ព័ត៌មាន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍យុទ្ធសាស្ត្រចំនួនពីរកំណត់អនាគតនៃការឆ្លើយតបនឹងមេរោគអេដស៍
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដាក់ចេញនូវឯកសារយុទ្ធសាស្ត្រចំនួនពីរ ដែលនឹងកំណត់អនាគតនៃការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេស៖ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII)។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI) និងលទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា តាមរយៈការធានានូវវិធីសាស្រ្តពហុវិស័យប្រកបដោយនិរន្តរភាពចំពោះជំងឺរាតត្បាត យើងកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវគោលដៅរបស់យើងក្នុងការលុបបំបាត់មេរោគអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នៅឆ្នាំ២០២៨។ លើសពីនេះ លទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII) ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីរបៀបដែលយើងអាចបង្កើនប្រសិទ្ធភាពធនធានរបស់យើង ដើម្បីដោះស្រាយតម្រូវការរបស់អ្នកដែលរស់នៅជាមួយ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត Ye Yu Shwe តំណាងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នានៅពីក្រោយការរៀបចំ និងការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ ឯកសារសំខាន់ៗទាំងពីរនេះ “របាយការណ៍ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ និងលទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការវិនិយោគដែលមិនផ្លាស់ប្តូររបស់កម្ពុជាក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍។
ឯកសារយុទ្ធសាស្ត្រទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំការឆ្លើយតបរបស់កម្មវិធីអេដស៍នាពេលអនាគត និងធានាថា ធនធានត្រូវបញ្ជូនដល់អ្នកដែលត្រូវការបំផុត រួមទាំងសម្រាប់ប្រជាជនគន្លឹះ និងអ្នកដែលងាយរងគ្រោះបំផុតចំពោះការឆ្លងមេរោគអេដស៍។ អង្គការUNAIDS ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI) និងដំណើរឆ្ពោះទៅរកស្ថានភាពមួយដែលគ្មានការឆ្លងថ្មី គ្មានការស្លាប់និងគ្មានការមាក់ងាយរើសអើងទាក់ទងនឹងជំងឺអេដស៍”។
ការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ ឯកសារទាំង២ខាងលើប្រារព្ធឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរួមមាន តំណាងរដ្ឋាភិបាល ដៃគូអន្តរជាតិ និងអង្គការសង្គមស៊ីវិល។ កន្លងមកភាពជាដៃគូ និងកិច្ចសហការ គឺជាចំណុចស្នូលនៃភាពជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍ របស់ប្រទេសកម្ពុជា។ ការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI)នឹងបន្តមរតកនេះដោយចាត់ទុកថាជាធាតុផ្សំដែលនាំប្រទេសកម្ពុជាធ្វើដំណើរឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ប្រកបដោយ ជោគជ័យ៕ អត្ថបទ រដ្ឋា



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN