ព័ត៌មាន
មន្រ្តីជាន់ខ្ពស់កម្ពុជា ស្នើដល់លោក Chris Larsen ជួយបញ្ជ្រាបអំពីបរិយាកាសវិនិយោគនៅកម្ពុជា
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា សំណូមពរទៅកាន់បុគ្គលដែលលេចធ្លោ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងជាសហស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជួយបញ្ជ្រាបអំពីបរិយាកាសវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយទៅកាន់បណ្តាញធុរកិច្ច ក៏ដូចជាក្នុងសហរដ្ឋអាម៉េរិកទាំងមូល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Chris Larsen បុគ្គលលេចធ្លោ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើន ព្រមទាំងលោកស្រី Lyna Lam ជាភរិយា ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាសប្បុរសជនចិត្តធម៌មានដើមកំណើតខ្មែរ សញ្ជាតិអាម៉េរិកាំង នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់លោកស្រី Lyna Lam ក្នុងនាមជាជនរួមជាតិ តែមួយ សូមលោកស្រីបន្តជួយបញ្ជ្រាបអំពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិយើង ទៅកាន់សហគមន៍ ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃ បរិយាកាសវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយទៅកាន់បណ្តាញធុរកិច្ច នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក៏ដូចជាក្នុងសហរដ្ឋអាម៉េរិកទាំងមូល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញ លោក Chris Larsen និងលោកស្រី Lyna Lam ធ្វើ ទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីបានសិក្សាស្វែងយល់បន្ថែមដោយផ្ទាល់ ទៅលើទិដ្ឋភាពទូទៅនៃសង្គម ស្ថានភាពសេដ្ឋកិច្ច បរិយាកាស វិនិយោគ និងសក្តានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិចារណា ពិនិត្យលទ្ធភាព ក្នុងការសម្រេចចិត្តបោះទុនវិនិយោគនាពេល អនាគត ជាពិសេសក្នុងវិស័យឧស្សាហកម្មបច្ចេវិទ្យា ដែលរូបលោក Chris ជាបុគ្គលលេចធ្លោ ប្រកបដោយជំនាញ និងបទពិសោធន៍ ឈានមុខក្នុងវិស័យនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈជំនួបនេះ និងទស្សនកិច្ចដែលនឹងអាចកើតមាននៅពេលខាងមុខ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អាម៉េរិក កាន់តែមានភាពល្អប្រសើរឡើង ហើយចំនួនវិនិយោគិនអាម៉េរិកនៅកម្ពុជា ក៏នឹងមានការកើនឡើងថែមមួយកម្រិតទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN