ព័ត៌មាន
ក្នុងពិព័រណ៍ចិន-អាស៊ាន ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជា
ណាននីង៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជា ស្តីពី “សក្តានុពលធុរកិច្ច ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា”។ ក្នុងនោះក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផងដែរ រវាងក្រុមហ៊ុនមកពីកម្ពុជាចំនួន១៥ ជាមួយក្រុមហ៊ុនចិន លើវិស័យផ្សេងៗគ្នា មានដូចជា ផ្នែកកសិកម្ម និងខាងផ្នែកវាយនភណ្ឌកាត់ដេរជាដើម។
សូមបញ្ជាក់ថា ក្វាងស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងក្វាងស៊ី មានប្រមាណ ៥៨១លានដុល្លារអាមេរិក ។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មមានប្រមាណ ៤៨០លានដុល្លារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាមានភាពខ្លាំងក្លា។








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក