ព័ត៌មាន
លោក ជា សុភក្រ្តមុនីរ័ត្ន ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ និងសមាជិក៨០នាក់
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការតំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសស្តីពីការទទួលស្គាល់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣, នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងថា តាមទិន្នន័យរបស់គិលានុបដ្ឋាកឆ្នាំ២០២៤ បានចុះបញ្ជីកាប្រហែល៨០% ស្មើនឹង២៤ពាន់នាក់ បើសិនជាយើងចុះបញ្ជីកា បានចំនួន១០០% ប្រហែលជាចំនួនគិលានុបដ្ឋាក មានប្រហែលជាង៣០ពាន់នាក់ ដែលកំពុងផ្តល់សេវាទូទាំងប្រទេស ទាំងសេវាសាធារណៈ និងសេវាឯកជន។ គិលានុបដ្ឋាក កំពុងបម្រើការងារគ្រប់កម្រិត នៃប្រព័ន្ធសុខាភិបាលក្នុងទីតាំងសុខាភិបាលរដ្ឋ គឺមានចំនួន១,៥៦៥ទីតាំង ក្នុងនោះមានប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ ចំណែកសេវាសុខាភិបាលឯកជន មានចំនួន១៧,៩៨៨ទីតាំង យើងមានបន្ទប់ថែទាំជំងឺ គ្លីនិក ពហុព្យាបាល មន្ទីរពេទ្យឯកជន និងផ្សេងៗទៀត។ ដូច្នេះគិលានុបដ្ឋាក បានបម្រើការងារគ្រប់ទីតាំងទាំងអស់ ត្រូវតែចុះបញ្ជីកាជាមួយគណៈគិលានុបដ្ឋាកជាដាច់ខាត ដើម្បីបញ្ជាក់ថាគិលានុបដ្ឋាកម្នាក់ៗ មានសមត្ថភាពគ្រប់គ្រាន់ក្នុងពេលផ្តល់សេវាជូនប្រជាពលរដ្ឋរបស់យើង។ ជាមួយគ្នានោះលោកជំទាវ រដ្ឋលេខាធិការ បានបង្ហាញពីសកម្មភាពខ្លះៗដែលគិលានុបដ្ឋាក កំពុងបម្រើសេវាថែទាំនៅជាមួយនឹងអ្នកជំងឺ២៤ម៉ោង លើ២៤ម៉ោង (គិលានុបដ្ឋាក ជួបជាមួយអ្នកជំងឺមុនគេ បន្ទាប់មកយើងមានទំនាក់ទំនងជាមួយអ្នកជំងឺ ហើយបានយើងផ្តល់ការគាំទ្រ ថែទាំព្យាបាលអ្នកជំងឺ អ្នករបួស អ្នករៀបស្លាប់ អប់រំសុខភាពដល់គ្រួសារអ្នកជំងឺ និងសហគមន៍ ព្រមទាំងពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយក្នុងផ្នែកផ្លូវចិត្ត ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ជំងឺឆ្លង ការចូលរួមទប់ស្កាត់ឱសថប្រឆាំងមេរោគ ចូលរួមដោះស្រាយភាពអាសន្ននៅក្នុងផ្នែកសុខភាព ការរីករាលដាលនៃជំងឺរាតត្បាត និងការការថែទាំសុខភាពបឋមជាដើម)។
តមកលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានប្រគល់ត្រា និងប្រកាសទទួលស្គាល់លោក ជា សុភក្រ្តមុនីរ័ត្ន ជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ និងសមាជិកចំនួន៨០នាក់។
បន្ទាប់មកលោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ បានប្តេជ្ញាចិត្តអនុវត្តតាមព្រះរាជក្រឹត្យ ដែលបានដាក់ចេញ៖ ទី១គ្រប់គ្រងការចុះបញ្ជីកាបន្តអាជ្ញាបណ្ណ និងទិន្នន័យគិលានុបដ្ឋាក ទាំងរដ្ឋ ឯកជន បរទេស និងជាសេនាធិការដោយដើរតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។ ទី២ សហការជាមួយសមាគមគិលានុបដ្ឋាក ដៃគូអភិវឌ្ឍនានាក្នុងការរៀបចំធ្វើSOP គ្រប់កម្រិតនៃមនី្ទរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសឲ្យគិលានុបដ្ឋាកទាំងអស់ ដឹងពីតួនាទី ភារកិច្ចរបស់ពួកគាត់។ ទី៣. បន្តផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវៈគ្រប់គិលានុបដ្ឋាកទាំងអស់ទូទាំងប្រទេស។
បើតាមលោកអនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី២ បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព របស់គណៈគិលានុបដ្ឋាកកម្ពុជា អាណត្តិទី២ ថា គណៈគិលានុបដ្ឋាកកម្ពុជា គឺជាអង្គការស្វយ័តមួយ ដែលត្រូវបានបង្កើតឡើងតាមរយៈ ព្រះរាជក្រឹត្យលេខនស.រកត. ០៨០៧.៣៧៣ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧ ដែលមានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិចំនួន៣២រូប ដែលអាណត្តិទី២មានការទទួលស្គាល់ដោយសេចក្តីប្រកាសចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិត្រូវបាន ជ្រើសរើសតាមរយ:ការបោះឆ្នោតសម្រាប់ រយៈពេល៦ឆ្នាំ និងមានរចនាសម្ព័ន្ធគ្រប់គ្រងដូចខាងក្រោម៖
1. ការិយាល័យក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ
2. ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ
3. ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក រាជធានីនិងខេត្ត
គណៈគិលានុបដ្ឋាកកម្ពុជា មានសិទ្ធិអំណាចតាមផ្លូវច្បាប់តាមរយៈ ច្បាប់ស្តីពីកាគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាលឆ្នាំ២០១៦ ដើម្បីគ្រប់គ្រងគិលានុបដ្ឋាក ក្នុងការចុះបញ្ជីកា និងផ្តល់អាជ្ញាបណ្ណសម្រាប់ប្រកបវិជ្ជាជីវៈថែទាំ ហើយនឹងការអនុម័តលិខិតូបករណ៍គ្រប់គ្រងដូចជា៖ ក្រមសីលធម៌ក្របខណ្ឌសមត្ថភាពស្នូលនិយាមនៃការថែទាំ និងលក្ខខណ្ឌតម្រូវ សម្រាប់ការបណ្តុះបណ្តាលបន្តជាចាំបាច់ដើម្បីទទួលបានការផ្តល់ អាជ្ញាបណ្ណបន្ត ក្នុងការប្រកបវិជ្ជាជីវៈ និងដើម្បីណែនាំតម្រង់ទិសដៅនៃគុណភាពសុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាថែទាំនៅប្រទេសកម្ពុជា។ គណៈគិលានុបដ្ឋាកជាតិអាណត្តិទី២ បានចុះបញ្ជីកា និងទទួលអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកចំនួន២៨,៦២៤នាក់ គិតជាភាគរយ ៩៦%៕អត្ថបទ រដ្ឋា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី