ព័ត៌មាន
ខយ តេ បំបែកឯតទគ្គកម្ម «អ្នកបរិច្ចាគឈាមច្រើនជាងគេក្នុងមួយថ្ងៃ»
ខយ តេ បានប្រកាសយ៉ាងមោទនអំពីភាពជោគជ័យ នៃយុទ្ធនាការបរិច្ចាគឈាមរបស់ខ្លួនជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្រោមឈ្មោះ «អ្នកជាវីរៈជន ឈាមអ្នកជីវិតគេ» ដោយបានបំបែកឯតទគ្គកម្ម «អ្នកបរិច្ចាគឈាមច្រើនជាងគេក្នុងមួយថ្ងៃ» នាឱកាសសម្ពោធ សាខាថ្មី ខយ តេ ២០០៤។
ព្រឹត្តិការណ៍នេះ បានទាក់ទាញសធារណជនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដោយមានអ្នកស្ម័គ្រចិត្តជិត ១០០០ នាក់មកពីជាង ១០ ប្រទេសចូលរួម។ ក្នុងចំណោមអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អ្នកដែលអាចបរិច្ចាគឈាមបានមានចំនួនរហូតដល់ ៧៤៩ នាក់ ភាគច្រើនជាអ្នកបរិច្ចាគលើកដំបូង។
លោកស្រី ម៉ា យ៉ាហ្វិន ស្ថាបនិក និងជាអគ្គនាយិកា ខយ តេ គ្រុប បានចូលរួមបរិច្ចាគឈាមជាលើកដំបូងក្នុងជីវិតរបស់លោកស្រីហើយបង្ហាញការគាំទ្រយ៉ាងស្មោះស្ម័គ្រ និងសរសើរអំពីស្មារតីយុទ្ធនាការនេះ។
លោកស្រី ម៉ា បាននិយាយថា លោកស្រីពិតជាស្ងើចសរសើរចំពោះទឹកចិត្តសប្បុរស និងក្តីមេត្តាពីអ្នកចូលរួមគ្រប់គ្នា។ លោកស្រីបន្តថា នេះគឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តសប្បុរស និងភាពរួបរួមគ្នារបស់ប្រជាជនកម្ពុជា។
លោកឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយ តេ បានថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងអស់ និងក្រុមការងារនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ លោកបន្តថា ខយ តេ រៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបរិច្ចាគឈាម។ ខយ តេ ជ្រើសរើសថ្ងៃ១៨ កញ្ញា ព្រោះជាថ្ងៃបិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជានិមិត្ដរូបនៃស្មារតីសប្បុរសធម៌របស់ប្រជាជនកម្ពុជា។
លោកឧកញ៉ាបន្តថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះនឹងធ្វើឱ្យថ្ងៃសម្ពោធសាខាថ្មីរបស់លោកឧកញ៉ាឱ្យកាន់តែមានន័យនឹងគួរឱ្យចងចាំ។ លោកស្នើនឹងលើកទឹកចិត្តដល់ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ ឱ្យព្យាយាមបំបែកកំណត់ត្រានេះ ដើម្បីឱ្យមានការយល់ដឹង និងសម្រេចបាននូវការបរិច្ចាគឈាមពីសាធារណជនកាន់តែច្រើន។
សូមជម្រាបថា ការបំបែកឯតទគ្គកម្មនេះ បានបញ្ជាក់ពីសេចក្ដីមោះមុត និងការប្តេជ្ញាដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ខយ តេ ក្នុងការបង្កើតផលវិជ្ជមានជូនសង្គម។ ឈាមដែលបានបរិច្ចាគតាមរយៈអ្នកស្ម័គ្រចិត្តពីយុទ្ធនាការនេះនឹងជួយក្រុមគ្រូពេទ្យសង្គ្រោះជីវិតមនុស្សទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសនោះលោកឧកញ៉ា ឃន ឈុនដារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម និងដៃគូសហការទាំងអស់ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានភាពជោគជ័យយ៉ាងក្រៃលែង។ លោកបន្តថា រាល់តំណក់ឈាមគឺមានសារសំខាន់ និងរាល់ការបរិច្ចាគអាចជួយសង្គ្រោះជីវិតមនុស្ស៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក