ព័ត៌មាន
នាវាកងទ័ពជើងទឹកអង់គ្លេស ចូលចតធ្វើទស្សនកិច្ចលើកកម្ពស់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្ដិការ
នាវាកងទ័ពជើងទឹកអង់គ្លេស ១គ្រឿង បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចលើកកម្ពស់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ។
នៅក្នុងឱកាសទទួលស្វាគមន៍នៅកំពង់ផែ លោកវរនាវីឯក មាន សាវឿន នាយសេនាធិការរងមូលដ្ឋានសមុទ្ររាម ប្រាប់ថា លោកបានដឹកនាំនាយនាវីចំនួន ៤២រូប អញ្ជើញទៅទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកអង់គ្លេស ឈ្មោះ HMS SPEY (P234) ដឹកនាំដោយលោកវរនាវីទោ ប៉ូល ខេដឌី (Cdr Paul Caddy) មេបញ្ជាការនាវា និងកងនាវិក ៦៣រូប ។ ការចូលចតរបស់នាវាកងទ័ពជើងទឹកអង់គ្លេស នាពេលនេះ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងការទូតប្រទេសទាំងពីរ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ឱ្យកាន់តែល្អប្រសើរឡើង ។
លោក បន្ដថា នាវានេះ មានបណ្តោយជាង ៩០ម៉ែត្រ ទទឹងជាង ១៣ម៉ែត្រ កម្ពស់ជាង ៣០ម៉ែត្រ ជម្រៅទឹកជាង ៤ម៉ែត្រ ។ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេសនាពេលនេះ គណៈប្រតិភូបានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងជួបសំដែងការគួរសមជាមួយលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការហ្វឹកហាត់រួមគ្នារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកប្រទេសអង់គ្លេស មានកម្មវិធីសប្បុរសធម៌ វប្បធម៌ ការប្រកួតកីឡារួមគ្នា និងដំណើរទស្សនាការអភិវឌ្ឍរបស់ខេត្ត ក៏ដូចជាតំបន់ទេសចរណ៍នានាក្នុងក្រុងព្រះសីហនុ។ល។





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក