ព្រឹត្តិការណ៍
ឱកាសកម្រ! កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ប្រកាសបើកទទួលពាក្យចូលរួមប្រកួតហើយ
លោកអ្នកប្រហែលជាទន្ទឹមរង់ចាំយូរហើយមែនទេ ក្នុងការរបញ្ចេញស្នាដៃសិល្បៈបុរាណរបស់ខ្លួនលើវេទិកា? បើសិនជាលោកអ្នកចង់ចូលរួមចំណែកថែរក្សាវប្បធម៌សិល្បៈខ្មែរឱ្យមានភាពរីកចម្រើន និងគង់វង្ស នេះហើយជាឱកាសដែលត្រូវឆក់យក។
លោកអ្នកប្រហែលជាទន្ទឹមរង់ចាំយូរហើយមែនទេ ក្នុងការរបញ្ចេញស្នាដៃសិល្បៈបុរាណរបស់ខ្លួនលើវេទិកា? បើសិនជាលោកអ្នកចង់ចូលរួមចំណែកថែរក្សាវប្បធម៌សិល្បៈខ្មែរឱ្យមានភាពរីកចម្រើន និងគង់វង្ស នេះហើយជាឱកាសដែលត្រូវឆក់យក។
ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់របាំក្បាច់បុរាណខ្មែរគ្រប់ទម្រង់ ជាពិសេសគាស់រំលើងមកវិញនូវទម្រង់ណាដែលប្រឈមមុខនឹងការបាត់បង់ ក៏ដូចជាបណ្ដុះមនសិការ ស្មារតីស្រឡាញ់ និងគាំទ្រវប្បធម៌សិល្បៈខ្មែរបែបបុរាណទៅដល់ស្រទាប់យុវជន យុវនារី ព្រមទាំងស្រទាប់មហាជនទាំងមូល សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង សូមនាំមកជូននូវកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ តម្រូវលើវិញ្ញាសា «ទម្រង់របាំក្បាច់បុរាណខ្មែរ» គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ BTV។

បេក្ខជនក្រុមនឹងបានជួបជាមួយគណៈកម្មការទាំងបួនរូប សុទ្ធសឹងជាកំពូលសិល្បករ សិល្បការិនីរបាំបុរាណ និងជាព្រឹទ្ធាចារ្យមានបទពិសោធន៍យូរឆ្នាំលើវិស័យនេះ រួមមាន៖ (១). ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង (២). លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន (៣). លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី និង (៤). លោកស្រីសាស្រ្តាចារ្យ សំ សត្យា។
លោកទាំងបួនមិនត្រឹមតែជាគណៈមេប្រយោគ ដាក់ពិន្ទុយ៉ាងសុក្រឹតនោះទេ ថែមទាំងជាគ្រូបង្វឹកដោយផ្ទាល់ទៅដល់បេក្ខជនប្រកួតផងដែរ ដែលនេះជាឱកាសដ៏វិសេសវិសាលមួយសម្រាប់បេក្ខជនប្រឡង ក្នុងការដកស្រង់បទពិសោធន៍ និងចំណេះជំនាញពីព្រឹទ្ធាចារ្យសិល្បៈទាំងបួនរូប។


សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនទូទាំង ២៥ រាជធានី-ខេត្ត ដែលមានចំណាប់អារម្មណ៍ចូលប្រកួត លក្ខន្តិកៈងាយស្រួលណាស់ ដោយគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយថវិកាត្រឹមតែ ១០.០០០រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ យ៉ាងតិច ៥ នាទី រួចផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធុ្វជនកម្ពុជា ខេត្តស្វាយរៀង ឬតេលេក្រាមលេខ 099 914 121 ដែលមានឈ្មោះថា «ល្ខោនខ្មែរ UYFC SVR»។
ការទទួលពាក្យចូលរួមប្រកួត និងវីដេអូ ចាប់ពីថ្ងៃទី ២៥ ខែកក្កដា តទៅ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

ជ័យលាភីលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១២ លានរៀល។ ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៨ លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៤ លានរៀល។
“មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងគ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”។
សម្រាប់ព័ត៌មានលម្អិត និងចម្ងល់ផ្សេងៗ លោកអ្នកអាចទាក់ទងមកលេខទូរសព្ទ 099 914 121។



-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន2 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន2 days agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន2 days agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន2 days agoជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
-
ព័ត៌មាន2 days agoហ្វ្រង់កូហ្វូនី លើកឡើងពីក្តីបារម្ភស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យគោរពសេចក្ដីប្រកាសរួម
-
ព័ត៌មាន2 days agoក្រសួងសាធារណការ ជូនដំណឹង ស្តីពីការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា)