ព័ត៌មាន
នាឱកាសបុណ្យភ្ជុំបិណ្ឌវេនទី៩ មនី្ទរពេទ្យកាល់ម៉ែត សូត្រមន្តបង្សុកូលឧទិ្ទសកុសល ប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ
ភ្នំពេញ ៖ នាឱកាសបុណ្យភ្ជុំបិណ្ឌវេនទី៩ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ស្រុកកំណើត និងទីវត្តអារាមនានា ត្រូវគោរពច្បាប់ចរាចរណ៍ និងទទួលអាហារទីជិត ទីឆ្ងាយ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងពិធីនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសល ប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ និងរាប់បាត្រ ដើម្បី ឧទ្ទិស កុសល ផល បុណ្យ ជូនដល់ បុព្វការីជនដែលមានមាតា បីតា ជីដូនជីតា ញាតិកា ទាំង៧សន្តាន ដែលបានចែកឋាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌវេនទី៩ នៅមន្ទីពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងថា មនី្ទរពេទ្យកាល់ម៉ែត ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌវេនទី៩ នាថ្ងៃនេះ ក្នុងគោលបំណងនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសលដល់បុព្វការីជនយើងទាំងអស់ ដែលបានទទួលមរណៈភាពទៅ ក៏ដូចជាបងប្អូនទាំងឡាយ ដែលទទួលមរណៈភាពនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនយើង និងបងប្អូនទាំងអស់ដែលបានទទួលមរណៈភាពនេះ សូមបានទៅកាន់សុគតិភពដ៏ស្ងប់ស្ងាត់ ហើយក៏សូមបួងសួងដល់មន្រី្តរាជការដែលបម្រើការក្នុងមនី្ទរពេទ្យកាល់ម៉ែតទាំងអស់ សូមមានសុខភាពល្អ សេចកី្តរីករាយ និងមានជ័យជម្នះក្នុងការងារ ដែលជាប្រពៃណីរបស់ជនជាតិខ្មែរ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានសង្កត់ធ្ងន់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ការងារសំខាន់ជាងគេ គឺករណីគ្រោះថ្នាក់ចរាចរណ៍ និងជំងឺផ្សេងៗទៀត តែងតែកើតមានឡើង។ ដូច្នេះមនី្ទរពេទ្យបានត្រៀមលក្ខណៈរួចជាស្រេច ដោយមានក្រុមការងារគ្រូពេទ្យប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ក្នុង៧ថ្ងៃ លើ៧ថ្ងៃ ដោយមិនគិតថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យជាតិផ្សេងៗឡើយ។ គឺមនី្ទរពេទ្យ បានចែកវេនយាមប្រចាំសម្រាប់ក្រុមគ្រូពេទ្យគ្រប់ផ្នែកទាំងអស់ ព្រមទាំងត្រៀមបន្ទប់សង្រ្គោះបន្ទាន់ បន្ទប់វៈកាត់ បន្ទប់សម្រាកព្យាបាលជំងឺទូទៅគ្រប់លក្ខណៈទាំងអស់។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីខ្មែរមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីផ្សេងៗទៀត ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ដែលពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតា បិតា ជីដូន ជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ មកទទួលយកកុសលផលបុណ្យទាំងនេះ ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ ។ ម្យ៉ាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សារលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តិទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង៕
អត្ថបទ រដ្ឋា


















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក