថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»
-
ព័ត៌មាន6 days ago
ក្រសួងការពារជាតិកម្ពុជា៖ថៃបានបាញ់មកលើទាហានកម្ពុជាពីរដងបណ្តាលឲ្យខូចខាតសំណង់មួយចំនួន
-
ព័ត៌មាន1 week ago
ព្រឹកស្អែកសម្ដេចធិបតី នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន ៧