ព័ត៌មាន
ក្រសួងសុខាភិបាល បើកកិច្ចប្រជុំជាមួយប្រតិភូមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ International Center for Antimicrobial Resistant Solution (ICARS)
ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការប្រឹក្សាយោបល់លើគម្រោង “កំណត់ទំហំ និងផែនទី នៃកត្តាជំរុញ និងកត្តាប្រឈមដល់ការអនុវត្តគោលការណ៍ណែនាំជាតិស្តីពី៖ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងប្រព័ន្ធសុខាភិបាលនៅកម្ពុជា” បានជួបពិភាក្សាការងារជាមួយប្រតិភូ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(ICARS), រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីសី្តការក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះ ប្រតិភូមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំ នឹងឱសថប្រឆាំងមេរោគ (ICARS) បានជម្រាបជូនអំពីគោលបំណង៖ គឺជាគម្រោងស្រាវជ្រាវតាមបែបអនុវត្ត រួមមានប្រទេសចំនួន២១ចូលរួម ដែលក្នុងនោះមានកម្ពុជាផងដែរ ក្រោមគម្រោងមេ “សុខភាពតែមួយ” ដែលគ្របដណ្តប់ទៅលើសុខភាពមនុស្ស និងសត្វ និងធ្វើការស្រាវជ្រាវមានទិន្នន័យវិទ្យាសាស្រ្ត ដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្របឱ្យបានត្រឹម ឬក្រោម ២០%។ ជាមួយការគាំទ្រពីក្រសួងសុខាភិបាល គម្រោងស្រាវជ្រាវរបស់ICARSនេះ បានឆ្លងពីរដំណាក់កាលរួចមកហើយ។ បច្ចុប្បន្នចូលដល់ដំណាក់កាលទី៣ ដែលត្រូវរៀបចំគម្រោងលម្អិតបន្ថែមទៀត និងការរៀបចំចុះអនុស្សារណៈ នៃការយោគយល់រវាងក្រសួងសុខាភិបាល និង ICARS ដើម្បី «អនុវត្ត» បន្តរយ:ពេល៣ឆ្នាំទៀត។ គម្រោងនេះនឹងគាំទ្រដល់ការរៀបចំ «និយាមនីតិវិធីប្រតិបត្តិ» ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ សម្រាប់មូលដ្ឋានសុខាភិបាល ពិសេសមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអ្នកជំនាញសុខាភិបាល និងអ្នកជំនាញមកពី តំណាង ICARS លោកបណ្ឌិត Dr. Wesal Zaman លោក ជួប សុខចំរើន នាយកប្រត្តិបត្តិអង្គការ KHANA លោកសាស្រ្តាចារ្យ HSU Ly Yang តំណាងសាកលវិទ្យាល័យជាតិសិង្ហបុរី និងក្រុមការងារគម្រោងស្រាវជ្រាវសរុប ចំនួន១៤នាក់៕ អត្ថបទ រដ្ឋា



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN