ព័ត៌មាន
សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទទួលបានចំណេះដឹងថ្មីៗពីគ្រូពេទ្យប្រទេសចិន ក្នុងការទប់ស្កាត់ និងបង្ការជំងឺត្រូពិច
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.) ទទួលបានចំណេះដឹងថ្មីៗ ពីគ្រូពេទ្យប្រទេសចិន ក្នុងការទប់ស្កាត់ និងបង្ការជំងឺត្រូពិច តាមរយៈសិក្ខាសាលាចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារ បាន បាន រាជធានីភ្នំពេញ។
បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីបច្ចេកទេសទប់ស្កាត់ និងគ្រប់គ្រងជំងឺត្រូពិច នាថ្ងៃទី២៧ ខែកញ្ញានេះ បានឱ្យដឹងថា ការចែករំលែកបទពិសោធន៍របស់ក្រុមវេជ្ជបណ្ឌិតមកពីខេត្តហៃណានប្រទេសចិន បានផ្តល់ឱ្យសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ក្នុងការទប់ស្តាត់ និងបង្ការជំងឺត្រូពិច ដែលផ្តោតជាពិសេសទៅលើប្រភេទជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។
លោក លី យ៉ានលីន (Liu Yanling) អនុប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិន នៃខេត្ត ហៃណានប្រទេសចិន បានមានប្រសាសន៍ដែរថា ឆ្នាំនេះ គឺជាលើកទី២ហើយ ដែលខេត្តហៃណានមកកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាលបច្ចេកទេស និងគ្លីនិកព្យាបាលដោយឥតគិតថ្លៃ ស្តីពីការការពារ និងគ្រប់គ្រងជំងឺត្រូពិច ហើយភាគីពាក់ព័ន្ធក្នុងខេត្តហៃណាន និងកម្ពុជា នឹងរួមគ្នាធ្វើឱ្យមានការបណ្តុះបណ្តាល និងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ជាចំណុចលេចធ្លោថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍នេះ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យការពារ និងគ្រប់គ្រងជំងឺ និងឱសថត្រូពិច នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយសុខភាព និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង។
គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសទប់ស្កាត់ និងគ្រប់គ្រងជំងឺត្រូពិចរៀបចំឡើង ក្រោមកិច្ចសម្របសម្រួលពី CDC ខេត្តហៃណាន ប្រទេសចិន និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក