ព័ត៌មាន
ពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ របស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត និងមូលនិធិពុនដារីកា
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន៤គ្រឿង ជូនក្រសួងសុខាភិបាល អំណោយរបស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត “Future Smile Charitable Foundation” និងមូលនិធិ ពុនដារីកា “Pundarika Charity”, នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ពិធីនេះបានមានការចូលរួមពីសប្បុរសជន ថ្នាក់ដឹកនាំអមដំណើររដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមន្រ្តីស្ថានទូត និងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១២០នាក់។
ឯកឧត្តម វ៉ាង វិនពីង ជឿជាក់ថា មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត និងមូលនិធិ ពុនដារីកា ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងបន្តមានកិច្ចសហប្រតិបតិ្តការនៅកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ពិគ្រោះចិន និងកម្ពុជា ជាមិត្តដែកថែប។ យើងសង្ឃឹម និងជឿជាក់ថា នាពេលអនាគតសប្បុរសជនចិនកាន់តែច្រើនមកកម្ពុជា ដើម្បីជួយកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជួយកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
អំណោយដ៏ថ្លៃថ្លា និងមានសារៈសំខាន់នាពេលនេះ គឺពិតជាស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំយកចិត្ដទុកដាក់ខ្ពស់ផ្ដល់ការថែទាំ និងព្យាបាលអ្នកជំងឺដោយគ្មានការនឿយហត់ ដោយកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទំនាក់ទំនងកិច្ចសហការ និងសហប្រតិបត្តិការល្អភាពជាដៃគូ ដែលជាឧត្ដមប្រយោជន៍ជូនសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកជំងឺដែលមានបញ្ហាមាត់ និងសាកសួរសុខទុកក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មវះកាត់ជាមិត្តភាពរបស់អង្គការស្នាមញញឹមកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ដោយបានវះកាត់ចំនួន៤៧នាក់ នៅមជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជា។
សូមជំរាបជូនផងដែរថា មជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីសប្បុរសធម៌នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលមានបញ្ហាមាត់ក្រអូម (បញ្ហាស្នាមញញឹម) និងពិការមុខមាត់ពីកំណើត៕
អត្ថបទ រដ្ឋា

































-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម