ព័ត៌មាន
កម្ពុជាលើកទឹកចិត្តវិនិយោគិនចិនមកបណ្តាក់ទុនលើវិស័យស្បែកជើងនៅកម្ពុជា
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនចិន ឲ្យមកវិនិយោគលើវិស័យស្បែកជើងនៅកម្ពុជា ដើម្បីទទួលបានឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ខណៈក្នុងឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៤៨,៤ប៊ីលានដុល្លារអាមេរិក ដោយបានកើនឡើងជិត ៨% ធៀបទៅនឹងឆ្នាំ២០២២។

នៅក្នុងពិធី ពិសាអាហារសាមគ្គីមហាគ្រួសាររបស់សមាជិកសមាគមស្បែកជើងកម្ពុជា កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងភ្នំពេញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទោះបីជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសេដ្ឋកិច្ច-សង្គមនៅតាមបណ្តាលប្រទេសនានានៅទូទាំងពិភពលោក បានជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរដែលបង្កឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩ ភាពមិនប្រកដប្រជា នៃសេដ្ឋកិច្ចសកលបង្កឡើងដោយនយោបាយគាំពារនិយម រវាងប្រទេសមហាអំណាច និងសង្រ្គាមនៅតំបន់មួយចំនួន ក៏សេដ្ឋកិច្ចកម្ពុជានៅតែបន្តងើបឡើងប្រកបដោយថាមវន្ត ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានមកដោយសារកិច្ចខិតខំប្រឹងប្រែង និងការប្រកាន់នយោបាយត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា លោកបានឲ្យ ប៊ីធីវី ដឹងថា គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ការនាំចេញផលិតផលស្បែកជើងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនប្រមាណជាង ២៣% ក្នុងនោះក៏មាននាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ ដោយសារការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដើម្បីពង្រីកទីផ្សារនាំចេញ។

អ្នកឧកញ៉ា បានលើកឡើងបន្តថា នៅសល់រយៈពេលជាង ២ខែទៀត នឹងឈានដល់ឆ្នាំថ្មី ការនាំចេញផលិតផលស្បែកជើង នឹងមានទំហំកើនឡើងបន្ថែមទៀតថា ដោយសារការដឹកនាំដ៏ល្អ និងគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្វើឲ្យអ្នកវិនិយោគទាំងក្នុងតំបន់ និងនៅបណ្តាប្រទេសផ្សេងៗមានជំជឿទុកចិត្ត ម្ល៉ោះហើយជំរុញឲ្យកំណើននៃការនាំចេញក៏កាន់តែច្រើនឡើង។

សូមបញ្ជាក់ថា ការសម្រេចបាននូវកំណើនពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាចំនួនជិត ៨% គិតជាទឹកប្រាក់ចំនួន ៤៨,៤ប៊ីលានដុល្លារ ដោយសារបរិយាកាសអំណោយផលនៃការវិនិយោគ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តដល់ការវិនិយោគថ្មីៗ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខ្នាតធំរវាងកម្ពុជា និងដៃគូពាណិជ្ជកម្មជាយុទ្ធសាស្រ្តជាច្រើន ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន , កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ , កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ សូមជម្រាបជូនបន្ថែមថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ក្នុងឆ្នាំ២០២៤ សម្រាប់ប្រទេសមានកំណើនផលិតផលក្នុងស្រុកខ្លាំង និងថេរ អត្រាអតិផរណាទាប និងកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN