ព័ត៌មាន
ក្រោមម្លប់សន្តិភាពរាជរដ្ឋាភិបាលបានស្ថាបនាផ្លូវជនបទប្រមាណ៥ម៉ឺនគីឡូម៉ែត្រដើម្បីប្រជាពលរដ្ឋស្រួលធ្វើដំណើរ
ពោធិ៍សាត់៖ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍លើកឡើងថា ក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ រហូតដល់ពេលនេះបានស្ថាបនាកសាងផ្លូវជនបទ ទាំងផ្លូវក្រួសក្រហម ផ្លូវបេតុង និងផ្លូវកៅស៊ូរ សរុបប្រមាណ៥០០០០គីឡូម៉ែត្រ នៅគ្រប់មូលដ្ឋានភូមិ-ឃុំសង្កាត់ នៅទូទាំងប្រទេស ហើយកំពុងធ្វើការស្ថាបនាកសាងផ្លូវជាច្រើនខ្សែជាបន្តបន្ទាប់ទៀត ជាមួយគ្នានោះក្រសួងភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ផងដែរ លើការងារថែទាំជួសជុលជាប្រចាំផ្លូវដែលបានកសាងកន្លងមក ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ។ ឯកឧត្តម អុិន ចន្ថា មានប្រសាសន៍លើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើររដោយឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ ធ្វើការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ភ្ជាប់ពីភូមិថ្មី ទៅភូមិដំបូក១០០ ក្នុងឃុំត្នោតជុំ ស្រុក្រគរ ដែលមានប្រវែង ៥៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ រួមជាមួយលូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខមួយចំនួន១កន្លែង និងលូមូលមុខមួយចំនួន៣កន្លែង ដោយប្រើប្រាស់ថវិកាជំពូក២១ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយអនុវត្តគម្រោងដោយ នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ។ បន្ទាប់ពីធ្វើការចុះពិនិត្យដោយផ្ទាល់ គណៈកម្មការអន្តរក្រសួង បានវាយតម្លៃបញ្ចប់ការងារស្ថាបនា១០០ភាគរយ លើការស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន១ខ្សែនេះ ។
ជាមួយគ្នានោះ ឯកឧត្តម អុិន ចន្ថា និងគណកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ដោយឯកឧត្តម អុិន ចន្ថា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមបានជម្រាបជូនថា គណៈកម្មាធិការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យគុណភាព និងវាយតម្លៃ លើការអនុវត្តន៍ការលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន១ខ្សែនេះ ព្រោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការ យកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនា ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ទាំងផ្លូវក្រាលដីស ផ្លូវក្រាល ល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង, ព្រោះផ្លូវពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជន និងដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម អុិន ចន្ថា ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវរួមចំណែកក្នុងការថែរក្សាផ្លូវទាំងនេះ ក៏ដូចផ្លូវជនបទផ្សេងទៀតក្នុងមូលដ្ឋាន ដើម្បីការប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ដោយកុំចាក់ដីលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវដែលមានស្រាប់ ហើយពេលចាក់ដីខ្ពស់ជាងផ្លូវសុំដាក់លូរំដោះទឹក និងកុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ ជាពិសេសត្រូវចូលរួមទបស្កាត់រថយន្តធំៗដឹកលើសទំងន់ ៕

-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព