ព័ត៌មាន
ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៥ ខែកញ្ញា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ។ សិក្ខាសាលានេះ ធ្វើឡើង ដោយមានការចូលរួមពីរដ្ឋទាំងរដ្ឋមន្ត្រីក្រសួងអប់រំ ក៏ដូចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមាន ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយក នាយិកាវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមត្តេយ្យសិក្សា។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែង របស់ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពអប់រំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការធនធានមនុស្ស ការវាយតម្លៃអំពីតម្រូវការមន្ត្រីជំនាញវិជ្ជាជីវៈ ក្នុងវិស័យអប់រំ ការជ្រើសរើស និងគ្រប់គ្រង គ្រូបង្រៀន និងគ្រូបង្រៀនជាប់កិច្ចសន្យានៅតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ដើម្បីឆ្លុះបញ្ចាំងជាមួយនឹងទស្សនាទានថ្មី នៃសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានបញ្ជាក់ថា គោលបំណងសំខាន់នៃសេចក្តីព្រាងព្រះរាជក្រឹត្យនេះ គឺជាការរៀបចំការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារក្នុងទម្រង់ថ្មី ដែលនឹងជំនួសការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាបច្ចុប្បន្ន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់ក្នុងវិស័យអប់រំនាពេលអនាគត ព្រមទាំងឆ្លើយតបទៅនឹងវិធានការគន្លឹះនៃការកែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ លើសពីនេះទៀត កិច្ចការដែលយើងកំពុងធ្វើក្នុងពេលនេះ គឺអនុវត្តតាមចក្ខុវិស័យ និងគំនិតផ្តួចផ្តើមផ្ទាល់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់បម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
ក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា ដើម្បីទទួលបាននូវមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលស័ក្ដិសម ទាមទារនូវ៖ ការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធ រួមទាំងការធ្វើបច្ចុប្បន្នកម្ម ទិន្នន័យមន្ត្រី និងការវិភាគអំពីតម្រូវការមន្ត្រីជាក់ស្តែង ការរៀបចំបែបបទនិងនីតិវិធី និងប្រតិទិននៃការជ្រើសរើស មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ការរៀបចំយន្តការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, យន្តការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, សិទ្ធិ កាតព្វកិច្ច និងសីលធម៌វិជ្ជាជីវៈ, ការអភិវឌ្ឍសមត្ថភាព, បៀវត្សនិងអត្ថប្រយោជន៍, និង យន្តការគាំទ្រការអនុវត្ត និងការតាមដានពិនិត្យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានលើកឡើងក្នុងការបិទសិក្ខាសាលាដែរថា ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការចូលរួមអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹងដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រ ការ ចូលរួម និងជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ និយាយដោយឡែក គឺការផ្លាស់ប្តូរ ឬកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ពីរចនាសម្ព័ន្ធបែបមុខងារ (Functional Structure) មករចនាសម្ព័ន្ធបែបប្រតិបត្តិការ (Operational Structure) តាមរយៈការបំពេញការងារក្នុងក្របខណ្ឌជាគម្រោង ដោយបង្កើតជាក្រុមការងារផ្សេងៗ សម្រាប់បំពេញបេសកកម្ម ដើម្បីសម្រេចឱ្យបាននូវសូចនាករសមិទ្ធកម្មដែលមានកំណត់នៅក្នុងផែនការសកម្មភាព កម្មវិធី ឬអនុកម្មវិធីរបស់អង្គភាព និងក្រសួងស្ថាប័ន៕ អត្ថបទ៖ គឹមហុក








-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់