ព័ត៌មាន
អបអរសាទរទិវាកម្ពុជា (Cambodia Day)៖ សម្តែងនូវការគោរពដឹងគុណដល់ វប្បធម៌, ពង្សាវតា, និងមរតកបេតិកភណ្ឌ ដែលបានបន្សល់ទុក
ភ្នំពេញ ៖ ទិវាកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌មួយដែលមានគោលបំណងថែរក្សា និងលើកតម្កើងបេតិកភណ្ឌខ្មែរ បង្រួបបង្រួមគ្នារវាងសហគមន៍ តាមរយៈសិល្បៈប្រពៃណី តន្ត្រី និងការសម្តែងនានា ព្រមទាំងលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ដើម្បីឲ្យវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាកាន់តែសម្បូរបែប។
ក្រុង សាន់ ហ្វ្រានស៊ីស្កូ, កាលីហ្វ័ញ៉ា (San Francisco, CA) – ចំកណ្តាលទីប្រជុំជននៃតំបន់ Union Square នឹងមានទស្សនីយភាពដ៏រស់រវើករួមជាមួយតន្ត្រី និងម្ហូបអាហារយ៉ាងសម្បូរបែបពីប្រទេសកម្ពុជា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤, ដែលជាថ្ងៃដែលពួកយើងជួបជុំគ្នា ដើម្បីអបអរសាទរទិវាកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយ មូលនិធិព្រះពុទ្ធសាសនាខ្មែរ (Khmer Buddhist Foundation) និង ផលិតកម្មភាពយន្ត Water Buffalo Pictures ដោយមានការសហការជាមួយ សម្ព័ន្ធ Union Square Alliance និង បានីយដ្ឋាន Cafe Du Nord។ ព្រឹត្តិការណ៍នេះសន្យាថា នឹងនាំមកជូនលោកអ្នកនូវការសម្តែងសិល្បៈវប្បធម៌ ឳកាសពង្រីកទំនាក់ទំនង និងបង្កើតភាតរភាពក្នុងសហគមន៍ ក្នុងការសម្តែងអំណរគុណដល់មរតកវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា។
ទិវាកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈការគាំទ្រដ៏ថ្លៃថ្លាពីសប្បុរសជន Lyna Lam, សហស្ថាបនិក/ប្រតិបត្តិករនៃទិវាកម្ពុជា និង មូលនិធិព្រះពុទ្ធសាសនាខ្មែរ, ដែលជាអង្គការមិនរកប្រាក់ចំណេញ មានមូលដ្ឋាននៅទីក្រុង សាន់ ហូសេ (San Jose) ដែលបានប្តេជ្ញាចិត្តក្នុងការអភិរក្សមរតកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្មែរ។
ទំនាក់ទំនងរវាងសហគមន៍៖ ទិវាកម្ពុជាគឺលើសពីការប្រារព្ធពិធីវប្បធម៌។ វាគឺជាព្រឺត្តិការដ៏សំខាន់ក្នុងការលើកកម្ពស់ស្មារតីតស៊ូអត់ធន់ក្នុងសហគមន៍យើង។ ព្រឹត្តិការណ៍នេះបង្ហាញពីភាពរឹងមាំ និងអ្វីដែលជាដួងប្រលឹង របស់ប្រជាពលរដ្ឋខ្មែរយើង ដែលភាគច្រើនបានជម្នះឧបសគ្គយ៉ាងធំធេងក្នុងការថែរក្សា និងចែករំលែកមរតក បន្តទៅជំនាន់ក្រោយ។
ស្របពេលដែលយើងប្រមូលផ្តុំគ្នានៅក្នុងតំបន់ Union Square, យើងសម្តែងអំណរគុណចំពោះបុព្វការីជន និងបន្តដំណើរទៅមុខសម្រាប់អនាគតដែលពោរពេញទៅដោយក្តីសង្ឃឹម និងភាពរុងរឿង។ ការសម្តែង និងសកម្មភាពនានាក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមសម្រាប់តែការកម្សាន្តប៉ុណ្ណោះទេ វាក៏ជាការព្រឹត្តិការណ៍អប់អរដល់ប្រវត្តិសាស្រ្តដ៏យូរអង្វែង មោទនភាពវប្បធម៌ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងភាតរភាព និងសាមគ្គីភាពក្នុងសហគមន៍ខ្មែរ។
សារដ៏បំផុសគំនិត៖ “ក្នុងការប្រារព្ធទិវាកម្ពុជា ពួកយើងនឹងបានដឹងពីភាពអស្ចារ្យរបស់បុព្វបុរសយើងក្នុងដំណើរកសាងជាតិ ក៏ដូចជាស្មារតីស្មារតីតស៊ូអត់ធន់នៃសហគមន៍ខ្មែរយើង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីចំណុចពិសេសនៃវប្បធម៌របស់ខ្មែរយើងប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានបង្ហាញផងដែរនូវភាពរឹងមាំនៃទំនាក់ទំនងរវាងសហគមន៍នានា។ ចូលរួមទាំងអស់គ្នា ដើម្បីលើកតម្កើងមរតករបស់យើង អបអរសាទរសមិទ្ធិផលរបស់យើង និងលើកទឹកចិត្តកូនចៅជំនាន់ក្រោយឲ្យបន្តថែរក្សា ការពារ និងផ្សព្វផ្សាយកេរ្តិ៍ដំណែលរបស់ដូនតាយើង។ តាមរយៈតន្ត្រី សិល្បៈ និងការជួបជុំ យើងនឹងរកឃើញមនោសញ្ចេតនាញាតិមិត្ត ដើម្បីកសាងក្តីសង្ឃឹម និងបុព្វហេតុនៃការតស៊ូសម្រាបអនាគតដ៏រុងរឿងរបស់ពួកយើង។ ”
ព្រឹត្តិការណ៍៖
• កាលបរិច្ឆេទ៖ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤
• ទីតាំង៖ Union Square, San Francisco, CA
• ម៉ោង៖ 10:00 ព្រឹក ដល់ 8:30 យប់
• ការចូលរួម៖ ឥតគិតថ្លៃ និង ជាសាធារណៈ
• គេហទំព័រ៖ www.cambodiaday.com
ការសម្តែងពិសេសដោយតារាល្បីៗដូចជា៖
• ខេមរៈ សិរីមន្ត
• ក្រុមតន្ត្រី Dengue Fever
• មាស សុខសោភា
• បាន មុន្នីល័ក្ខ
• ចាន់ មករា
• សាន ពិសិដ្ឋ
• ជេ ចាន់
• ខ្មែរការ៉ែន (Khmer Karen)
• ក្រុមតន្ត្រី Black Spider Band
លើសពីនេះ លោកគ្រូ កេនយ៉ា ប្រាជ្ញ, ឌី សៅ, ថារ័ត្ន អ៊ុ, និង សំបូរ គីម នឹងទាក់ទាញទស្សនិកជនជាមួយនឹងការរួមគ្នាសម្ដែងយុទ្ធគុនបុរាណខ្មែរ។ ក៏នឹងមានផងដែរ ការបង្ហាញពីសិល្បចម្អិន និងម្ហូបខ្មែរ នៅក្នុងព្រឹត្តិការណ៍នោះ។
ទិវាកម្ពុជា (Cambodia Day) គឺជាព្រឹត្តិការណ៍ដែលបើឲ្យមានការចូលរួមជាសាធារណៈ និងឥតគិតថ្លៃ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានរួមបញ្ចូលព្រឹត្តិការណ៍វប្បធម៌ ការប្រគុំតន្ត្រី ការសម្តែងរបាំ និងការបង្ហាញម្ហូបអាហារយ៉ាងសម្បូរបែប សម្រាប់អ្នកចូលរួមគ្រប់វ័យ។ ព័ត៌មានបន្ថែមមាននៅលើគេហទំព័រ www.cambodiaday.com ។ ទិវាកម្ពុជា (Cambodia Day) ត្រូវបានបង្កើតឡើងដោយ Lyna Lam និង Daron Ker ដែលជាផលិតករ។








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក