ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនាអតីតព្រះបរមរាជវំាងចិននៅចំកណ្តាលរដ្ឋធានីប៉េកំាង
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាសារមន្ទីរ Forbbidden City ដែលជាអតីតព្រះបរមរាជវំាង របស់ប្រទេសចិន ស្ថិតនៅចំកណ្តាលរដ្ឋធានីប៉េកំាង ។
សារមន្ទីរ Forbbidden City ត្រូវបានកសាងនៅក្នុងឆ្នាំ១៤០៦ ដោយអធិរាជ Yongle នៃរាជវង្ស មីង (Ming) និងឈីង (Qing) ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៨៧។
ដំណើរទស្សនកិច្ច គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅសារមន្ទីរ Forbbidden City នៅក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន វប្បធម៌និងវប្បធម៌ ទេសចរណ៍និងទេសចរណ៍ ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការទំាងវិស័យការទូតសភា ដើម្បីនាំមកនូវផលប្រយោជន៍ ជូនប្រជាពលរដ្ឋទំាងសងខាង ស្របពេលឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ក្នុងចក្ខុវិស័យនៃកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃមកនេះ សម្តេចរដ្ឋសភាធិបតី បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងបានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម ចាវ ឡឺជី បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ហើយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងឯកឧត្តម លីវ ឈី (LIU QI) អគ្គលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេស ទំាងពីរ ផងដែរ។
ឯកសារទំាងពីរដែលបានចុះហត្ថលេខានាពេលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមោះមុតនៃសភាប្រទេសទំាងពីរ ក្នុងការពង្រឹង និងពង្រីកការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសភា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN