ព័ត៌មាន
កយកា-KOICA ជំរុញអ្នកជំនាញផ្នែកនវានុវត្តន៍ និងឧស្សាហកម្ម ជាមួយនឹងការបណ្តុះបណ្តាលដល់មន្ត្រីរាជការ និងវិស័យឯកជនកម្ពុជា
ភ្នំពេញ ៖ ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន ដែល ត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី”ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥” ចាប់ពីថ្ងៃទី៦-១៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។
គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញកម្មសិទ្ធិបញ្ញា ក្នុងការបង្កើត និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ។ លើសពីនេះ វាមានគោលបំណងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មដែលជំរុញដោយកម្មសិទ្ធិបញ្ញា រវាងសហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េនិងកម្ពុជា តាមរយៈជំនាញរបស់អ្នកជំនាញទាំងនេះ។ ទីបំផុត កម្មវិធីស្វែងរកការបង្កើតឱកាសអាជីវកម្មថ្មីដោយប្រើប្រាស់អំណាចនៃកម្មសិទ្ធិបញ្ញា។
កម្មវិធីបណ្តុះបណ្តាលនេះរួមមានសិក្ខាកាមសរុបចំនួន២០នាក់ដែលរួមមានមន្ត្រីរដ្ឋាភិបាលកម្ពុជាមកពី មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន។ នេះជាឆ្នាំទី២នៃកម្មវិធីនេះ បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១ ដែលធ្វើឡើងដោយជោគជ័យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
កម្មវិធីតម្រង់ទិសមុនចេញដំណើរក៏មានការចូលរួមពីសិក្ខាកាមមកពីកម្មវិធីបណ្តុះបណ្តាលជាសាកលចំនួនបីវគ្គ ដែលរួមមានមន្ត្រីរដ្ឋាភិបាលមកពី ១)-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២)-ក្រសួងរ៉ែ និងថាមពល និង ៣)- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសបើកវគ្គតម្រង់ទិសមុនចេញដំណើរ លោកស្រី លី សេជីន (Lee Sejin) នាយិការងប្រចាំប្រទេសនៃការិយាល័យ កយកា-KOICA ប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាម និងបានផ្តល់នូវចំណេះដឹងដ៏មានតម្លៃចំពោះកម្មវិធីបណ្តុះបណ្តាលកយកា-KOICA។ លោកស្រី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យទទួលបានឱកាសពិសេសនេះ ដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍរបស់ប្រទេសកូរ៉េ អំឡុងពេលស្នាក់នៅសាធារណរដ្ឋកូរ៉េ និងចែករំលែកចំណេះដឹងដែលទទួលបាននៅពេលត្រឡប់មកកម្ពុជាវិញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងកម្មវិធីតម្រង់ទិសមុនការចេញដំណើរនេះ មន្ត្រីកយកា-KOICA ប្រចាំប្រទេសកម្ពុជាបានផ្តល់នូវទិដ្ឋភាពសង្ខេបនៃវគ្គបណ្តុះបណ្តាល និងសិក្ខាកាមបានយក់ពីកម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA។ កម្មវិធីនេះ ក៏មាន កម្មសិក្សាការី ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសកូរ៉េ តាមរយៈកយកា-KOICA បានចែករំលែកព័ត៌មាន និងបទពិសោធន៍ ដែលមានប្រយោជន៍អំពីជីវិតនៅក្នុងប្រទេសកូរ៉េ និង មន្រ្តីកយកា-KOICAបានគូសបញ្ជាក់ពីគោលការណ៍ណែនាំសំខាន់ៗ រួមទាំងក្រមសីលធម៌ និងគោលនយោបាយទាក់ទងនឹងការបៀតបៀនផ្លូវភេទផងដែរ។
សិក្ខាកាមដែលបានជ្រើសរើសបានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និងរដ្ឋាភិបាលកូរ៉េស ម្រាប់ការគាំទ្រ ហើយពួកគេបានបង្ហាញការចូលរួម និងការប្តេជ្ញាចិត្តពេញមួយវគ្គ ដើម្បីលើកកម្ពស់ការកសាងសមត្ថភាព សម្រាប់ការយល់ដឹងដ៏ទូលំទូលាយអំពីកម្មសិទ្ធិបញ្ញា និង កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម។
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩៤មក កម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA បានគាំទ្រដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលមានសិក្ខាកាមបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលសរុបចំនួន៣៧៧៣នាក់ ក្នុងកម្មវិធីជំនួយផ្សេងៗ ដូចជា កម្មវិធីបណ្តុះបណ្តាលសម្រាប់ប្រទេស ការបណ្តុះបណ្តាលជាសកល និងកម្មវិធីអាហារូបករណ៍។ កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានា ក្នុងប្រទេស កម្ពុជា ដែលកំណត់គោលដៅអភិវឌ្ឍន៍ធនធានមនុស្ស៕
អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន2 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន