ព័ត៌មាន
ម្ចាស់រថយន្តចូលរួមព្រឹត្តិការណ៍ Gumball 3000 ប្ដេជ្ញាទាក់ទាញទេសចរឱ្យកាន់តែច្រើនមកកម្ពុជា
ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តទំនើបៗ ចូលរួមព្រឹត្តិការណ៍ Gumball 3000 បានប្ដេជ្ញាធ្វើឱ្យ ព្រឹត្តិការណ៍នេះទាក់ទាញដល់ទេសចរ និងវិស័យទេសចរណ៍នៅខេត្តសៀមរាបកាន់តែច្រើនថែមទៀត។
ស្របពេលថ្ងៃនេះព្រឹត្តិការណ៍ Gumball 3000 បានឈានចូលដល់ថ្ងៃទី២ បណ្តាប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់រថយន្តទំនើបៗបានបន្តចូលរួមជាមួយសមាជិក Gumball មកពីអ៊ឺរ៉ុប ដើម្បីធ្វើដំណើឆ្ពោះទៅកាន់ខេត្តសៀមរាប។ ក្នុងនោះ ម្ចាស់រថយន្តទំនើបៗ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ក្នុងនាមអ្នកចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពិតជាមានក្តីសប្បាយរីករាយ និងសាទរទៅលើការរៀបចំរបស់ Gumball 3000 សហការជាមួយក្រុមហ៊ុន ជីប ម៉ុង រួមទាំងក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងទេសចរណ៍ទើបធ្វើឱ្យព្រឹត្តិការណ៍ក្នុងថ្ងៃទី១ម្សិលមិញនេះប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋជាម្ចាស់រថយន្ត បានបញ្ជាក់ថា ដំណើរទៅកាន់ខេត្តសៀមរាប ពិតជាមានសារៈសំខាន់ និងជាគោលបំណងធំបំផុតគឺដើម្បីរំលេច និងលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាទៅកាន់អន្តរជាតិតាមរយៈការជួបជារបស់អ្នកល្បីល្បាញលំដាប់ពិភពលោក រួមជាមួយរថយន្តប្រណិតៗជាច្រើនគ្រឿង។
សូមជម្រាបថា ព្រឹត្តិការណ៍ GUMBALL 3000 ធ្វើឡើងនៅកម្ពុជាឆ្នាំនេះ គឺក្នុងគោលដៅធំៗ ចំនួន៤គឺ យុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា, យុទ្ធនាការសប្បុរសធម៌រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារនៅសៀមរាប, ទី៣ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងកាន់តែពិសេសនោះ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ដោយចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌ នៅមុខប្រាសាទអង្គរ៕ អត្ថបទ សេក ឧត្តម








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧