ព័ត៌មាន
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកចុះជួបលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុបនាខែក្រោយនេះដើម្បីទទួលបាននិទ្ទេសល្អគ្រប់គ្នា
(កណ្តាល) ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកបានជួបសំណេះសំណាលនិងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី០៨-០៩ ខែតុលាឆ្នាំ២០២៤ និងលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ទូទាំងស្រុកលើកដែកខេត្តកណ្តាល នាថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ២០២៤នេះស្ថិតក្នុងវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ ។
នៅក្នុងនោះឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកបានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជានេះហើយដែលសិស្សទាំងអស់មានភព្វសំណាងបានរៀនសូត្រពេញលេញដើម្បីមានអនាគតល្អ និងជាសសរទ្រូងដ៍រឹងមាំសម្រាប់ប្រទេសជាតិ.។ ដូចន្នេះក្មួយៗទាំងអស់ត្រូវនាំគ្នាចូលរួមថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែង ដោយមិនត្រូវជឿតាមឧបាយកលចេទនាអូសទាញប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ទៅតាមជនអគតិមួយក្តាប់តូចដែលញុះញង់ពីក្រៅស្រុកនោះឡើយ ។បន្ថែមពីនេះឯកឧត្តមក៏បានលើកទឹកចិត្តនិងផ្តល់ជាអនុសាសន៍ល្អៗ និង អំពាវនាវដល់សិស្សានុសិស្សដែលត្រៀមខ្លួនប្រឡងថ្នាក់ទី១២ឆ្នាំនេះត្រូវខិតខំរំលឹកមេរៀន ត្រូវថែទាំសុខភាព ចៀសវាងរាល់សកម្មភាព និង ទង្វើដែលរំខានដល់ការសិក្សា ហើយត្រូវចង់ចាំនូវទិសស្លោកគឺ “អ្នកចេះ គឺជាប់”។ អ្វីដែលសំខាន់គឺក្មួយៗទាំងអស់នៅក្រោយពេលប្រឡងជាប់ហើយ ត្រូវជ្រើសរើសមុខជំនាញណាដែលខ្លួនមាននិស្ស័យចូលចិត្តរៀងៗខ្លួន កុំជ្រើសរើសយកមុខជំនាញតាមគ្នាឱ្យសោះដែលនាំឱ្យខកបំណងទៅថ្ងៃអនាគត ។ ហើយត្រូវហ៊ានទទួលយកការពិត បើទោះបីជាលទ្ធផលប្រឡងបន្ទាប់ពីខិតខំប្រឹងប្រែងរៀនសូត្រអស់១២ឆ្នាំមកនេះ ចេញលទ្ធផលមកជាប់ឬធ្លាក់ឬបាននិទ្ទេសអ្វីក៏ដោយ គឺមិនត្រូវអស់សង្ឃឹមដោយបោះបង់ចោលការសិក្សានោះឡើយ ។ ឯកឧត្ដម ហេង រតនា ក៌បានសន្យាផ្តល់រង្វាន់ជាម៉ូតូម៉ាកហុងដាស្តុបពី ម្នាក់១គ្រឿងផងដែរចំពោះសិស្សានុសិស្សណាដែលជាប់និទ្ទេស A នាពេលខាងមុខនេះផងដែរ ។
បើយោងតាមលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែកខេត្តកណ្តាលបានឱ្យដឹងថា ស្រុកលើកដែកខេត្តកណ្តាលមានវិទ្យាល័យចំនួន៣គឺទី១. វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្អមសំណរ ទី២. វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនពាមរាំង និងទី៣.វិទ្យាល័យហ៊ុនសែនកំពង់ភ្នំ។ សម្រាប់សិស្សកម្រិតមធ្យមសិក្សាទុតិយភូមិដែលត្រូវប្រឡងនាថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ខាងមុខ នេះ មានសរុបចំនួន ៤៣៥ នាក់ (ស្រី ២៥៥នាក់)ក្នុងនោះផ្នែកវិទ្យាសាស្ត្រពិតមានចំនួន ១១៦ នាក់( ស្រី៨២នាក់) ហើយមណ្ឌលដែលត្រូវប្រឡងនៅវិទ្យាល័យជ័យវរ្ម័នទី៧ (ស្រុកកៀនស្វាយ),។ចំណែកផ្នែកវិទ្យាសាស្ត្រសង្គមមានចំនួន ៣១៩ នាក់ (ស្រី ១៧៣នាក់)មណ្ឌលដែលត្រូវប្រឡងនៅបឋមសិក្សាគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
គួរបញ្ជាក់ផងដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង ថ្ងៃទី ០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ សិស្សប្រលងជាប់មានចំនួន ៣៨១ នាក់ ស្រី ២១៦នាក់។ ឯកឧត្តម ហេង រតនា បានផ្តល់ថវិកានិងរង្វាន់លើកទឹកចិត្តជូនទៅដល់សិស្សានុសិស្សដែលជាប់និទ្ទេសA មានចំនួន១០នាក់ ស្រី០៤នាក់ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាស្តុបពី២០២៤ចំនួន០១គ្រឿងថវិកាចំនួន២០០,០០០៛ ។សិស្សជាប់និទ្ទេស B មានចំនួន ៤៧នាក់ ស្រី៣៤នាក់។ -សិស្សជាប់និទ្ទេសC មានចំនួន ១០១នាក់ស្រី៥៨នាក់ ។សិស្សជាប់និទ្ទេសD មានចំនួន១៣៨នាក់ស្រី៨០នាក់។-សិស្សជាប់និទ្ទេស E មានចំនួន៨៥នាក់ ស្រី៤០នាក់៕
អត្ថបទ:ភារម្យ

























-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN