ព័ត៌មាន
ប្រតិបត្តិករមេត្រីបរិស្ថានជាកម្លាំងចលករដ៏សំខាន់មួយជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព
ប្រតិបត្តិកររូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់ គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង និងមានការអភិវឌ្ឍរីកចម្រើនដោយចីរភាព។ នេះបើតាមប្រសាសន៍ឡើងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើងនៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថានឆ្នាំ២០២៤ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
នៅក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ វិស័យឯកជន សាលារៀន វត្តអារាម និងបណ្តាដៃគូ ដែលបានបង្ហាញការប្តេជ្ញាចិត្ត រួមគ្នាជំរុញឱ្យការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលប្រគល់ជូន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៍បានជំរុញឱ្យមានការចូលរួមសាមគ្គីគ្នា បន្តបេសកកម្មសម្អាតផ្ទះរបស់យើង ចូលរួមដាំកូនឈើឱ្យបានច្រើន ដើម្បីកម្ពុជាស្អាត មានភាពបៃតង ច្រើនឡើងថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជាទាក់ទាញ អ្នកទេសចរណ៍ មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្តទៅទៀត។
ជាការសំគាល់ ប្រតិបត្តិករដែលត្រូវទទួលបានបណ្ណសរសើរមេត្រីបរិស្ថានក្នុងឆ្នាំ២០២៤ សរុបចំនួន ៥១៩ អង្គ/នាក់ ក្នុងនោះ មកពីគ្រប់វិស័យ ដែលរួមមាន៖ វត្តអារាម សាលារៀនរដ្ឋ និងឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងភោជនីយដ្ឋានជាដើម៕ អត្ថបទ៖ទូច សោភ័ណ












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN