ព័ត៌មាន
កម្ពុជា-បារាំង ចុះMOU ដើម្បីរៀបចំប្រតិបត្តិគម្រោងសិក្សាលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យអន្តរជាតិ
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុនVINCI CONSTRUCTION GRANDS PROJETS S.A.S នៃសាធារណរដ្ឋបារាំង។
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Junsereiwath SOK Economic Attaché តំណាងឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាព នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ រៀបចំប្រតិបត្តិគម្រោងសិក្សាលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យអន្តរជាតិ កម្ពុជា-បារាំង ដែលគ្រោងជាមន្ទីរពេទ្យ ចូលរួមចំណែកក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសេវាសុខាភិបាលប្រកបដោយបច្ចេកទេសខ្ពស់ ព្រមទាំងបម្រើឱ្យការបណ្តុះបណ្តាល និងធ្វើការសិក្សាស្រាវជ្រាវផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងសិក្សាដែលមានរយៈពេលប្រមាណជា ៩ខែនេះ ទទួលបានការគាំទ្រពីរដ្ឋាភិបាលបារាំង ក៏ដូចជាឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-បារាំង។
នៅក្នុងពិធីនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន Vinci និង Assistance publique des Hôpitaux de Paris (AP-HP) ភាគីពាក់ព័ន្ធផ្សេងទៀតក្នុងគម្រោងនេះ ជាពិសេសស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារដ្ឋាភិបាល នៃសាធារណរដ្ឋបារាំងតែម្តង ដែលតែងតែ បានជួយឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តឱ្យសម្រេចនូវ គោលបំណងដែលបានចែងក្នុងអនុស្សរណៈយោគយល់គ្នានេះ៕អត្ថបទ រដ្ឋា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN